ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យពីរនាក់ឆក់ខ្សែ.ក បានសម្រេច​ តែខ្លាចគេដេញតាមទាន់ប្លុង​ម៉ូតូចោលរត់​គេចខ្លួនបាត់ស្រមោល​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យពីរនាក់ ជិះម៉ូតូមក​​ធ្វើសកម្ម​ភាព​ឆក់យក​ខ្សែ.ក ប្លាទីនមួយ​ខ្សែពីក្មេង​ស្រីវ័យ​ជំទង់​ម្នាក់កំពុង​​ជិះ​កង់មក​ពីរៀនបាន​សម្រច​ រួចជិះម៉ូតូគេចខ្លួនតែប្រជាពលរដ្ឋឃើញ​ទាន់​ក៏ជិះម៉ូតូ​ដេញ​តាម​ពីក្រោយ​ដោយភ័យខ្លាច​ប្រជាពលរដ្ឋ​តាម​ទាន់ ក្រុមជន​សង្ស័យ​បាន​ ប្លុង​ម៉ូតូទុក​ចោល រួច​រត់គេចខ្លួន​បាត់​ស្រ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យពីរនាក់ ជិះម៉ូតូមក​​ធ្វើសកម្ម​ភាព​ឆក់យក​ខ្សែ.ក ប្លាទីនមួយ​ខ្សែពីក្មេង​ស្រីវ័យ​ជំទង់​ម្នាក់កំពុង​​ជិះ​កង់មក​ពីរៀនបាន​សម្រច​ រួចជិះម៉ូតូគេចខ្លួនតែប្រជាពលរដ្ឋឃើញ​ទាន់​ក៏ជិះម៉ូតូ​ដេញ​តាម​ពីក្រោយ​ដោយភ័យខ្លាច​ប្រជាពលរដ្ឋ​តាម​ទាន់ ក្រុមជន​សង្ស័យ​បាន​ ប្លុង​ម៉ូតូទុក​ចោល រួច​រត់គេចខ្លួន​បាត់​ស្រ​មោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៦ និង​៤០នាទី នៅ​ចំណុចសួនកុមារ​ពោធិ៍ចិនតុង តាម​​​ផ្លូវបេតុង ស្ថិត​ក្នុង​ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេឃើញ​ក្មេងស្រីអាយុ១៦ឆ្នាំ ម្នាក់​បាន​ជិះកង់ចេញពីរៀននៅ​សាលាឯកជន ដោយធ្វើដំណើរតាម​ផ្លូវ​បេតុង តែម្នាក់ឯង​ក្នុង​ទិសដៅ​ពីកើត ទៅ លិច ខណៈមកដល់ចំណុច​កើតហេតុ ក៏មាន​ជន​សង្ស័យពីរនាក់ជិះម៉ូតូសង់កូរ៉េ មួយ​គ្រឿងមក​​ក្បែរ ហើយ​ជន​សង្ស័យ​ដែល​ជិះ​ពីក្រោយ​បាន​បាន​លូក​ដៃឆក់យក​ខ្សែ.ក ពីក្មេងស្រីរង​គ្រោះ​បាន​សម្រេច ក៏នាំគ្នា​ជិះម៉ូតូគេច ខ្លួន ។ តែ​ជាចៃដន្យប្រជាពលរដ្ឋឃើញ​ទាន់​ ក៏បាន​ជិះម៉ូតូដេញ​ពីក្រោយជសង្ស័យ​ទាំង​ពីរនាក់នោះ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ ក៏បាន​ឈប់ម៉ូតូចតចោល នៅ​​​ក្រោយផ្ទះប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិប៉ប្រ៉កខាងជើង សង្កាត់​កាប រួចរត់គេចខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​ក្មេងស្រីរង​គ្រោះបាន​មក​ដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​កាកាប ហើយក៏​ជិះកង់ត្រឡប់ទៅផ្ទះវិញតែម្តង ។