ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ខុស​បំណង​ចង​.ក​សម្លា.ប់​ខ្លួន​ទាំង​មាន​ផ្ទៃ​ពោះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​មាន​ផ្ទៃពោះ​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃា.ត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ព្រោះ​មាន​វិបត្តិ​ស្នេហា ហើយដោយ​សារ​តែ​ពុំ​មាន​អ្នក​ណា​ដឹង រហូត​ដល់​សព​ជះក្លិន​ស្អុយ​ទើប​នាំ​គ្នា​ទៅ​បើកទ្វារ​មើល ឃើញ​ស្ត្រី​រូប​នេះ​ចង​.​ក​ស្លា.ប់​មិនដឹង​តាំងពី​ពេល​ណា​បាត់​ទៅ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​មាន​ផ្ទៃពោះ​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ព្រោះ​មាន​វិបត្តិ​ស្នេហា ហើយដោយ​សារ​តែ​ពុំ​មាន​អ្នក​ណា​ដឹង រហូត​ដល់​សព​ជះក្លិន​ស្អុយ​ទើប​នាំ​គ្នា​ទៅ​បើកទ្វារ​មើល ឃើញ​ស្ត្រី​រូប​នេះ​ចង​.​ក​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣ ដី​ឡូត៍​លេខ​៥០២ តាម​បណ្តោយ​ផ្លូវ​លេខ​៤៤៦ ក្នុងភូមិ​៥ ក្រុម​ទី​៣៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា នារី​ដែល​ធ្វើ​អត្តឃាត​នេះ​ឈ្មោះ លី​ន​ណា អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង​ទេ ។ ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​បាន​កើតឡើង​នៅ​ពេល​ណា​ឡើយ ព្រោះ​ស្ត្រី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នេះ​តែ​ម្នាក់ឯង ។ មន្ត្រី​រូប​នោះ​បន្ត​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល​នេះ មាន​ក្មេង​ៗ​មួយ​ក្រុម​នាំ​គ្នា​រត់​លេង​នៅ​ខាង​មុខ​បន្ទប់​នោះ ក៏​បាន​ធុំក្លិន​ស្អុយ​ប្លែក​ភាយ​ចេញពី​ក្នុង​បន្ទប់ ហើយ​ក៏​បាន​ទៅ​ប្រាប់​ចាស់​ៗ​ដែល​នៅ​ជិត​នោះ ។ ក្រោយ​ពី​ក្មេង​ៗ​ប្រាប់​ដូច្នោះ ក៏​បាន​នាំ​គ្នា​មក​មើល និង​យកដៃ​ទៅ​គោះ​ទ្វារ​ក៏​របើក និង​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ចង​.​ក​ជាប់​នឹង​ចម្រឹង​បង្អួច ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។

នៅ​ពេល​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​ធ្វើ​កោសល្យវិច័យ​បាន​ពិនិត្យ​ឃើញ​ថា ស្ត្រី​វ័យក្មេង​នេះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ប្រហែលជា​៣​ទៅ​៤​ថ្ងៃ​មក​ហើយ ។ នៅ​ក្នុង​បន្ទប់​កើតហេតុ​នោះ​គេ​បាន​រក​ឃើញ​មានកូន​សៀវភៅ​កត់ត្រា​តូច​មួយ​ដែល​នាង​បាន​សរសេរ​រៀបរាប់​ថា ការ​ធ្វើ​អត្តឃាត​នេះ​ដោយសារ​តែ​ការ​ស្រឡាញ់​បុរស​ម្នាក់​ដែល​តែងតែ​ភូត​កុហក និង​បោកប្រាស់​នាង និង​បាន​សរសេរ​ចុះ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា នាង​បាន​យក​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ទៅ​ជាមួយ​ផង​ដែរ ថែម​ទាំង​បាន​ផ្តាំ​ទៅ​បុរស​ជាទី​ស្រឡាញ់​នោះ​ថា ឱ្យ​រស់នៅ​បាន​សុខ​ទៅ​ចុះ ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច​ហើយ សព​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕