ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត ខាំ ប្រកួត​ជាមួយ​ម៉ី សុភាព នៅ​សង្វៀន​ប៉ុ​សិ៍្ដ​​លេខ​៥ ​ថ្ងៃ​២០ មិថុនា

15 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ បឺត ខាំ អ្នក​ប្រដាល់ មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា ត្រូវ​បាន​ផ្គូផ្គង​ឱ្យ ជួប​ប្រកួត​ជាមួយ​ម៉ី សុភាព មក​ពី​ក្លឹ​ប​ព្រះ​ខ័ន រាជ្យ នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ នា​រសៀល​ថ្ងៃអាទិត្យ​ទី​២០ មិថុនា ឆ្នាំ ២០១០ ។ បឺត ខាំ និង​ម៉ី សុភាព ប្រកួត​គ្នា ក្នុង​ប្រភេទ​ទំងន់​៦៨​គីឡូក្រាម ដែល​តាំងពី ដើម​មក​អ្នក​ទាំង​២​មិន​ធ្លាប់​មាន​ប្រវត្ដិ​ប្រកួត គ្នា​ទេ ។ បឺត ខាំ ជា​ជើង​ខ្លាំង​ពោរពេញ ទៅ​ដោយ​បទ​ពិសោធន៍​និង​បច្ចេកទេស​ពេញ ខ្លួន​ដែល​បច្ចុប្បន្ន​ពិបាក​ស្វែងរក​ដៃគូ​បំផុត ។ អ្នក​ណា​ដែល​ហ៊ាន​ប្រកួត​ជាមួយ បឺត ខាំ ចុង ក្រោយ​មិន​ដែល​ទទួល​សំណាងល្អ​ទេ ព្រោះ អ្នក​ប្រដាល់​រូប​នេះ​ចេះ​ប្រើ​គ្រប់​ស្នៀត ទាំងអស់ ទាំង​ការ​ទាត់ ដាល់ ជង្គង់ ឬ​កែង ជាដើម ។

ចំណែក​ម៉ី សុភាព​វិញ​ក៏​មិនធម្មតា​ដែរ ថ្វី​ដ្បិត​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​ឆ្លាត ការ ប្រកួត​ច្រើន​តែ​វាយ​ចេញ​ត្រង់​ៗ​មិន​មាន ល្បិច ប៉ុន្ដែ​គេ​ជា​អ្នក​ប្រដាល់​ដែល​លំបាក​ផ្ដួល  បំផុត ។ សុភាព​យឺត តែ​ខ្លាំង​និង​រឹង​មាំ មិន ងាយ​ទន់ជ្រាយ​ទេ ប្រកួត​ចុង​ក្រោយ​កាលពី ថ្ងៃ​ទី​១ ឧសភា កន្លង​មក ម៉ី សុភាព បាន បំបាក់​ទូច រាជសីហ៍ មក​ពី​ក្លឹ​បរ​ស្មី​កុមារ​កំព្រា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ទោះជា​យ៉ាងណា រវាង​បឺត ខាំ និង​ម៉ី សុភាព គេ​មាន​ជំនឿ លើ​បឺត ខាំ​ច្រើន​ជាង តែ​ក៏​មិន​ត្រូវ​មើល ស្រាល​ម៉ី សុភាព​ពេក​ដែរ​។ផាវ ភឿ​ក មក​ពី​ក្លឹ​ប​កងពលធំ​អន្ដរា គម​ន៍​លេខ​៣​ខេត្ដព្រះវិហារ ត្រូវ​ប្រកួត​ជា មួយ​សា​រឹម វ៉ា​ន់​ថន មក​ពី​ក្លឹ​ប​ក្រសួង​ការពារ ជាតិ ។

រវាង​ផាវ ភឿ​ក និង​វ៉ា​ន់​ថន ទោះបី ពួក​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា ធ្លាប់​ឡើង ប្រកួត​ស្ទើរ​សឹក​សង្វៀន ប៉ុន្ដែ​មិន​ធ្លាប់​ជួប ប្រកួត​គ្នា​ពី​មុន​មក​ទេ ។ ពួក​គេ​ជា​អ្នក ប្រដាល់​ដែល​មានឈ្មោះ​បោះ​សម្លេង​ល្អ​គ្រាន់ បើ​កាលពី​អតីតកាល ហើយ​មក​ដល់​បច្ចុប្បន្ន ពួក​គេ​នៅ​តែ​ខ្លាំង​ដដែល ។ ប្រកួត​ចុង ក្រោយ​កាលពី​ថ្ងៃ​ទី​២៣ ឧសភា​កន្លង​មក ផាវ ភឿ​ក បាន​យកឈ្នះ​ពិន្ទុ ពេជ្រ សុ​ផា​ន់ មក​ពី​ក្លឹ​ប​ក្រសួងការពារជាតិ ចំណែក​សា​រឹម វ៉ា​ន់​ថន កាលពី​ថ្ងៃ​ទី​២១ ឧសភា គេ​បាន បំបាក់​ចាន់ រះ មក​ពី​ក្លឹ​ប​កងទ័ពជើងទឹក​ឱ្យ ចុះចាញ់​ត្រឹម​ទឹក​ទី​ី​៣ ។ នៅ​ពេល​ឃើញ ផាវ ភឿ​ក ប្រកួត​ឈ្នះ​ពិន្ទុ ពេជ្រ សុ​ផា​ន់ ជា​មិត្ដ រួម​ក្លឹ​ប សា​រឹម វ៉ា​ន់​ថន មាន​អារម្មណ៍​មិន ស្រួល​ទេ ហើយ​រក​ឱកាស​សងសឹក​ជំនួស ពេជ្រ សុ​ផា​ន់ ។ ពេល​នេះ​ឱកាស​ដែល​គេ ចង់បាន​គឺ​មាន​ហើយ ប៉ុន្ដែ​មិន​ប្រាកដ​ថា បាន សំរេច​ដូច​បំណង​ទេ ព្រោះ​ផាវ ភឿ​ក មិន សុខចិត្ដ​ចាញ់​វ៉ា​ន់​ថន​ដោយ​ងាយ​ឡើយ ។ 

ភី សុ​ភ័ក្ដ្រ មក​ពី​ក្លឹ​ប​សិង្ហ​កីឡា ត្រូវ ប្រកួត​ជាមួយ​ឡុ​ង សុ​ផាត មក​ពី​ក្លឹ​ប​សាល វ័​ន្ដ​កីឡា ។ អ្ន​ប្រដាល់​ទាំង​២​រូប​នេះ ក៏​សុទ្ធ តែ​ជា​ជើង​ចាស់​ដែរ ប៉ុន្ដែ​មិនសូវ​មានឈ្មោះ ល្បី​ប៉ុន្មាន​ទេ ។ ភី សុ​ភ័ក្ដ្រ កណ្ដាប់ដៃ​ល្អ ចំណែក ឡុ​ង សុ​ផាត ល្អ​ជង្គង់ ចំណែក​ស្នៀត ផ្សេង​ៗ​ទៀត​ពួក​គេ​ក៏​ប្រើ​ការ​បាន​ដែរ ប៉ុន្ដែ មិនសូវ​ចំណាប់​ទេ ។ គូ​នេះ​គ្មាន​នរណា​ហ៊ាន ទស្សន៍​ទាយ​លទ្ធផល​ទុកជា​មុន​ឡើយ ព្រោះ ពួក​គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​។ គឹ​ម ចាន់​ធឿ​ន មក​ពី​ក្លឹ​ប​ខេ​មរ​កីឡា ប្រកួត​ជាមួយ​សន វី​រៈ មក​ពី​ក្លឹ​ប​កងពលធំ អន្ដរាគមន៍​លេខ​៣​ខេត្ដព្រះវិហារ ។ រីឯ​អ្នក ប្រដាល់​ស្រករ​ក្រោយ​កន តុលា មក​ពី​ក្លឹ​ប  បុរី​មាន​ឫទ្ធិ ត្រូវ​ប្រកួត​ជាមួយ​ខេន សុ​ផុ​ន មក​ពី​ក្លឹ​ប​ឫទ្ធិ​ស័ក្ដិ​កីឡា ។ ចំពោះ​ការ​ប្រកួត  ជា​លក្ខណៈ​សាកល វ៉ែន ឌី​យ៉ា​ម៉​ង់ មក​ពី​ក្លឹ​ប កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ ប្រកួត​ជាមួយ​ហង្ស រ៉ា​ម៉​ន មក​ពី​ក្លឹ​ប​យុវជន អង្គរ ៕