ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​លួច​ស​សម្ភារៈ​ក្នុង​រោងចក្រ​ចាប់​បាន​ម្នាក់ ខណៈ​២​នាក់​ទៀត​រត់គេច​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឡើង​ផ្លោះ​របង​ចូល​ក្នុង​រោងចក្រ អ៊ី​តា​កា ក្នុង​បំណង​លួច​យក​សម្ភារៈ​ប្រើប្រាស់​ក្នុង​រោងចក្រ ប៉ុន្តែ​ត្រូវ​សន្តិសុខ​យាម​នៅ​ក្នុង​រោងចក្រ​ប្រទះ​ឃើញ​កំពុង​តែ​ផ្លោះ​ចូល​មក

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឡើង​ផ្លោះ​របង​ចូល​ក្នុង​រោងចក្រ អ៊ី​តា​កា ក្នុង​បំណង​លួច​យក​សម្ភារៈ​ប្រើប្រាស់​ក្នុង​រោងចក្រ ប៉ុន្តែ​ត្រូវ​សន្តិសុខ​យាម​នៅ​ក្នុង​រោងចក្រ​ប្រទះ​ឃើញ​កំពុង​តែ​ផ្លោះ​ចូល​មក ក៏​បាន​ហៅ​គ្នីគ្នា​ស្ទាក់​ព្រួត​វាយ​ទ្រម​ខ្លួន​នៅ​និង​កន្លែង​តែ​ម្តង ។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៥ នៅ​ក្នុង​រោងចក្រ អ៊ី​តា​កា ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

ជនសង្ស័យ​មានឈ្មោះ​មាន ពៅ អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ឈើទាល ស្រុក​ប​សែត ខេត្តកំពង់ស្ពឺ ។ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​អង្គរ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ា​ញ់​ចាប់ ៕