ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​​​ម្នាក់អណ្តែត​ទើ​គុម្ព​ត្រែង​ជិត​កំពង់​ផែ​ថ្មខាង​ត្បូង​ស្ពាន​ជ្រោយ​ចង្វារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទើ​គុម្ព​ត្រែង​នៅ​ចំណុច​កំពង់​ផែ​ថ្ម​ ​ចម្ងាយ​ជិត​១០០​ម៉ែត្រ​​ខាង​ត្បូង​ស្ពាន​ជ្រោយ​ចង្វារ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលដល់​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​​កាល​ពី​វេលា​ម៉ោង១០​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ ។

រាជ​ធានី​ភ្នំពេញ​ ៖ សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទើ​គុម្ព​ត្រែង​នៅ​ចំណុច​ជិតកំពង់​ផែ​ថ្ម​ ​ចម្ងាយ​ជិត​១០០​ម៉ែត្រ​​ខាង​ត្បូង​ស្ពាន​ជ្រោយ​ចង្វារ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលដល់​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​​កាល​ពី​វេលា​ម៉ោង១០​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ ។

បន្ទាប់ពី​​ពិនិត្យ​រួច ប៉ូលិស​អះ​អាង​ថា សព​ស្លាប់​ដោយសារ​លង់​ទឹក​ ។ សព​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ពាក់​អាវ​ក្រឡា​ការ៉ូ​ដៃ​វែង ស្លៀក​ខោ​ទាហាន​(ប៉ារ៉ា​)។

បច្ចុប្បន្ន​សព​ត្រូវ​ប៉ូលិស​ចាត់​ចែង​ដឹក​ទៅ​តម្កល់​នៅ​ឈាប​ន​ដ្ឋាន​វត្ត​ទួល​សង្កែ​រង់​ចាំ​សាច់​ញាតិ​មក​យក​ទៅ​ធ្វើ​បុណ្យ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព