ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិថៃវ័យ៨០ឆ្នាំ​ ឡើងជិះរថយន្ត​កាស៊ីណូដឹកភ្ញៀវ​ វិលមុខធ្លាក់សន្លប់

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ បុរសជនជាតិថៃ​មិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​មានវ័យប្រមាណ៨០ឆ្នាំ ​បានធ្លាក់ពីកំាជណ្តើរ​រថយន្តកាស៊ីណូដឹកភ្ញៀវ​

ខេត្តបន្ទាយមានជ័យ​ ៖ បុរសជនជាតិថៃ​មិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​មានវ័យប្រមាណ៨០ឆ្នាំ ​បានធ្លាក់ពីកំាជណ្តើរ​រថយន្តកាស៊ីណូដឹកភ្ញៀវ​ខណៈឡើង​​ជិះរថយន្ត​ បណ្តាលឲ្យដួលសន្លប់ ។

ហេតុការណ៍នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោងជាង១១ថ្ងៃត្រង់​ថ្ងៃទី០៣ មីនា ​២០១៥​ នៅមាត់ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ខាងទឹកដីកម្ពុជា​ទល់​មុខកាស៊ីណូ​ហូលីដេ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះទៀតថា​ បន្ទាប់ពីហេតុការណ៍​ដួលសន្លប់ ​ភ្លាមៗគេឃើញ​ជនជាតិថៃ​ដូចគ្នា​​ បាននំាគ្នាបក់និងច្របាច់ដៃជើង​ មួយសន្ទុះ​លោកតាក៍បានដឹងខ្លួន ​ដោយនិយាយថា ​មកពីគាត់វិលមុខ ។

ជាការកត់សម្គាល់ ​មកដល់ពេលនេះ​ជនជាតិថៃទំាងក្មេងទំាងចាស់​ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ​បាននំាគ្នាឆ្លងដែនចូលមកក្នុងទឹកដី​​កម្ពុជា​ដើម្បីចូលលេង​កាស៊ីណូ ​ហើយក៍មានអ្នកឈ្នះ​និងអ្នកចាញ់(ភាគច្រើន) ​រហូតមានជនជាតិ​ថៃមួយចំនួនដែលញៀន​និងចាញ់ល្បែងកាស៊ីណូ​ធ្វើអត្តឃាតនោះផងដែរ ។

សេចក្តីរាយការណ៍​ក៍បានបញ្ជាក់ទៀតថា ​រឿងល្បែងនៅកាស៊ីណូ​ក្នុងក្រុងប៉ោយប៉ែតនេះ​ មិនមែនមានតែជនជាតិថៃ ឬ​ជាតិសាសន៍ផ្សេងៗទៀតចូល​លេង​នោះទេ ​ជនជាតិខ្មែរ ​ដែលអ្នកខ្លះជាមន្រ្តី ​អ្នកជំនួញនិង​ពលរដ្ឋសាមញ្ញក៍បានចូលលេងផងដែរ​ ៕