ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​ជិត​រៀប​ការ​ផឹកស្រា​ស្រវឹង​បោក​ក្បាល​នឹង​ជញ្ជាំង​​សន្លប់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​តូចចិត្ត​នឹង​​សង្សារ​ជិត​រៀប​ការ​ ​បាន​ផឹកស្រា​ស្រវឹង​​ហើយ​អង្គុយ​និយាយ​ទូរស័ព្ទ​ទាំង​ទឹកភ្នែក​ហូរ​​រហាម​បោក​បោក​ក្បាល​ និង​ជញ្ជាំង​ថ្ម​បន្ទប់​ជួល​របស់​នារី​ជា​សង្សារ​រហូត​ដួល​សន្លប់​លេច​នោម​ដាក់​​ខោ ដែលហេតុការណ៍នេះ​កើតឡើង​

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​តូចចិត្ត​នឹង​​សង្សារ​ជិត​រៀប​ការ​ ​បាន​ផឹកស្រា​ស្រវឹង​​ហើយ​អង្គុយ​និយាយ​ទូរស័ព្ទ​ទាំង​ទឹកភ្នែក​ហូរ​​រហាម​បោក​បោក​ក្បាល​ និង​ជញ្ជាំង​ថ្ម​បន្ទប់​ជួល​របស់​នារី​ជា​សង្សារ​រហូត​ដួល​សន្លប់​លេច​នោម​ដាក់​​ខោ ដែលហេតុការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​​យប់​ថ្ងៃ​ទី​០៨ មីនា ២០១៥ ស្ថិត​នៅផ្ទះ​ជួល​ផ្លូវ​២៦១​​ស្ទួន ក្រុម​៤ ភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក ​។

ប្រភព​បាន​ឱ្យ​ដឹង​​ថា នៅមុន​កើតហេតុវេលា​ម៉ោង​ប្រហែល​៧​យប់ គេ​ឃើញ​បុរស​​ឈ្មោះហ៊ួ​រ ម៉ា​លី អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បូព៌ ឃុំ​សាលា​កុំ​រើ​ក ស្រុក​សៀមរាប ក្រុង​សៀមរាប បាន​ដើរមក​ឈប់​មុខ​ផ្ទះ​ជួល​កន្លែង​កើតហេតុ ហើយ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​​សង្សារ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ដោយ​អង្គុយ​និយាយ​ទូរស័ព្ទ​ទាំង​ទឹកភ្នែក​ថា អូន​ចេញ​មក​ជួប​បងអត់ បង​មក​ដល់​មុខ​ផ្ទះ​អូន​ហើយ ហេតុ​អ្វី​អូន​បោក​បង បើ​អូន​មិន​ចេញ​មក​ជួប​បង​ទេ បង​និង​ចូល​ទៅ​រក​អូន​ហើយ ។

ពេល​និយាយ​ចប់​ បុរស​នោះ​បាន​បើកទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់ តែ​ត្រូវ​នារី​នោះ​ចេញ​មក​ខាងក្រៅ​ហើយ​និយាយ​ថា​ ខ្ញុំ​មិន​បាន​បោក​ទេ ហើយ​ឈប់​មក​រក​ខ្ញុំ​ទៀត ខ្ញុំ​មាន​គូ​ដណ្តឹង​ជិត​រៀប​ការ​ហើយ  គ្រាន់តែ​និយាយ​ចប់​នារី​នោះ​បាន​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់ ចំណែក​បុរស​ខូចចិត្ត ​ក៏​បាន​ដើរ​ត្រឡប់​ទៅ​វិញ​។

រំលង​បាន​ប្រហែល​កន្លះ​ម៉ោង​ បុរស​ខូចចិត្ត​បាន​ត្រឡប់​មក​ម្តងទៀត ហើយ​និយាយ​ទូរស័ព្ទ​បណ្តើរ​យំ​បណ្តើរ ដោយ​យក​ក្បាល​គាត់​បោក​និង​ជញ្ជាំង​និយាយ​ថា អូន​បោក​បង​ៗៗ​រហូត ដេក​សន្លប់​ឈឹង​កណ្តាលផ្លូវ​បង្ក​ជា​ការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​ចុះ​ទៅ​ចោមរោម​មើល​ដាស់​យ៉ាងណា​ក៏​មិន​ភ្ញាក់​ដែរ  ដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​រង​របួស​ធ្ងន់ធ្ងរ សមត្ថកិច្ច​បាន​សម្រេចចិត្ត​បញ្ជូន​បុរស​នោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រង​ចាំ​សាច់ញាតិ​ទៅ​មើល ។