ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសអំាងទ័រ​ប៉ូលថៃឃាត់ខ្លួន​អតីតភរិយា​លោកឧកញ៉ា​ ខូវ ផល្លាបុត្រ​ បានហើយ​ សមត្ថកិច្ចខ្មែរ​ត្រៀមទៅទទួល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ប្រភពពីប៉ូលិសព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កម្ពុជាបានបង្ហើបឲ្យដឹងថា ​កាលពីយប់ថ្ងៃទី២៤​ ធ្នូ ២០១៤ ​ប៉ូលិសអំាងទ័រប៉ូលថៃ​ បានជូន​ដំណឹង​​និងផ្ញើរូបថត​មកនាយកដ្ឋាន​កណ្តាល​នគរបាលយុត្តិធ៌ម​ក្រសួងមហាផ្ទៃថា​ លោកស្រី ឡាយ ហួង​ អតីតភរិយាលោកឧកញ៉ា​ ខូវ ផល្លាបុត្រ ​បាន​ត្រូវ​អាជ្ញាធរថៃ​ចាប់ខ្លួន​បានជាផ្លូវការហើយ ។

គួរបញ្ជាក់ថា ​សំណុំរឿងអ្នកស្រី​ សេង ចិន្តា​ ពាក់ព័ន្ឋពីបទប៉ុនប៉ង​មនុស្សឃាតតំាងពី​អំឡុងឆ្នាំ២០១០ ​ទៅលើភរិយា​លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ដែលបច្ចុប្បន្ន​ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ ។ សំណុំរឿងនោះ​មានមនុស្ស០៥នាក់ពាក់ព័ន្ឋ ​គឺអ្នកបម្រើផ្ទះ​លោក ស៊ុន ចាន់ថុល​ ចំនួន២នាក់ ​អ្នកយាម​ផ្ទះ​២នាក់​ (បុរស) ​ប៉ុន្តែមានម្នាក់បានរត់គេចខ្លួន​ ។ ឯអ្នកស្រី​ សេង ចិន្តា ​ជាប់ចោទជាអ្នករៀបចំគម្រោងសម្លាប់​ប្រពន្ឋនិងកូនលោក​ ស៊ុន ចាន់ថុល ។ ជនពាក់ព័ន្ឋ​ក្នុងសំណុំរឿងនេះ​ ត្រូវបាននាយកដ្ឋាន​កណ្តាលនគរបាល​យុត្តិធ៌មក្រសួងមហាផ្ទៃ​ឃាត់ខ្លួនបាន៤នាក់ ​និងកសាងសំណុំ​រឿង​បញ្ជូនទៅ​សាលា​ដំបូងរាជធានីភ្នំពេញ​ និងក្រោយមកត្រូវ​បានតុលាការគ្រប់លំដាប់ថ្នាក់​តំាងពីក្រោមរហូតដល់កំពូល​ ​នៅតែចោទ​ប្រកាន់​ក្រុមអ្នកស្រី សេង ចិន្តា ពីបទប៉ុនប៉ង​មនុស្សឃាត និងបានបញ្ចប់ត្រឹម​សាលដីកាតុលាការ​កំពូលនោះ ។

ជាមួយគ្នានេះដែរ​ នៅតុលាការថ្នាក់ក្រោម ​មិនបានលេចឮព័ត៌មានថា ​ពាក់ព័ន្ឋនឹងអ្នកស្រី ​ឡាយ ហួង​នោះទេ ប៉ុន្តែនៅតុលាការកំពូល ​ពេលប្រកាស​សាល​​ដីកាផ្តន្ទាទោស​ជនជាប់ចោទ៣ទៅ៤នាក់ហើយ ​ក៍ស្រាប់តែមានសាលដីកា​ឲ្យចាប់ខ្លួនអ្នកស្រី ​ឡាយ ហួង ​ម្នាក់ទៀត ​ក្រោយពីមានដីកា​ឲ្យចាប់ខ្លួន អ្នកស្រី ឡាយ ហួង ​ដឹងខ្លួនក៍ចាកចេញពីប្រទេស​កម្ពុជាទំាងយប់នៅឆ្នាំ២០១២​ គេចខ្លួនរហូតមកដល់​សមត្ថកិច្ចថៃចាប់ខ្លួននៅពេលនេះ ។

សេចក្តីរាយការណ៍ចុងក្រោយ ​នៅពេលនេះ​ប៉ូលិសនាយកដ្ឋានផ្ទៃក្នុងក្រសួងមហាផ្ទៃ ​នឹងចេញទៅទទួលយក​ អ្នកស្រី ឡាយ ហួង​ ពីអាជ្ញាធរថៃហើយ​ ៕