ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ប៊័រ 1​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្ការ​លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល

10 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ប៊័រ​ចំនួន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កែ​លម្អ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ពួក​គេ​បន្ត​ថា ការ​ទទួលទាន​ជា​ប្រចាំ ផ្លែ​ឈើ​ប្រភេទ​នេះ

អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ប៊័រ​ចំនួន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កែ​លម្អ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ពួក​គេ​បន្ត​ថា ការ​ទទួលទាន​ជា​ប្រចាំ ផ្លែ​ឈើ​ប្រភេទ​នេះ អាច​ជួយ​បំ​លែង​ខ្លាញ់​មិនល្អ​ក្នុង​ចំណីអាហារ​ឱ្យទៅ​ជា​ខ្លាញ់​ល្អ កាត់​បន្ថយ​បាន​ហានិភ័យ​ជំងឺ​បេះដូង ។

ការ​ពិសោធ​ទ្រង់ទ្រាយ​តូច​មួយ​លើ​មនុស្ស​ធាត់​ៗ​មាន​សុខភាព​ល្អ​ចំនួន​៤៥​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​២១​ឆ្នាំទៅ​៧០​ឆ្នាំ​បាន​រក​ឃើញ​ថា ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL)​ក្នុង​សរសៃឈាម​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​កម្រិត​១៣.៥ mg/dL​បន្ទាប់​ពី​ទទួលទាន​ផ្លែ​ប៊័រ​សម្បក​គ្រើម ។ ប្រៀបធៀប​ជាមួយនឹង​ក្រុម​មិន​ទទួលទាន​ឃើញ​ថា ថយ​ចុះ​ប្រមាណ​ជា​១០​ភាគរយ ។

តាម​រយៈ​ព្រឹត្តិបត្រ American Heart Association លោក​សាស្ត្រាចារ្យ Penny Kris-Etherton អ្នកដឹកនាំ​ការ​សិក្សា​បាន​បញ្ជាក់​ថា ៖«​នៅ​អា​មេ​រិ​ក ប៊័រ​មិន​ទាន់​ក្លាយជា​អាហារ​ដែល​គេ​ស្គាល់​ទូទៅ​នៅឡើយ​ទេ ។ មួយវិញទៀត​វា​មាន​តម្លៃ​ថ្លៃ ជា​ពិសេស​នៅ​រដូវ​ដែល​មិនសូវ​សម្បូរ ។ មនុស្ស​ភាគច្រើន​មិនដឹង​ថា តើ​ត្រូវ​ដាក់​បញ្ចូល​ប៊័រ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​យ៉ាងម៉េច​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ ក្រៅពី​ទទួលទាន​ទាំងមូល មាន​វិធីសាស្ត្រ​ច្រើន​ដែល​គេ​អាច​ច្នៃ​បាន​តាម​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​»​។

ដោយឡែក ការ​សិក្សា​មួយ​របស់​ដា​នឺ​ម៉ា​ករក​ឃើញ​ថា ប៊័រ​អាច​ប្រឆាំង​នឹង​បញ្ហា​ស៊ាំ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច ។ សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​របស់​វា អាច​ទប់ស្កាត់​បាក់តេរី​មាន​ពណ៌​លឿង ឈ្មោះ​staphylococci មិន​ឱ្យទៅ​រំលាយ​ប្រសិទ្ធភាព​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​(Antibiotics)​បាន ។ បាក់តេរី​ទាំងនេះ​គឺជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំបៅ​ដែល​កើត​ពី​ការ​វះកាត់ ។ វា​អាច​បង្កើត​ជា​ភាពស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​យ៉ាង​ឆាប់រហ័ស ។

វេជ្ជបណ្ឌិត​Jes Gitz Holler មក​ពី​សាកលវិទ្យាល័យ​University of Copenhagen​របស់​ដា​ណឺ​ម៉ាក ដែល​បាន​ដឹកនាំ​ធ្វើ​ពិសោធ​ស្រាវជ្រាវ​និយាយ​ថា​៖«​ខ្ញុំ​បាន​រក​ឃើញ​សារធាតុ​ពី​ធម្មជាតិ​មួយ​នៅ​ក្នុង​ផ្លែ​ប៊័រ ។ វា​មាន​សកម្មភាព​សម្រាប់​ការ​ព្យាបាល ។ សមាសធាតុ​ពី​ធម្មជាតិ​នេះ មាន​សក្តានុពល​យ៉ាង​អស្ចារ្យ​បំផុត ហើយ​ប្រហែលជា​ក្នុង​រយៈពេល​មួយ​វែង​ជាង​នេះ យើង​នឹង​អាច​បង្កើត​បានជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ប្រភេទ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី​staphylococci ។ នៅ​ពេល​នេះ​ពុំ​ទាន់​មាន​ផលិតផល​បែប​នេះ​លើ​ទីផ្សារ​នៅឡើយ​ទេ​» ។

បាក់តេរី staphylococci​ឬ Staphylococcus​ដែល​មាន​ពណ៌​លឿង​គឺជា​មូលហេតុ​បង្ក​ដ៏​សាមញ្ញ​បំផុត​នៃ​ការ​ឆ្លង​មេរោគ​លើ​ដំបៅ​ដែល​កើត​ក្រោយ​ពី​ការ​វះកាត់​រួច ។ បាក់តេរី​នេះ​ក៏​អាច​ជា​មូលហេតុ​បង្ក​ឱ្យទៅ​ជា​ជំងឺ​ច្រើន​ប្រភេទ​ដែល​កើត​ពីរ​បួស​និង​ការ​ពុល​អាហារ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ជំងឺ​ទាំងនេះ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​ស្លាប់​បាន​-​តួយ៉ាង​ដូច​ជា ជំងឺ​រលាក​ភ្នាស់​ខាងក្នុង​របស់​បេះដូង​(Endocarditis)​និង​ជំងឺ​មេរោគ​ឆ្លង​រាលដាល​ក្នុង​ឈាម​(Septicemia)​ជាដើម ៕