ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ព្រះនេត្រព្រះ​ពង្រឹង​សុវត្ថិ​ភា​ព​ចរាចរណ៍​ដល់​សិស្សា​នុសិស្ស​ទាំង​ទៅ និង​មក​ពី​សាលារៀន

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជា​រៀងរាល់ថ្ងៃ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​តែងតែ​ធ្វើ​សកម្មភាព​ដឹក​ដៃសិស្សានុសិស្ស​ដែល​ធ្វើ​ដំណើ​រម​ក​សាលារៀន​ និង​ចេញពី​សាលារៀន​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​សុវត្ថិភាព​ពួក​គេ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជា​រៀងរាល់ថ្ងៃ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​តែងតែ​ធ្វើ​សកម្មភាព​ដឹក​ដៃសិស្សានុសិស្ស​ដែល​ធ្វើ​ដំណើ​រម​ក​សាលារៀន​ និង​ចេញពី​សាលារៀន​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​សុវត្ថិភាព​ពួក​គេ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វរសេនីយ៍​ត្រីមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មីនា​ ២០១៥​នេះ ។

លោក​វរសេនីយ៍​ត្រីមាស ប្ញ​ទ្ធី ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ដោយ​ពិនិត្យ​ឃើញ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ​ជា​ញឹកញាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍ លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាលខេត្តបាន​ដាក់​នូវ​បទបញ្ជា​ឲ្យ​គ្រប់​បណ្តា​ស្រុក​/​ក្រុង យកចិត្តទុកដាក់​ទៅ​លើ​សិស្សសាលា​ទាំង​ទៅ​ទាំង​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវធ្វើ​ចរាចរណ៍​កាក់​រថយន្ត ម៉ូតូ​ឲ្យ​ឈប់​ និង​នាំ​សិស្ស​ដើរ​ឆ្លងផ្លូវ ដើម្បី​ការពារ​សុវត្ថិភាព​ចរាចរណ៍​ដល់​ពួក​គេ ។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ​ទទួល​បាន​នូវ​បទបញ្ជា​នេះ លោក​បាន​ណែនាំ​ដល់​នគរបាល​ជំនាញចរាចរណ៍​ស្រុកជា​រៀងរាល់ថ្ងៃ​ពេល​ដែល​សិស្ស​ទៅ​សាលារៀន​ត្រូវការ​ឆ្លងផ្លូវ​ គឺ​ត្រូវ​នាំ​គាត់​ដើរ​ឆ្លងផ្លូវ ពេល​ម៉ោង​សិស្ស​ចេញពី​សាលារៀន​នគរបាល​មួយ​ចំនួន​ត្រូវធ្វើ​ចរាចរណ៍​ និង​មួយ​ចំនួន​ទៀត​ដឹក​ដៃ​សិស្សណា​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លង​ផ្លូវ។​ ទន្ទឹម​នោះ​ដែរ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវគោកដល់​សិស្សានុសិស្ស​នៃ​អនុ​វិទ្យាល័យ ជប់​វា​រី ដើម្បី​ឲ្យ​ពួក​គាត់​ចូល​រួមគោរព​ច្បាប់ចរាចរណ៍​ និង​ចូល​រួម​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​នេះ​ដល់​សហគមន៍​របស់​ពួក​គេ​ផង​ដែរ​៕
                                                                               ​