ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរស្ទើភ្លើង​ប្លន់ម៉ូតូវាយ​ចំមួកសុវត្ថិ​ភាព ជន​រងគ្រោះ​ ​ស្រែកថាចោរ​ៗរត់គេច​បាត់​ស្រមោល

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសម្នាក់​អះអាង​ថាខ្លួន​ត្រូវជន​សង្ស័យ​ម្នាក់​ក្នុងចំណោម​២នាក់​វាយ​និងដុំថ្ម​ប៉ុន​ប៉ងប្លន់​យក​ម៉ូតូប៉ុន្តែប៉ះ​ចំមួក​សុវត្ថិភាពពេល​​ហៅគេឯង​ជួយ​និងស្រែក​ថាចោរៗ ជន​សង្ស័យ​គេច​បាត់​ស្រ​មោលបង្កការ​ភ្ញាក់​ផ្អើល​ទាំងយប់​កាល​ពីវេលា​​ម៉ោង​ជាង៩​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិ​អូរជ្រៅ សង្កាត់​និង

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសម្នាក់​អះអាង​ថាខ្លួន​ត្រូវជន​សង្ស័យ​ម្នាក់​ក្នុងចំណោម​២នាក់​វាយ​និងដុំថ្ម​ប៉ុន​ប៉ងប្លន់​យក​ម៉ូតូប៉ុន្តែប៉ះ​ចំមួក​សុវត្ថិភាពពេល​​ហៅគេឯង​ជួយ​និងស្រែក​ថាចោរៗ ជន​សង្ស័យ​គេច​បាត់​ស្រ​មោលបង្កការ​ភ្ញាក់​ផ្អើល​ទាំងយប់​កាល​ពីវេលា​​ម៉ោង​ជាង៩​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិ​អូរជ្រៅ សង្កាត់​និងក្រុង​ប៉ោយ​ប៉ែត ។

បុរសម្នាក់​ដែល​ប៊ិះក្លាយ​ជាជន​រងគ្រោះ ឈ្មោះ វ៉ន សុផា ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជាអ្នក​រត់ម៉ូតូ​ឌុប​បាន​បើក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េ​រីឆ្នាំ២០១៤ ពាក់​ស្លាក​លេខ​បន្ទាយមាន​ជ័យ១K.​១៧៩៦ មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​និងចំណុច​កើតហេតុផង​ដែរ​។

តាមការរៀបរាប់ពីជន​រងគ្រោះ​ប្រាប់​ថាមុន​ហេតុការ​ណ៍​កើត​ឡើងមាន​បុរសម្នាក់​អាយុប្រ​ហែល​ជាង​២០ឆ្នាំបាន​ហៅ​ឲ្យ​ខ្លួន​ដឹកពី​ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត លុះ​ដល់ចំណុច​កើតហេតុស្រាប់​តែជន​នោះ​មាន​ដុំថ្មមួយ​ដុំ​នៅនិង​ដៃប្រាប់​ឲ្យគាត់​​ឈប់ម៉ូតូ​បន្ទាប់​មកគេ​ធ្វើសកម្ម​ភាពយក​ដុំថ្មនោះ​វាយ​​ចំណុច​ក្បាល​តែចៃដន្យ​មាន​មួកសុវត្ថិ​ភាព​មិនបង្ក​ឲ្យគ្រោះ​ថ្នាក់ទេ ហើយ​ស្របពេល​គ្នានេះ​ជនសង្ស័យ​ក៍មាន​គ្នាគេម្នាក់​ទៀត​ឈររង​ចាំជួយ​វាយបន្ថែម​ទៀត ។ ជនរង​គ្រោះ​បន្តថា​ចៃដន្យ​កន្លែងកើត​ហេតុ​ចំក្បែរផ្ទះ​ស្រេច​ក៍រត់​ចូលផ្ទះនិង​ស្រែក​ថាចោរៗ​ធ្វើឲ្យ​ក្រុមជន​សង្ស័យ​ក្នុងអំពើ​ប្លន់នេះ​រត់គេច​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​គេឃើញ​សមត្ថកិច្ចន​គរបាលរ​ដ្ឋបាល​ នគរបាល​ការពារ​ព្រំដែន​គោក និង​អាវុធហត្ថ​បាន​ចុះដល់​កន្លែង​កើតហេតុ​ដើម្បី​សាកសួរជន​រងគ្រោះ​ដើម្បី​ឈាន​ទៅបើក​ការស្រាវ​ជ្រា​វរកមុខសញ្ញា​ជនសង្ស័យ​។

គួរបញ្ជាក់ថាប៉ុន្មាន​ខែចុងក្រោយ​​នេះអំពើរ​ចោរកម្ម​កាច់​សោរម៉ូតូ,​លួច,​ឆក់,ប្លន់​និងដា​ក់​ថ្នាំយក​ទ្រព្យសម្ប​ត្តិប្រជា​ពល​រដ្ឋ​បានកើត​មានជា​បន្តបន្ទាប់​នៅក្នុង​ក្រុងប៉ោយ​ប៉ែតដែល​ការកើត​មានអំពើរចោរកម្មនេះ​ត្រូវ​បាន​អ្នកស្រុក​លើក​ឡើងថាដោយ​សារ​ល្បែងស៊ីសង​កើតមានរីកដូច​ផ្សិតគ្មាន​ការបង្រ្កាប​ពីសម​ត្ថ​កិច្ចដូច​ជាល្បែ​ងភ្នាល់​ប​ញ្ជល់​មាន់​បង្កប់​ដោយ​អាប៉ោង​បៀ​ និង​យូគីស្ទូច​នៅក្នុង​បរិវេណ​កាស៊ីណូ​ហ្គោល​ដឹនខ្រោន,​ល្បែង​ចាក់​ភ្នាល់បាល់​តាមប្រព័ន្ធ​អនឡាញ​និងអ៊ិនធ័រណែត​ជាច្រើន​កន្លែង រួម​និង​ល្បែង​កន្ទុយលេខ​ដែលមាន​មេដុះ​ស្លែ២​នាក់ក្នុងភូមិ​ក្បាល​កោះ​ខាងលិច អតីត​ភោជនីយ​ដ្ឋាន​ថៃ អ៊ូ ជាដើម។