ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារាម្នាក់​ញុំាបាយថ្ងៃត្រង់រួច​ ចុះងូតទឹកអូរ​លង់ស្លា.ប់

9 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ កុមារាម្នាក់​បានលង់ទឹកអូរ ​(ដៃទន្លេមេគង្គ) ​ស្លា.ប់ ខណៈចុះងូតទឹក​ជាមួយក្មេងៗ​ក្នុងភូមិ​ជាមួយគ្នា ។

ហេតុការណ៍នេះ​ បានបង្កឲ្យ​មានការភ្ញាក់ផ្អើល​នៅម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី០៩ ​ធ្នូ ២០១៤ ​នៅចំណុចអូរ ​ក្រោមស្ពានអ្នក​លឿង​​ត្រើយខាងលិច ​ស្ថិតក្នុងភូមិអម្ពិលទឹក​ ឃុំកំពង់ភ្នំ​ ស្រុកលើកដែក ។

ខេត្តកណ្តាល​ ៖ កុមារាម្នាក់​បានលង់ទឹកអូរ ​(ដៃទន្លេមេគង្គ) ​ស្លាប់ ខណៈចុះងូតទឹក​ជាមួយក្មេងៗ​ក្នុងភូមិ​ជាមួយគ្នា ។

ហេតុការណ៍នេះ​ បានបង្កឲ្យ​មានការភ្ញាក់ផ្អើល​នៅម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី០៩ ​ធ្នូ ២០១៤ ​នៅចំណុចអូរ ​ក្រោមស្ពានអ្នក​លឿង​​ត្រើយខាងលិច ​ស្ថិតក្នុងភូមិអម្ពិលទឹក​ ឃុំកំពង់ភ្នំ​ ស្រុកលើកដែក ។

បើតាមឪពុកឈ្មោះ ​វ៉ា ម៉ៅ ​អាយុ៣៣ឆ្នាំ​ និង ម្តាយឈ្មោះ​ ទូច ភក្ត្រា ​អាយុ៣៤ឆ្នាំ ​រស់នៅក្នុងភូមិ-ឃុំកើតហេតុ ​បាន​រៀបរាប់ទំាងទឹក​ភ្នែក​​ឲ្យដឹងថា រាល់​ថ្ងៃគាត់​ (ឪពុកម្តាយ) ​មិនបាននៅមើលថែរកូន​ទំាង៤នាក់​ រាប់ទំាង​កូនរងគ្រោះ​​ឲ្យ​បានដិតដល់ទេ ដោយសារជាប់​រវល់​​​​ដើរស៊ីឈ្នួល​បាញ់ថ្នំាស្វាយឲ្យគេ ​ដោយទុកកូនទំាង៤នាក់​ឲ្យនៅជាមួយជីតា​មើលថែរក្សា ។

ឳពុកម្តាយ​កុមារារងគ្រោះបានបន្តថា ​មុនពេលកើតហេតុ ​កុមារាឈ្មោះ ​ម៉ៅ កក្កដា​ អាយុ១០ឆ្នាំ ​( ជាកូនទី២ ក្នុងចំណោម​កូន៤នាក់​)​បានចេញពី​សាលារៀនវិញ​ ហើយ​បានញុំាបាយជាមួយបងប្អូននិងជីតា​ រួចក៍បានទៅដើរ​លេង​ជាមួយក្មេងៗ​​ក្បែរ​ខាង ។ ដោយបាត់ចៅ​យូរ​​ពេកជីតាក៍បាន​ដើររក តែមិនឃើញ​ ស្រាប់តែមានការភ្ញាក់ផ្អើលថា ​មានកុមារា​ម្នាក់លង់ទឹកស្លាប់ ​បន្ទាប់ពីបុរស​ចំណាស់​ម្នាក់​ចុះ​ជួយ​​រាវស្រង់ឡើងគោក​ ក៍ទៅមើលទើបដឹងថា​ជាចៅរបស់ខ្លួន ។

បច្ចុប្បន្ន​ក្រុមគ្រួសារកំពុងចាត់ចែង​រៀបចំធ្វើបុណ្យ​តាមប្រពៃណី ៕