ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​មាន​ឈាម​ប្រភេទ A , B​និង AB​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-2

10 ឆ្នាំ មុន

បុគ្គល​ដែល​មាន​ឈាម​ប្រភេទ A, B​និង AB​គួរ​ប្រយ័ត្នប្រយែង​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​ពី​សុខភាព​របស់​ខ្លួន និង​ឧស្សាហ៍​ពិនិត្យ​ឈាម​រក​មើល​កម្រិត​ជាតិ​ស្ករ​ខណៈ​អំណះអំណាង​វិទ្យាសាស្ត្រ​ថ្មី​មួយ​បាន​លើក​ឡើង​ថា

បុគ្គល​ដែល​មាន​ឈាម​ប្រភេទ A, B​និង AB​គួរ​ប្រយ័ត្នប្រយែង​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​ពី​សុខភាព​របស់​ខ្លួន និង​ឧស្សាហ៍​ពិនិត្យ​ឈាម​រក​មើល​កម្រិត​ជាតិ​ស្ករ​ខណៈ​អំណះអំណាង​វិទ្យាសាស្ត្រ​ថ្មី​មួយ​បាន​លើក​ឡើង​ថា អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​ឈាម​ប្រភេទ​នេះ ប្រឈម​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ខ្ពស់​បំផុត ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ។

ការ​ពិសោធ​លើ​ស្ត្រី​៨​ម៉ឺន​២​ពាន់​១០៤​នាក់​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញ​ថា ក្រុម​ដែល​មាន​ឈាម​ប្រភេទ​A ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ១០​ភាគរយ ឈាម​ប្រភេទ​B ប្រឈម​២១​ភាគរយ និង​ឈាម​ប្រភេទ​AB ប្រឈម​១៧​ភាគរយ ធៀប​ទៅ​នឹង​ក្រុម​ដែល​មាន​ឈាម​ប្រភេទ​O ។
ទោះជា​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​ហាក់​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​មូលហេតុ​ណាខ្លះ​ដែល​បុគ្គល​ស្ថិត​ក្នុង​ឈាម​ប្រភេទ A,B​និង AB ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​នោះ​ឡើយ ។

វេជ្ជបណ្ឌិត Guy Fagherazzi សហ​អ្នកដឹកនាំ​ការ​សិក្សា​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សិក្សា​ពេល​នេះ បាន​បង្ហាញ​ជា​លើក​ដំបូង​នូវ​ក្រុម​បុគ្គល​មាន​ឈាម​ប្រភេទ​A B​ជាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​យ៉ាង​ខ្ពស់​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។ ចំពោះ​មូលហេតុ​នៃ​ការ​ជាប់​ពាក់ព័ន្ធ ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ពុំ​ទាន់​បានដឹង​នៅឡើយ​ទេ ប៉ុន្តែ  វា​អាច​យោង​លើ​កត្តា​ផ្សេង​ៗ​ដែល​នឹង​រក​ឱ្យ​ឃើញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ចំណែក​វេជ្ជបណ្ឌិត Françoise Clavel-Chapelon​សហ​អ្នកដឹកនាំ​ការ​សិក្សា​ដែរ​នោះ​បាន​និយាយ​ថា មនុស្ស​ដែល​យើង​យក​មក​ពិសោធ​លើក​នេះ​គឺ​សុទ្ធតែ​ជា​ស្ត្រី ។ ប៉ុន្តែ ពុំ​មាន​យន្តការ​ផ្នែក​ជីវសាស្ត្រ​ត្រូវ​បាន​លើកយក​មក​ពន្យល់​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​នឹង​បញ្ហា​ភេទ​នេះ​ទេ ។ ព័ត៌មាន​របស់​អ្នកចូលរួម​ពិសោធ​គឺ​ត្រូវធ្វើ​ដោយ​ស្វ័​យ​រាយការណ៍ តែ​វា​មិន​ប៉ះពាល់​ដល់​លទ្ធផល​នោះ​ឡើយ ។ នេះ​ជា​ការ​សិក្សា​លើក​ទី​១​ដែល​បាន​ស្វែង​យល់​ពី​ទំនាក់ទំនង​រវាង​ប្រភេទ​ឈាម​និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ៕