រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំប្រកបដោយរូបសម្រស់ស្រស់សោភា និងមានទឹកដមសំឡេងក្រអួនក្រអៅ ឈរលំដាប់កំពូលកញ្ញាសុគន្ឋ នីសា ដែលមហាជនស្គាល់យ៉ាងច្បាស់ទាំងក្នុង និងក្រៅប្រទេសនោះ បានសម្តែងនូវអារម្មណ៍ហួសចិត្តក្នុងពេលទទួលដំណឹងថា «រូបនាងកំពុងតែប្រជែងគ្នាដណ្តើមស្នេហាទៅលើបុរសម្នាក់នៅអាមេរិកជាមួយតារាសម្តែងពូកែទួញយំនាង នី មុនីនាថ»។ សុគន្ឋ នីសា មិនត្រឹមតែនឹកហួសចិត្តរឿងនេះទេ ថែមទាំងគិតៗយូរទៅបែរជាចង់ផ្ទុះសំណើចទៅវិញ។
គេដឹងថា កាលពីប៉ុន្មានខែមុន សុគន្ឋ នីសា បានចេញទៅសម្តែងនៅអាមេរិកជាច្រើនខែ ដោយគ្រានោះស្រាប់តែបែកធ្លាយរឿងនាងបានភ្ជាប់ទំនាក់ទំនងជាមួយបុរសអាណិកជនម្នាក់រស់នៅទីនោះ តាមស្រឡាញ់ហួងហែង រហូតចង់ឡើងដល់ស្រុកខ្មែរស្តីដណ្តឹងរៀបការថែមទៀត។ បែបនេះហើយទើបដំណឹងពេលនោះថា សុគន្ឋ នីសា ជិតបានស្វាមីរស់នៅ អាមេរិក និងត្រៀមចូលរោងការចាកចោលអាជីពចម្រៀងដែលកំពុងតែឡើងដល់កំពូលមហាជនស្គាល់គ្រប់ទិសដ៏ឆាប់នេះ។ ប៉ុន្តែក្រោយមក សុគន្ឋ នីសា បានច្រានចោលដំណឹងភ្ជាប់ស្នេហ៍នៅអាមេរិក ដោយអះអាងថា រូបនាងមិនទាន់លាចាកអាជីពចម្រៀង ឬរៀបការចោលទស្សនិកជននោះទេ ដោយអ្នកតាមនោះនាងរាប់អានជាអ្នកគាំទ្រម្នាក់។
សុគន្ឋ នីសា បានថ្លែងថា «គ្រាន់តែដឹងរឿងនោះ នាងចង់តែផ្ទុះសំណើចបាត់ទៅហើយ ។ ដោយចង់ដឹងថា ព័ត៌មានដែលគេលើកឡើងយ៉ាងណាខ្លះ ក៏ចាប់ផ្តើមរកចំណុចដើមហេតុ រហូតដល់ចុងបញ្ចប់។ ពេលដឹងរឿងគេលើកឡើងថា មុនីនាថ លូកថ្លើមសុគន្ឋ នីសា នោះខ្ញុំហួសចិត្តតែម្តងទៅជាសើច ហើយមិនតបរឿងដែលគេនិយាយស្នេហាត្រីកោណអីនោះទេ ព្រោះថា វាបានតែខាតនាំឲ្យចេះតែតភាគរកចំណុចចប់អត់ឃើញ។ ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ ការពិតនៅតែជាការពិត ហើយខ្ញុំដឹងថា ខ្លួនយើងកំពុងតែធ្វើអ្វីល្អ មិនល្អសមនិងសតិគិតក្នុងខ្លួនត្រូវដែរឬទេ0x017d7»។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ