ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​អត់បានច្រៀង ឈរសម្លក់​​និងប្រើពាក្យអសុរោះ ត្រូវ​នារី​រត់តុដោះស្បែក​ជើង​វាយបែកចិញ្ចើម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​២​នាក់​​បងប្អូន​ធម៌​​ចូល​ផឹកស៊ី​ក្នុង​​ហាង​​​​ខារ៉ាអូខេ​​ ខឹងកុំម៉ង់​បទ​ចម្រៀង​អត់​បាន​​ច្រៀង​ចេញ​មក​វិញ​​ឈរ​សម្លក់​​ ត្រូវនារី​​​

រាជ​ធានី​ភ្នំពេញ ៖ ​២​នាក់​​បងប្អូន​ធម៌​​ចូល​ផឹកស៊ី​ក្នុង​​ហាង​​​​ខារ៉ាអូខេ​​ ខឹងកុំម៉ង់​បទ​ចម្រៀង​អត់​បាន​​ច្រៀង​ចេញ​មក​វិញ​​ឈរ​សម្លក់​​ ត្រូវនារី​​​ជាអ្នក​រត់​​​តុ​ដោះ​ស្បែកជើងកែង​ចោទ​​វាយ​​បែក​ចិញ្ចើម​ហូរ​​​ឈាម​ម្នាក់​ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​០១ ​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​មករា ស្ថិត​នៅ​ក្នុង​ហាង​​ផឹកស៊ី «ជំនោរ​​ក្បាល​ទំនប់​១​ថ្មី» តាម​ផ្លូវ​លេខ​​២៧១ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ខណ្ឌចំការ
មន ។

ប្រភព​ពី​ស្ត្រី​បម្រើ​ការ​ក្នុង​ហាង​​ឱ្យ​ដឹង​​ថា កាលពី​វេលា​ម៉ោងជាង​១១​យប់​​​ បុរស​២​នាក់នធេះ​​បាន​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង​ដែល​​មាន​ភ្ញៀវ​សរុប​​ទាំងអស់​៤ ​ទៅ​៥​តុ ដោយនៅ​ក្នុង​ហាង​​មាន​ចាក់​ខារ៉ាអូខេ​ឱ្យកុំ​ម្ម៉ង់បទ​ចម្រៀង​ច្រៀង តែ​ច្រៀង​តាម​លំដាប់​លំដោយ ​អ្នក​ទៅ​មុន​បាន​ច្រៀង​មុន ។

ដោយឡែក​បុរស​២​នាក់​នោះ​ ចូល​ទៅ​ក្រោយ​គេ​ ដូច្នេះ​ត្រូវច្រៀង​​ក្រោយ​គេ​ទម្រាំ​តែ​​វិល​ជុំ បែរជា​បុរស​ទាំង​២​នាក់​ខឹង​​ ​ក៏​ហៅ​គិតលុយ​ហើយ​ត្រឡប់​ទៅ​​​វិញ ប៉ុន្តែ​ពេល​ដែល​គិតលុយ​ហើយ​មិន​បាន​ចេញ​ទៅ​វិញ​ភ្លាម​ៗ​ទេ បាន​​នៅ​ឈរ​សម្លក់​នារី​បម្រើ​​ដោយ​និយាយ​​ ពាក្យ​អសុរោះ​ថា ​«ពួក​នាង​ឯង​​ទាល់តែ​មាន​ខ្សែ​​ទើប​កុំ​ម្ម៉ង់​បទ​ចម្រៀង​បាន​ច្រៀង» ។ ដោយ​សារ​តែ​និយាយ​ពាក្យអសុរោះ​ពេក ​ទើបនារី​​រត់​តុ​​ខឹង​បង្ក​ជា​អំពើ​ហិង្សា​ដោះ​ស្បែក​ជើង​កែងចោទ​វាយ​បែក​ចិញ្ចើម​ខាងឆ្វេងតែម្តង ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព