ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជ​គណបក្សហ្វ៊ុនស៊ិនប៉ិច​ថ្ងៃទី១៩មករា​ មានមនុស្សចូលរួម​ជាង២០០០នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តី​គណបក្សហ្វ៊ុនស៊ិនប៉ិច​បានបង្ហើបឲ្យដឹងថា ​សមាជិក​សមាជិកា​គណបក្សហ៊្វុនស៊ិនប៉ិច​ និង ​គណបក្ស​សង្គមរាស្រ្ត​រាជាធិប​តេយ្យ​ជាង២០០០នាក់​ នឹងចូលរួមនៅក្នុង​សមាជច្របាច់បញ្ចូលគ្នា​នៅថ្ងៃទី១៩ ​មករា​ ២០១៥ខាងមុខនេះ ។

មន្រ្តីដដែលបានបន្តថា​ ក្នុងចំណោមអ្នក​ចូលរួមជាង២០០០នាក់នោះ​ មានសមាជិក​គណបក្សហ្វ៊ុនស៊ិនប៉ិច​៦០០នាក់​ ក្រៅពីនោះ​ជាសមាជិក​សមាជិកា​គណបក្ស​សង្គមរាស្រ្ត​​រាជាធិបតេយ្យនិងសមាជិកថ្មី ។

សមាជដែលនឹងបា្ររព្ឋធ្វើ​នៅមជ្ឈមណ្ឌល​កម្សាន្តកោះពេជ្រ ​នាព្រឹកថ្ងៃចន្ទដើមសបា្តហ៍ក្រោយនេះ​​ក៍នឹងត្រូវធ្វើការ​ជ្រើសតំាង​សម្តេចក្រុមព្រះនរោត្តម​រណប្ញទ្ឋិ ជាប្រធានគណបក្ស​ហ្វ៊ុនស៊ិនប៉ិចឡើងវិញ ​និង ​ជ្រើសតំាងអនុប្រធាន​ អគ្គលេខាធិការ​គណបក្សជាផ្លូវការ​ផងដែរ ៕