ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការខណ្ឌ​សែនសុខបង្ហាញ​មុខក្រុមចោរប្លន់​សម្លា.ប់មនុស្ស​និងជួញដូរគ្រឿង​ញៀន០៦នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមចោរប្លន់ប្រដាប់​អាវុធបា.ញ់សម្លា.ប់​មនុស្ស និងបង្ករបួសស្នាម ​និងក្រុមជួញដូរគ្រឿងញៀ.ន០៦នាក់ ​បានត្រូវប៉ូលិស​ខណ្ឌសែនសុខ​ដឹកនាំ​​ដោយលោក​ ម៉ុក ហុង ​អធិការខណ្ឌបង្ហាញមុខ​ នៅអធិការដ្ឋាន​ខណ្ឌសែនសុខ​នាព្រឹកថ្ងៃទី២៥​ មករា ២០១៥ ។

រាជធានីភ្នំពេញ​ ៖ ក្រុមចោរប្លន់ប្រដាប់​អាវុធបាញ់សម្លាប់​មនុស្ស និងបង្ករបួសស្នាម ​និងក្រុមជួញដូរគ្រឿងញៀន០៦នាក់ ​បានត្រូវប៉ូលិស​ខណ្ឌសែនសុខ​ដឹកនាំ​​ដោយលោក​ ម៉ុក ហុង ​អធិការខណ្ឌបង្ហាញមុខ​ នៅអធិការដ្ឋាន​ខណ្ឌសែនសុខ​នាព្រឹកថ្ងៃទី២៥​ មករា ២០១៥ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា ​ក្នុងចំណោមជនសង្គមងងឹតទំាង០៦នាក់​នោះ​មាន០៣នាក់​ជាមុខសញ្ញា​ចោរ​ប្លន់ប្រដាប់អាវុធបាញ់​សម្លាប់មនុស្ស​ក្នុងខណ្ឌចំការមន និងមានជ័យ ​នាពេលកន្លងមក ​និង០៣នាក់ទៀត​ជាមុខសញ្ញាជួញដូរ​គ្រឿងញៀនដ៍សកម្ម​ ហើយ​ជន​ទំាង០៦នាក់នេះ​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួននៅតាម​បណ្តោយផ្លូវ២០០៤​ ក្នុងភូមិ-សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ​កាលពីថ្ងៃទី២១​ មករា​ ២០១៥ ។

ជនសង្ស័យ​ជាមុខសញ្ញាចោរប្លន់​ប្រដាប់អាវុធទំាង០៣នាក់​រួមមាន៖០១-ឈ្មោះ​ ហាន សុខាន់ ​ភេទប្រុស អាយុ៣៦ឆ្នាំ ​ស្នាក់នៅផ្ទះជួល​ តាមផ្លូវលំ ស្ថិត​ក្នុងភូមិស្លែងរលើង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។ ០២-ឈ្មោះ ​ទី សុផល ​ហៅ ទី សុជាតិ ​ភេទប្រុស ​អាយុ២៧ឆ្នាំ​ ស្នាក់នៅផ្ទះជួល ​ស្ថិតក្នុងភូមិត្នោត​ជ្រុំ សង្កាត់បឹងទំពុន ​ខណ្ឌមានជ័យ ​។ ០៣-ឈ្មោះ ​តំាង ផេងថៃ​ ហៅ ថៃ ​ភេទប្រុស ​អាយុ៣៤ឆា្នំ ​ស្នាក់នៅផ្ទះលេខ៧៩៥​ តាមផ្លូវបេតុង ​​សង្កាត់ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕