ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន​គរ​បាល​ខណ្ឌចំការមនឃាត់ខ្លួនបាន​បក្ខពួកមុខ​សញ្ញា​ក្រុម​ចោរ​​ឆក់និង​ប្លន់​ម៉ូតូ​ពេល​យប់​ម្នាក់ទៀត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បក្ខពួក​ក្រុម​មុខ​សញ្ញាធ្វើសកម្ម​ភាព​ឆក់ និងប្រើ​ដាវ​សាំម៉ូរ៉ៃ​​​ប្លន់​ពេលយប់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​កម្លាំង​ន​គរ​បាល​ខណ្ឌចំការមន ធ្វើ​ស្រាវ​ជ្រាវ​​ និង​ឃាត់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៣ ទាបភ្លឺ​​ថ្ងៃ​ទី ២៧ តុលា ២០១៤ នៅ​ចំណុច​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន បន្ទាប់ពី​ថ្ងៃម្សិល​មិញ​

រាជ​ធានី​ភ្នំ​ពេញ ៖ បក្ខពួក​ក្រុម​មុខ​សញ្ញាធ្វើសកម្ម​ភាព​ឆក់ និងប្រើ​ដាវ​សាំម៉ូរ៉ៃ​​​ប្លន់​ពេលយប់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​កម្លាំង​ន​គរ​បាល​ខណ្ឌចំការមន ធ្វើ​ស្រាវ​ជ្រាវ​​ និង​ឃាត់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៣ ទៀបភ្លឺ​​ថ្ងៃ​ទី ២៧ តុលា ២០១៤ នៅ​ចំណុច​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន បន្ទាប់ពី​ថ្ងៃម្សិល​មិញ​កម្លាំង​នគរបាល​ចាប់​បាន​បក្ខ​ក្រុម​នេះ​បាន​៣​នាក់ ។

ជនសង្ស័យ​ទី១.ឈ្មោះ កៅ​ ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី២.ឈ្មោះ រស់ សុផល ភេទប្រុស អាយុ១៧ឆ្នាំ​ ទី៣.ឈ្មោះ ហេង ពន្លឺ​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ និង​ទី​៤.ឈ្មោះ អ៊ួង ណារិទ្ធ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ។ ជន​សង្ស័យ​ទាំង​៤​នាក់​មាន​ទីលំនៅ​មិន​ពិត​ប្រាកដ ។ នគរបាល​​ខណ្ឌចំការមន បាន​ឱ្យ​ដឹង​ថា​ក្រុម​ជន​សង្ស័យ​ខាង​​លើ​នេះ​នៅ​មាន​បក្ខពួក​ជាច្រើន​នាក់​ទៀត ហើយ​ពេល​នេះ​កម្លាំង​នគរបាល​កំពុង​តែស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​​ជន​សង្ស័យ​ដែល​នៅសេស​សល់​ទាំង​អស់នោះ​យក​មក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់ ។

គួរបញ្ជាក់ផងដែរ​ថា មុខ​សញ្ញា​ចោរ​ឆក់ និង​ប្លន់​ម៉ូតូ​ពេល​យប់​ចំនួន​៣នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១CQ1131 ​ត្រូវ​កម្លាំងសមត្ថកិច្ច​ល្បាត​ក្នុង​មូល​ដ្ឋាន​ប្រទះ​ឃើញ​មាន​ការ​សង្ស័យ​ ដេញ​ចាប់​បាន​កាល​ពីវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ តុលា ២០១៤ ខណៈពួក​គេ​ជិះ​ម៉ូតូ​គេច​ពី​ការ​តាម​ចាប់​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​ដួល​នៅ​ចំណុចផ្លូវ​៣៦០កែង​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន​។