ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ថ្មី​បង្ហាញ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លា.ប់​ជន​អីុស្រា​អែ​ល​ម្នាក់

10 ឆ្នាំ មុន

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​១០ មីនា បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​ការ​ប្រហារជីវិត​យុវជន​អា​រ៉ាប់​អីុ​ស្រា​អែ​ល​ម្នាក់ ដែល​ទទួល​ការ​ចោទប្រកាន់​ថា ធ្វើ​ចារកម្ម​ឱ្យ​ពួក​ភ្នាក់ងារ​សម្ងាត់​អីុ​ស្រា​អែ​ល ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​១០ មីនា បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​ការ​ប្រហារជីវិត​យុវជន​អា​រ៉ាប់​អីុ​ស្រា​អែ​ល​ម្នាក់ ដែល​ទទួល​ការ​ចោទប្រកាន់​ថា ធ្វើ​ចារកម្ម​ឱ្យ​ពួក​ភ្នាក់ងារ​សម្ងាត់​អីុ​ស្រា​អែ​ល ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​អ្នកប្រហារ​ជីវិត​មនុស្ស​ច្រើន​សិប​នាក់​មក​ហើយ​ជាមួយ​ការ​ផ្សាយ​រូបភាព​ប្រហារជីវិត​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត នៃ​ការ​កាត់​ក្បាល​ពួក​គេ​នាំ​ឱ្យ​មតិ​សាធារណៈ​ពិភពលោក​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង ប្រកាស​ពី​ការ​ប្រហារជីវិត​យុវជន​អា​រ៉ាប់​-​អីុ​ស្រា​អែ​ល​នោះ ។

តាម​វី​ដេ​អូ​រយៈពេល​ជាង​១០​នាទី គេ​ឃើញ​បុរស​ម្នាក់​មានឈ្មោះ​ថា មូ​ហា​ម៉ា​ដ សា​​អីុ​ដ ​អីុ​ស្មា​​អីុ​ល​មូ​សាល​ឡា​ម ស្លៀកពាក់​ពណ៌​ទឹកក្រូច ព្រមទាំង​លិខិតឆ្លងដែន​​អីុ​ស្រា​អែ​ល​របស់​គេ ។ បន្ទាប់​មក​ជន​នេះ​ត្រូវ​បាន​យុវជន​ម្នាក់​ស្លៀកពាក់​ត្រី​អីុបាញ់​សម្លាប់​គេ​មួយ​គ្រាប់​ត្រង់​ក្បាល ។

ក្រោយ​រំលឹក​ពី​ការ​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​សំដៅលើ​ពួក​ជ្វី​ហ្វ​នៅ​បារាំង ជន​ជី​ហា​ដ​ម្នាក់​និយាយ​ភាសា​បារាំង គំរាម​វាយប្រហារ​​អីុ​ស្រា​អែ​ល ហើយ​ដណ្តើម​កាន់កាប់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ។

វី​ដេ​អូ​នេះ ក៏​រួម​មាន​បញ្ជី​ឈ្មោះ​មួយ​អម​ដោយ​រូបថត​មនុស្ស​ទាំងឡាយ​ដែល​គេ​ចាត់ទុកជា​ចារបុរស​​អីុ​ស្រា​អែ​ល ។

កាលពី​ខែកុម្ភៈ ឪពុក​របស់​មូ​ហា​ម៉ា​ដ សា​​អីុត​​អីុស្មា​​អីុ​ល មូ​សាល​ឡា​ម ធ្លាប់​បាន​បដិសេធ​ថា កូនប្រុស​របស់​គាត់​ពុំ​បាន​ធ្វើការ​ឱ្យ​ភ្នាក់ងារ​ស៊ើប​ការណ៍​​អីុ​ស្រា​អែ​ល MOSSAD ឡើយ​។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចុះ​ផ្សាយ​តាម​ទស្សនាវដ្តី​ភាសា​អង់គ្លេស DABIQ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​អត្ថបទ​មួយ​ដែល​ថា ជា​បទ​សម្ភាសន៍​ជាមួយ​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់ ដែល​ពួក​ជី​ហា​ដ​ថា​បញ្ជូន​ទៅ​ស៊ី​រី​ដោយ​ទីភ្នាក់ងារ​ស៊ើ​ប​ការណ៍​​អីុ​ស្រា​អែ​ល ៕