រាជធានីភ្នំពេញ ៖ តារាសម្តែងតូចច្រឡឹងសម្រស់បានគួរឲ្យគយគន់នាងវ៉ាង ស្រីណូ ដែលខកខានចេញមុខក្នុងសិល្បៈអស់ពេលជិត៣ឆ្នាំនោះ បានសម្រេចចិត្តងាកមកសម្តែងនៅលើវិថីសិល្បៈឡើងវិញសារជាថ្មីហើយ។ ការសម្រេចចិត្តស្រូបយកប្រជាប្រិយភាពឡើងវិញនេះ ព្រោះស្រីណូ ស្តាយសម្រស់មិនចង់ឲ្យចាស់ ទើបសម្តែងបម្រើប្រិយមិត្តមុននឹងនាងលាឈប់ចេញទៅសាងជីវិតថ្មីនៅអាមេរិកជាមួយគូស្នេហ៍ប្រមាណ២ឆ្នាំទៀត។
តារាសម្តែង វ៉ាង ស្រីណូ បាននិយាយរៀបរាប់ពីដំណើរវិលចូលសិល្បៈវិញយ៉ាងលម្អិតនាឱកាសថតសម្តែងតាមបទចម្រៀងជូនផលិតកម្មរៃមាស កាលពីថ្ងៃទី០៣ កុម្ភៈ ២០១៥ កន្លងទៅថា «ប្រសិនបើនាងនៅមិនព្រមវិលមកវិញនោះទេ អាចជាការមើលស្រាលមួយនូវរូបសម្បត្តិខ្លួនឯង ព្រោះពេលនេះនាងអាចសម្រកទម្ងន់បានសមល្មម និងអាចមានរាងស្អាតដូចកាលពីនាងនៅប្រឡូកកាលពីពេលបីឆ្នាំមុន។ ពេលនេះនាងយល់ថា ខ្លួនឯងល្មមអាចសម្តែងឡើងវិញបាន ព្រោះថា កាលពីមុនឡើងគីឡូច្រើនណាស់ ព្រោះកាលនៅពីតូចពេលឈឺម្តងៗច្រើន តែដាក់សឺរ៉ូមជាប្រចាំ ហើយពេទ្យប្រាប់ថា បើដល់អាយុមិនបាច់ញ៉ាំច្រើនក៏ឡើងគីឡូដែរ ដល់ពេលឈានចូលវ័យ ក៏ដូចពេទ្យប្រាប់តែម្តង ទើបបាត់មុខមួយរយៈ។ មួយរយៈនេះ នាងបានហាត់ប្រាណច្រើន និងញ៉ាំជាអាហារសុខភាពដែលជាផលិតផលដែលនាងនាំយកមកក្រៅប្រទេស។ ពេលនេះនាងចុះស្គមមែនទែនហើយ ដូចដំណាក់កាលដែលនាងនៅប្រឡូក ហើយមានអារម្មណ៍ថា ខ្លួនឯងស្អាតឡើងវិញ ណាមួយទស្សនិកជនក៏មានការសំណូមពរខ្លាំង ដូចជានៅតាមហ្វេសប៊ុកជាដើម ក៏ដូចជាបណ្តាផលិតកម្ម ចេះតែសុំឲ្យនាងចេញមុខឡើងវិញ បូកផ្សំខាងឪពុកម្តាយគាត់ចង់ឲ្យមកវិញសាងស្នាដៃផងនោះ ទើបឆ្លៀតពេលពីរកស៊ីមកចូលសិល្បៈវិញ។ ម្យ៉ាងវិញទៀត ខ្ញុំប្រហែលជាទៅនៅអាមេរិកពេលខាងមុខអាចពីរ ឬបីឆ្នាំទៀត ក៏មិនដឹង ហើយពេលនោះយើងក៏មិនអាចមកស្រវេស្រវាប្រឡូកវិញពេញទំហឹងដូចពេលនេះបាន»។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ