ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ភេទ​ទី​បី​លួច​កាបូប​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទុ​កក្នុង​រថយន្ត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​ល្បាត​កង​រាជ​អាវុធ​ហេត្ថខណ្ឌដូនពេញ​ បាន​ធើ្វ​ការ​ឃាត់ខ្លួន​ន​សង្ស័យ​ជា​ភេទ​ទី​៣ ​ដែល​បាន​ធ្វើ​សកម្មភាព ​លួច​ឆក់​កាបូបស្ពាយ

រាជធានីភ្នំពេញ ៖ កម្លាំង​ល្បាត​កង​រាជ​អាវុធ​ហេត្ថខណ្ឌដូនពេញ​ បាន​ធើ្វ​ការ​ឃាត់ខ្លួន​ន​សង្ស័យ​ជា​ភេទ​ទី​៣ ​ដែល​បាន​ធ្វើ​សកម្មភាព  ​លួច​ឆក់​កាបូបស្ពាយ ​ពី​ក្នុង​រថយន្ត​​ជនជាតិ​ម៉ា​ឡេ​ស៊ី កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៥ ឋិត​នៅ​តាម​បណ្ដា​យ​ផ្លូវ​១៧២ ​កែង​៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។

កង​រាជ​អាវុធ​ហេត្ថ​ដូនពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​ពេល​កម្លាំង​ប៉េ​អឹ​ម​ កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លូ​ន ​នៅ​តាម​បណ្ដា​យ​ផ្លូវ​១៥៤ ​ស្រាប់តែ​ឃើញ​ប្រជាពលរដ្ឋ​ និង​សន្តិសុខ​ឯកជន​ បាន​រត់​ដេញចាប់​ប្រផាប់​ប្រ​ភីង ​និង​ស្រែ​កថា​ ចោរៗ ​ហើយ​ពេល​នោះ​ កំលាំង​ប៉េ​អឹ​ម ក៍​ជិះ​ម៉ូតូ​ជួយ​ដេញចាប់​រហូត​ដល់​ផ្លូវ​១៥៨​ កែង​៨១​ ទើប​ឃាត់ខ្លួន​បាន ​ហើយ​នាំ​ខ្លួន​ជនសង្ស័យ ​មក​កាន់​មូលដ្ឋាន​កង​រាជ​អាវុធ​ខណ្ឌដូនពេញ ​ដើម្បី​ធើ្វ​ការ​សួរនាំ​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឆ្លៀត​ឱ​កាស ​ពេល​ដែល​ម្ចាស់​រថយន្ត​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ ជនសង្ស័យ​បាន​ឆក់​កាបូប​ ពី​ក្នុង​រថយន្ត ​ហើយ​រត់គេច តែ​សំណាងអាក្រក់ រត់​មិន​រួច ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ប៉េ​អឹ​ម​ដេញចាប់​បាន​តែ​ម្តង ។

ជន​រង​គ្រោះ​មានឈ្មោះ ONG POR HENG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី ជា​វិស្វករ​បច្ចេកទេស​ផ្លូវថ្នល់ ។ ចំណែក​ជនសង្ស័យ​ជា​ភេទ​ទី​៣​ មានឈ្មោះ សុវណ្ណ ម៉ូ​លិកាហ្វា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

ជនសង្ស័យ​ រួម​ជាមួយ​វត្ថុ​តាង ​ដែល​ដកហូត​បាន​នៅ​ក្នុង​កាបូប​ពណ៌​ខ្មៅ រួម​មាន កុំព្យូទ័រ ម៉ាក Dell មួយ​គ្រឿង ម៉ាស៊ីន​ថត​ម៉ាក OLYMPUS ម៉ូ​ឌឹ​ម​៣  USB ចំនួន​៤ Memori ១ ទូរស័ព្ទ​ណូ​គា​មួយ​គ្រឿង និង​លិខិតឆ្លងដែន ។ បច្ចុប្បន្ន​ជន​ស​ង្ស័​យ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំណែកកាបូប​ស្ពាយ ​និង​សម្ភារនៅ​ក្នុង​កាបូប ​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕