ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនយុវជន​ដៃរពឹស៣នាក់​​លួច​សម្ភារ​អ្នកទេសចរបរទេស

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​យុវជន​ដៃរពឹស​ចំនួន​៣​នាក់ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​កោះ​រ៉ុ​ង ធ្វើការ​ឃាត់ខ្លួន​​នៅ​ចំណុច​បឹង​ហ្គា​ឡូផា​រ៉ា​ដាយ ស្ថិត​ក្នុងភូមិ​កោះ​រ៉ុ​ងសន្លឹម សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​យុវជន​ដៃរពឹស​ចំនួន​៣​នាក់ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​កោះ​រ៉ុ​ង ធ្វើការ​ឃាត់ខ្លួន​​នៅ​ចំណុច​បឹង​ហ្គា​ឡូផា​រ៉ា​ដាយ ស្ថិត​ក្នុងភូមិ​កោះ​រ៉ុ​ងសន្លឹម សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ម៉ោង​១៥​ និង​៤៥​នាទី ​ថ្ងៃ​ទី​២១ ​ខែធ្នូ ​ឆ្នាំ​២០១៤ បន្ទាប់​ពី​យុវជន​ទាំង​៣នាក់ លួច​ចូល​ក្នុង​បន្ទប់​របស់​ជនបរទេស​ដែល​ជា​ភ្ញៀវ​ទេសចរ​ចាក់សោ​ចោល​ដើរ​កម្សាន្តតាម​ឆ្នេរ ​។

លោក​វរៈ​សេនី​យ៏​ត្រី ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​អោយ​ដឹង​ថា ដោយ​អនុវត្ត​​ទៅ​តាម​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុ​វត្តិភាព នៅ​គ្រប់​មូលដ្ឋាន នា​ល្ងាច​ថ្ងៃ​ទី​២១ ​ខែធ្នូ ​ឆ្នាំ​២០១៤ នៅ​លើ​ដែនដី​កោះ កំលាំង​របស់​លោក បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​យុវជន​ចំនួន​៣​នាក់ ​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារជនបរទេស ខ​ណៈពេល​ជនបរទេស​ម្ចាស់​សម្ភារៈ​ចេញ​ទៅដើរ​កម្សាន្ត​នៅ​តាម​ឆ្នេរ​ ។

បច្ចុប្បន្នយុវជន​សង្ស័យ​ទាំង​៣​កំពុង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្តតាម​និ​តិ​វិធី​ច្បាប់ ឯសម្ភារ​នឹង​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញនៅ​ល្ងាច​ថ្ងៃ​ទី​២២​ ខែធ្នូ ខ​ណៈពេល​ជនបរទេស​ជា​ជន​រង​គ្រោះ​ត្រឡប់មកពីដើរកម្សាន្ត​វិញ​ ៕