ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈបញ្ជាការ​ឯកភាពខណ្ឌសែនសុខ ​បើកប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀ.ន​ ឃាត់ខ្លួន​មនុស្ស៣នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ គណៈបញ្ជាការឯកភាព​ខណ្ឌសែនសុខ ​ដែលមានលោក​ លី សាវ៉េត​ ជាប្រធាន ​បានដឹកនំា​កម្លំាង​ចុះបង្រ្កាប​និង​ឃាត់ខ្លួនមនុស្ស​ប្រុស០៣នាក់​ ពាក់ព័ន្ឋនឹង​ការប្រើបា្រស់​គ្រឿងញៀ.ន ។

ប្រតិបត្តិការនេះ​ បានបើកធ្វើ​នៅម៉ោង៣និង៤៥នាទី​រសៀលថ្ងៃទី០៩​ ធ្នូ ២០១៤ ​នៅក្នុងភូមិ​ត្រពំាងឈូក ​សង្កាត់ទឹកថ្លា ។

រាជធានីភ្នំពេញ ​៖ គណៈបញ្ជាការឯកភាព​ខណ្ឌសែនសុខ ​ដែលមានលោក​ លី សាវ៉េត​ ជាប្រធាន ​បានដឹកនំា​កម្លំាង​ចុះបង្រ្កាប​និង​ឃាត់ខ្លួនមនុស្ស​ប្រុស០៣នាក់​ ពាក់ព័ន្ឋនឹង​ការប្រើបា្រស់​គ្រឿងញៀន ។

ប្រតិបត្តិការនេះ​ បានបើកធ្វើ​នៅម៉ោង៣និង៤៥នាទី​រសៀលថ្ងៃទី០៩​ ធ្នូ ២០១៤ ​នៅក្នុងភូមិ​ត្រពំាងឈូក ​សង្កាត់ទឹកថ្លា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យទំាង០៣នាក់​ដែលឃាត់ខ្លួន​រួមមាន ៖​០១-ឈ្មោះ ម៉ម សុផាន់ណា​ អាយុ២០ឆ្នំា ​ស្នាក់នៅក្នុង​ខណ្ឌពោធិសែនជ័យ​ ,០២-ឈ្មោះ ធន់ សារិទ្ឋ ​អាយុ២៤ឆ្នាំ​ ស្នាក់នៅក្នុងខេត្ត​កំពង់ស្ពឺ ​និងទី០៣-ឈ្មោះ សុខ ឌឿន​ អាយុ២៣ឆ្នាំ ​ស្នាក់នៅខេត្តកំពង់ស្ពឺ ។

បើតាមក្រុមអ្នកភូមិ​បានឲ្យដឹងថា​ បច្ចុប្បន្នទីតំាងខាងលើ ​គេសង្កេតឃើញ​មានក្រុមអ្នកប្រើបា្រស់​គ្រឿងញៀនជាច្រើន ​ហើយថាពីមុន​ពួកគេ​ (អ្នកប្រើប្រាស់គ្រឿងញៀន) ​ ​បានធ្វើសកម្មភាពជក់​និងប្រើបា្រស់នៅពេលយប់​ ប៉ុន្តែមួយរយៈពេល​ចុងក្រោយនេះ ​ក្រុមអ្នក​ចែកចាយ​និងប្រើប្រាស់គ្រឿងញៀន ​បានធ្វើសកម្មភាពទំាងថ្ងៃតែម្តង​ ធ្វើឲ្យប្រជាពលរដ្ឋ​មានការភ័យខ្លាច​និងព្រួយបារម្ភ​​យ៉ាងខ្លំាងពី​សុវត្ថិភាព ។

សេចក្តីរាយការណ៍​បានបន្តថា​ បច្ចុប្បន្ន​ ​យុវជនទំាង៣នាក់ខាងលើ​ និង ​ថ្នំាញៀនដែល​ដកហូតបានមួយ​ចំនួនទៀត​ ត្រូវបានបញ្ជូន​ទៅ​​អធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ ​ដើម្បីរង់ចំាចាត់ការ​តាមនីតិវិធី​បន្តទៀត ។