ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនស្ទាវ៤នាក់ លាក់​ដាវ​សាមូរ៉ៃ​ចូល​វិទ្យាល័យ​រក​គូសត្រូវសងសឹក​​ ត្រូវ​ចាប់ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ យុវសិស្ស​​​៤​នាក់ ​ត្រូវ​​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ចាប់​ខ្លួន​​យក​មក​​​​អធិការដ្ឋាន​ កាល​ពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​វិច្ឆិកា ​២០១៤ បន្ទាប់​ពី​ពួក​គេ​​​នាំ​គ្នា​​ស្ពាយ​ដាវ​លាក់​​ក្នុង​កាបូប​​ចូល​ទៅ​ក្នុង​បរិវេណ​​វិទ្យាល័យ​​

​ខេត្ត​កំពង់​ឆ្នាំង ៖ យុវសិស្ស​​​៤​នាក់ ​ត្រូវ​​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ចាប់​ខ្លួន​​យក​មក​​​​អធិការដ្ឋាន​ កាល​ពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​វិច្ឆិកា ​២០១៤ បន្ទាប់​ពី​ពួក​គេ​​​នាំ​គ្នា​​ស្ពាយ​ដាវ​លាក់​​ក្នុង​កាបូប​​ចូល​ទៅ​ក្នុង​បរិវេណ​​វិទ្យាល័យ​​ក្រុង​​កំពង់ឆ្នាំង ដើម្បី​​រក​គូសត្រូវ​សងសឹក​ ។

ប្រភព​បាន​ឱ្យ​ដឹងថា យុវសិស្ស​​ខាងលើ​​​ ១-​ឈ្មោះ​ញ៉ើ​ញ សុធា អាយុ​២​០​ឆ្នាំ ២-​ឈ្មោះ​យ៉ុ​ន សុ​ថែ អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ​ជ្រើ​ន
វ៉ា​ន់​​ថុ​ន អាយុ​២០ ឆ្នាំ និង​៤-​ឈ្មោះ​ហេង គឹ​ម​​សាក់ អាយុ​២១​ឆ្នាំ ពួក​គេ​ទាំង​៤​នាក់​​មាន​ទីលំនៅ​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់​
ឆ្នាំង ។

​ប្រភព​​បន្ត​ថា តាម​ចម្លើយ​សារភាព​របស់​ជនទាំង៤នាក់នោះថា​ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ឈ្មោះ​ញ៉ើ​ញ សុធា បាន​ជិះម៉ូតូ​មក​លេង​សួន​ច្បារ​ក​ង្រី ពេល​នោះ​ត្រូវយុវជន​មួយ​ក្រុម​ជា​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ឈ្មោះ​សុធា នេះ​ឡើង​ទ្រមខ្លួន តែ​ឈ្មោះ​សុធា មិន​ហ៊ាន​តដៃ​ទេ ​ព្រោះ​គេ​មាន​គ្នា​ច្រើន ​។ ​ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​កើតហេតុ​នេះ ឈ្មោះ សុធា បាន​ទទួល​ទូរ​សព្ទ័​ពី​មិត្ត​ភក្តិ​ថា អ្នក​ដែល​វាយ​ឈ្មោះ​សុធា​​ឯង ពី​ថ្ងៃមុន​បាន​ចូល​មក​វិទ្យាល័យ​ក្រុងកំពង់ឆ្នាំង ។

ភ្លាម​នោះ​ឈ្មោះញ៉ើ​ញ សុធា ដែល​កំពុង​ផឹក​ស្រវឹង​ស្រាប់​​ផង បាន​បបួល​បក្សពួក​មាន​គ្នា​៤​នាក់ លាក់​ដាវ​សា​មូរ៉ៃ​១​ដើម​​ក្នុង​កាបូប​ស្ពាយ ហើយ​នាំ​គ្នា​ជិះម៉ូតូ​២​គ្រឿងចូល​ទៅ​ក្នុង​វិទ្យាល័យ​ បំណងទៅ​រក​គូសត្រូវ​ដើម្បី​សងសឹក ​​ប៉ុន្តែ​គ្រាន់តែ​ជិះ​ចូល​ផុត​​របង​សាលា​ត្រូវ​លោកគ្រូបង្រៀន​ឃើញ​​​មានការ​សង្ស័យ ក៏​ចាប់​ឆែក​កាបូប​នោះ​ឃើញ​ដាវ សាម ម៉ូ​រ៉ៃ​មួយ​ដើម ទើប​រាយ​ការណ៍​ប្រាប់សមត្ថកិច្ច​​​ទទួលយក​មក​អធិការ​នគរ​បាល​ក្រុង​​តែ​ម្តង ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព