ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​នាយកដ្ឋាន​អន្តោប្រវេសន៍​នាំគ្នា​ចុះ​ស្រង់​ស្ថិតិ​ជនជាតិ​​វៀតណាម​នៅ​ខណ្ឌមាន​ជ័យ

9 ឆ្នាំ មុន

​រាជធានីភ្នំពេញ ​៖ ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ ត្រូវ​កម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​​នគរបាល​ការិយាល័យ​គ្រប់គ្រង​​ជនបរ​ទេស, នគរបាល​ខណ្ឌមាន​ជ័យ ​និង​មាន​ការ​ចូលរួមពីលោក​អភិបាលរង​ខណ្ឌមាន​ជ័យ ធ្វើការ​​ឃាត់ខ្លួន​នាំ​​ទៅ​កាន់​នាយក​ដ្ឋាន កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ​តុលា ​២០១៤ ពាក់ព័ន្ធ​​​ជនអន្តោប្រវេសន៍​​ខុសច្បាប់ ហើយ​នឹង​បន្ត​ប្រតិបត្តិការ​ត្រួត​

​រាជធានីភ្នំពេញ ​៖ ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ ត្រូវ​កម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​​នគរបាល​ការិយាល័យ​គ្រប់គ្រង​​ជនបរ​ទេស, នគរបាល​ខណ្ឌមាន​ជ័យ ​និង​មាន​ការ​ចូលរួមពីលោក​អភិបាលរង​ខណ្ឌមាន​ជ័យ ធ្វើការ​​ឃាត់ខ្លួន​នាំ​​ទៅ​កាន់​នាយក​ដ្ឋាន កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ​តុលា ​២០១៤ ពាក់ព័ន្ធ​​​ជនអន្តោប្រវេសន៍​​ខុសច្បាប់ ហើយ​នឹង​បន្ត​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ​វិច្ឆិកា ​២០១៤ បន្ថែម​​ទៀត ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​​បទបញ្ជារ​របស់​​​លោក​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា បាន​រួម​សហការ​គ្នា​ត្រួតពិនិត្យ​ស្រង់​ស្ថិត​​ជនអន្តោប្រវេសន៍​វៀត​ណាម​ដែល​មក​ស្នាក់​នៅ​ស្រុក​ខ្មែរ ដោយ​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់រយៈពេល​ជិត​៣​ខែ​កន្លង​មក​ហើយ ដែល​ក្នុង​នោះ​ មន្ត្រី​ជំនាញ​​បាន​នាំ​ខ្លួន​ជនអន្តោប្រវេសន៍​រាប់រយ​នាក់ ធ្វើការ​ណែនាំ​ពន្យល់​អំពី​ច្បាប់ទម្លាប់​រស់នៅ​ស្រុក​ខ្មែរ ដែល​ក្នុង​នោះ​ បុគ្គល​ដែល​គ្មាន​ឯកសារ​ស្នាក់​នៅ​គ្រប់គ្រាន់ ត្រូវ​​​បញ្ជូន​ទៅ​កាន់​ព្រំដែន​ដែល​ជា​ប្រទេស​ដើម​របស់​ពួក​គាត់​វិញ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព