អ្នកលក់ទឹកអំពៅម្នាក់ត្រូវម៉ាស៊ីនកិនខ្ទេចប្រអប់ដៃឆ្វេង
ខេត្តកណ្តាល ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបែកប្រអប់ដៃខាងឆ្វេងខ្ទេចដោយសារម៉ាស៊ីនកិនទឹកអំពៅប្រើម៉ូទ័រកិន ក្រោយពេលរុញអំពៅចូលជ្រុល ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៥ នៅក្នុងភូមិ-ឃុំបែកចាន ស្រុកអង្គស្នួល ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប៉ូលិសមូលដ្ឋានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ លាង ហាន អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗក្រោយពេលកើតឧបទ្ទវហេតុនេះ ប៉ូលិសមូលដ្ឋានបានទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ