ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ៦នាំ​គ្នា​ធ្វើ​ពិធី​បន់​ស្រន់​បញ្ចៀស​គ្រោះ​ថ្នាក់​នៅ​ចំណុច​ផ្លូវ​ភ្លោះ​ភូមិ​ក្រោល​គោ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៩ មករា នេះ ​បាន​នាំ​គ្នា​រៀប​ចំ​ធ្វើ​ពិធី​បន់​ស្រន់​បួង​សួង​សុំ​សេចក្តី​សុខ​នៅ​ចំណុច​ផ្លូវ​ភ្លោះ​ភូមិ​ក្រោល​គោ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៩ មករា នេះ ​បាន​នាំ​គ្នា​រៀប​ចំ​ធ្វើ​ពិធី​បន់​ស្រន់​បួង​សួង​សុំ​សេចក្តី​សុខ​នៅ​ចំណុច​ផ្លូវ​ភ្លោះ​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ប្ញស្សី​កែវ បន្ទាប់​ពីមាន​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​កាល​ពី​យប់​​ថ្ងៃ​ទី​២៨ មករា ម្សិល​មិញ។

ពិធី​បន់​ស្រន់​បួងសួង​សុំ​សេចក្តី​សុខ​នេះ​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹក​នាំ​ពី​លោក​យាយ​ខន​ ដែល​ជា​ម្ចាស់​ស្រុក​នៅ​ចំណុច​ខាង​លើ ដោយ​​​ក្នុង​​ពិធី​នោះមាន​លេង​ភ្លេង​ និងមាន​អ្នក​ស្នង​រូប​លោក​តា​ឌី​ផង​ដែរ​។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ​យ៉ុង រិន អាយុ​៥២​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បួង​សួង​ បន់​ស្រន់​នៅ​ចំពោះ​អាស្រម​អ្នក​តា​បាក់​ ដែល​ជាម្ចាស់​ទឹក​ ម្ចាស់​ដី​ដើម្បី​ជួយ​បញ្ចៀស​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ជាយថាហេតុ​នៅ​តាម​ផ្លូវ​ខាងលើ​នេះ ។​

ស្ត្រី​ខាង​លើ​បន្តថា ពិធី​នេះ​តែង​តែ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ពេល​នេះ​គេ​រៀប​ចំ​ធ្វើ​ដោយ​សារ​មាន​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ចំណែក​លោក​ស្រី ពៅ​ក្រពុំ​ អាយុ​៤៩​ឆ្នាំ ជា​អ្នក​ស្នង​រូប​មេ​ទ័ព​លោក​តា​ឌី​បាន​ឱ្យ​ដឹង​ថា គាត់​បាន​ប្រមើលមើល​ឃើញ​ថា ​នឹងមានគេ​មក​យក​ក្មេង​ប្រុស​ម្នាក់​ទៀត​​នៅ​ចំណុច​ខាង​លើ​ ទើប​លោក​ស្រី​ធ្វើ​ពិធី​បួង​សួង​ដើម្បីបញ្ចៀស​គ្រោះ​ថ្នាក់​ផ្សេងៗដែល​អាចកើត​ឡើង​ជា​យថា​ហេតុ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព