ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យឆក់​កាបូប២នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់បាន​ព្រួត​វាយ​សល់តែ​ដង្ហើម​ចង្រិត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ពីរ​នាក់​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច​ជិះ​ម៉ូតូ​គេច​ខ្លួន​ តែ​ត្រូវនារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​ ហើយ​ស្រែក​ថា​ចោរៗ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​រត់ម៉ុតូ​ឌុប ​ជួយ​ដេញ​ចាប់​បាន​ជន​សង្ស័យ

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ពីរ​នាក់​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច​ជិះ​ម៉ូតូ​គេច​ខ្លួន​ តែ​ត្រូវនារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​ ហើយ​ស្រែក​ថា​ចោរៗ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​រត់ម៉ូតូ​ឌុប ​ជួយ​ដេញ​ចាប់​បាន​ជន​សង្ស័យ​ រួច​នាំ​គ្នា ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ នៅ​សល់​តែដង្ហើម​ចង្រិត​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង៩ និង៣០​នាទីយប់​ ថ្ងៃ​ទី១៤​ ធ្នូ ២០១៤ នៅ​ភូមិ​សាស្រ្ត​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ទាំង​ពី​រ​នាក់ ​ជិះ​ម៉ូតូហុង​ដា​ឌ្រីមសេ១១០​មួយ​គ្រឿង​ ជិះ​ឌុប​គ្នា​ ចេញ​ធ្វើ​សកម្ម​ភាព​ឆក់​តាម​ផ្លូវ ខណៈ​នោះ​ក៏​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង ​​​ក្រុម​ជន​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារីរងគ្រោះ​ បាន​សម្រេច ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន ។ បន្ទាប់ពី​ជន​សង្ស័យ​ឆក់​កាបួប​បាន​ហើយ​ នារី​រង​គ្រោះ​ក៏បាន​បើក​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ និង​បាន​ស្រែក​ថា ចោរៗ​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​រត់ម៉ូតូឌុប ​និង​ប្រជា​បលរដ្ឋ នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ក៏បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ ខណៈ​មក​ដល់​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ក្រុម​ជន​សង្ស័យ​បាន​ប្តួល​ម៉ូតូ​បម្រុង​រត់គេច​ខ្លួន​ ប៉ុន្តែ​ប្រ​ជា​ពលរដ្ឋ​តាម​មក​ទាន់ ​នាំ​គ្នា​ស្ទាក់​ព្រួត​​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ​​នៅ​សល់តែ​ដង្ហើម​ចង្រិត​ ។ បន្ទាប់មក​សមត្ថ​កិច្ច​ក៏បាន​ប្រាប់​ប្រជា​ពល​រដ្ឋ​ឈប់​ឱ្យ​វាយ ដោយ​សមត្ថ​កិច្ច​នាំ​យក​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​ទៅ​កាន់ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដើមថ្កូវ ដើម្បី​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​ទៅ​តាម​និតិ​វិធីច្បាប់ ។

ក្រោយពេល​កើត​ហេតុ​នារី​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​បណ្តឹង​នោះទេ​​ ដោយ​សារ​តែ​យក​បាន​កាបូប​ពី​ចោរ​វិញ ហើយរួច​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅ​ផ្ទះ​វិញ​តែ​ម្តង ។