ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​​ស្រែក​ជេរ ​និង​គប់​ស្លាក​យីហោសណ្ឋាគារផ្អើល​ទាំង​កណ្តាល​ថ្ងៃ ​

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​បាត់បង់​ស្មារតី​បានស្រែក​ជេរ ​និង​រើស​ដុំ​ថ្ម​គប់​កម្ទេច​ស្លាកយីហោ​សណ្ឋាគារ​ ព្រមទាំង​ហែក​ស្លាក​គណបក្ស​​​

ខេត្តស្ទឹងត្រែង​ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​បាត់បង់​ស្មារតី​បានស្រែក​ជេរ ​និង​រើស​ដុំ​ថ្ម​គប់​កម្ទេច​ស្លាកយីហោ​សណ្ឋាគារ​ ព្រមទាំង​ហែក​ស្លាក​គណបក្ស​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​​ផ្អើល​​​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​​ទី​២៣ ​មីនា​ ២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវ​៦២​ ទល់មុខ​សណ្ឋាគារ​មេគង្គ​ ភូមិ​រា​ជានុ​កូ​ល ​សង្កាត់​ស្ទឹង​ត្រែង​។​​ ​ក្នុង​ហេតុ​ការ​ណ៍នោះ​មិន​មាន​ន​រណា​ម្នាក់​ហ៊ាន​ចូលចាប់​ ឬ​ឃាត់​នារី​ម្នាក់​នោះ​ទេ ​ដោយសារ​នាង​រើស​ដុំ​ថ្ម​គប់​គ្រប់​គ្នា​ឱ្យ​តែ​ចូលកៀក​សូ​ម្បី​តែ​អ្នកកាសែត​ក៏​រត់គេច​ពី​ដុំ​ថ្ម​របស់​នាង​ដែរ​។

​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នារី​ម្នាក់​នោះ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​ ហើយ​មក​បម្រើ​ការងារ​ជានា​រី​ចាក់​ស្រា​បៀរ​នៅ​ក្នុង​ខា​រ៉ា​អូខេ​ពិភព​ថ្មី​ តែ​ដោយសារ​នាង​ធ្វើការ​មិន​ចុះសម្រុង​នឹង​គេ​ថៅកែ​ក៏បញ្ឈប់​ការងារ​ពី​ទីនោះ ហើយ​នាង​ត្រូវ​បុរស​ម្នាក់​នាំ​ឲ្យ​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មេគង្គ​នោះ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ ដោយ​មិន​ឲ្យ​លុយ​ម្ចាស់​សណ្ឋាគារ​ទេ ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា ​២០១៥​នេះ​នាង​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ ​ដោយ​ចោទ​បុរស​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា យក​នាង​ទៅ​ទុក​ចោល​រាប់​ថ្ងៃ​ដោយ​មិន​ឲ្យ​លុយកាក់​ចាយ​នោះ​ទេ​។

​ប្រភព​ដដែល​បាន​បន្ត​ថា​ ម្ចាស់​សណ្ឋាគារ​បាន​សម្រុះសម្រួល​ឲ្យ​នាង​ចេញពី​ទីនោះ​ដោយ​រៀប​ចំ​សណ្ឋាគារ​នោះ​សម្រាប់​ទទួល​ថ្នាក់ដឹកនាំ​យោធា​ ព្រោះ​សណ្ឋាគារ​មួយ​នោះ​ជា​សណ្ឋាគារ​របស់​យោធភូមិ​ភាគ​១​សាងសង់​ឡើង​សម្រាប់​ទទួល​ថ្នាក់ដឹកនាំ​ចុះ​មក​បំពេញភារកិច្ច​ធំ​ៗ​ក្នុង​ខេត្តស្ទឹងត្រែង តែ​នារី​ម្នាក់​នោះ​បាន​និយាយ​ឆ្លើយ​តប​ទៅ​ម្ចាស់​សណ្ឋាគារ​ខាងលើ​វិញ​ថា​ ទុក​ឱកាស​ឲ្យ​នាង​នៅ​ត្រឹម​ថ្ងៃ​ទី​១៨ ​មីនា នាង​នឹង​រើ​ចេញ​ ខណៈ​ដែល​គេ​យក​នាង​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ចាប់តាំងពី​ថ្ងៃ​ទី​៣ ​មីនា​ ២០១៥​​។

​ប្រភព​ព័ត៌មាន​មួយទៀត​ចេញពី​មាត់​អ្នកបម្រើ​ការងារ​ជាមួយ​នាង​បាន​និយាយ​ថា​ កាលពី​ដំបូង​នាង​មាន​ប្តី​ និង​កូន​២​នាក់​ក្រោយមក​បាន​លែងលះ​គ្នា ឈាន​ដល់​ការ​ខូចចិត្ត​បែកគំនិត​ទៅ​ធ្វើការ​នៅ​ខា​រ៉ា​អួ​ខេ កាឡាក់ស៊ី ខេត្តរតនគិរី បន្ទាប់​មក​នាង​ក៏មក​ធ្វើការ​នៅ​ខារ៉ាអូខេពិភព​ថ្មី​ស្ទឹង​ត្រែង​ តែ​ដោយសារ​នាង​តែងតែ​ប្រចណ្ឌ​ និង​វាយ​នារី​ដែល​អង្គុយ​ជាមួយ​ភ្ញៀវ​ដែល​ធ្លាប់​អង្គុយ​ជាមួយ​នាង​រហូត​ដល់​ថៅកែ​ហៅ​មក​ធ្វើការ​ណែនាំ​មិន​ស្តាប់ ក៏បញ្ឈប់​ការងារ​របស់​នាង​ ។

បន្ទាប់​មក​​មាន​បុរស​ម្នាក់​យក​នាង​ទៅ​ចូល​ស្នាក់​នៅ​សណ្ឋាគារ​ខាងលើ​អស់​ជា​ច្រើន​ថ្ងៃ​មិន​មាន​លុយ​បង់ថ្លៃ​ស្នាក់​នៅ​ស្រប​ពេល​ដែល​សណ្ឋាគារ​ខាងលើ​នេះ​ត្រៀម​រៀបចំ​ទទួល​ការ​ស្នាក់​នៅ​របស់​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​នោះ ទើប​ម្ចាស់​សណ្ឋាគារ​សុំ​ឲ្យ​រើ​ចេញ​ តែ​នាង​មិន​ព្រម​ចេញ​ដោយ​តបទៅ​វិញថា ​ទុក​ពេល​ឲ្យ​នាង​បន្តិចទៀត​ ព្រោះ​នាង​ត្រូវ​ប្តឹង​បុរស​ម្នាក់​យក​នាង​មក​ប្លុង​ចោល​បែប​នេះ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ​មីនា​២០១៥​នេះ ​នាង​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ ជា​ឱកាស​ដែល​ម្ចាស់​សណ្ឋាគារ​ខាងលើ​ប្រាប់​ឲ្យ​អ្នក​រៀបចំ​បន្ទប់​រើ​កា​បូប​សម្លៀក​បំពាក់​ចេញ​មក​ទុក​នៅ​ខាងក្រៅ​របង​ក្រោយមក​នាង​ត្រឡប់​មក​ពី​តុលាការ​វិញ​ឃើញ​បែប​នេះ​ក៏ផ្ទុះ​ជា​កំហឹង​រើស​ដុំ​ថ្ម​គប់​កម្ទេច​ស្លាក​យីហោ​សណ្ឋាគារ​ និង​បំផ្លិចបំផ្លាញ​ស្លាក​គណបក្ស​អស់​ចំនួន​ពីរ​ផ្ទាំ​ងធំ​ៗ​ទៀត ។

​មួយសន្ទុះ​មកក៏​ត្រូវ​​កម្លាំង​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ចាប់​ច​ញ្ចូ​ល​រថយន្ត​យក​ទៅ​អធិការ​ក្រុង​ដើម្បី​ដោះស្រាយ​ និង​ស្វែងរក​ឪពុក​ម្តាយ​ឲ្យ​ទទួលយក​ទៅ​អប់រំ​ឡើង​វិញ​។ តែ​ទោះបី​បែប​ណា​នារី​ម្នាក់​ខាងលើ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ នឹង​អាច​ពាក់ព័ន្ធ​ធ្លាប់​សេព​គ្រឿងញៀន​រហូត​អាច​លើស​កំណត់​ធ្វើ​ឲ្យ​នាង​នៅ​សុខៗ​ស្រែក​ជេ​រគេឯង ពេលល​ខ្លះ​អង្គុយ​សើច​ក្តែ​ង​តែ​ម្នាក់ឯង និង​និយាយ​មិនដឹង​ខុស​ត្រូវ​ថែម​ទៀត​។​ ​​ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ថា ​នាង​ត្រូវ​អំពើ​របស់​គេ បូក​រួម​នឹង​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ទើប​ធ្វើ​ឲ្យ​នាង​កើត​ទៅ​ជា​រឿង​បែប​នេះ​។

​មន្ត្រី​នគរបាល​បាន​ប្រាប់​ថា​ នារី​ខាងលើ​នេះ​មានឈ្មោះ សម ភ័​ក្ក្រ​កញ្ញា អាយុ​២៧​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​ កម្រិតវប្បធម៌​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ម​ណ្ឌ​ល​អនុ​វិទ្យាល័យ​ទីរួមខេត្ត​កំពង់ស្ពឺ​ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ និង​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ពិភព​ថ្មី ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា​ ក្រោយ​ហេតុ​ការ​ណ៍នេះ​ជំនាញ​បាន​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​ឪពុក​ម្តាយ​របស់​នាង​តាម​រយៈ​ទូរស័ព្ទ ហើយ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​មក​វិញ​ថា​ កូន​របស់​គាត់​មាន​ជំងឺ​សរ​សៃ​ប្រសាទ​និង​សុំ​ឲ្យ​ជួយ​មើលថែ​ផង​មុន​ពេល​ពួក​គាត់​ទៅ​ទទួលយក​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​៕​