ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបា្រប់ថា​មានគេលេងល្បែង​អាប៉ោងនៅក្បែរផ្សារកំពង់ត្រាច​ អាជ្ញាធរបានត្រឹមតែ​ដាក់ខែយកលុយ

9 ឆ្នាំ មុន

ខេត្តកំពត ៖ ​ប្រជាពលរដ្ឋមួយចំនួន​បានលួចខ្សឹបបា្រប់គេហទំព័រកោះសន្តិភាពនៅថ្ងៃទី១៦ តុលា ២០១៤​ថា ល្បែងអាប៉ោងដល់ទៅ​ពីរវង់ត្រូវបាន​គេលេងយ៉ាងអនាធិបតេយ្យ​ក្បែរផ្សារកំពង់ត្រាច ​ស្ថិតនៅក្នុងភូមិ​កំពង់ត្រាចកើត ឃុំ-ស្រុកកំពង់ត្រាច ។

សេចក្តីរាយការណ៍​បានឲ្យដឹងទៀតថា ​ការណ៍ដែលក្រុមអ្នកញៀន​ល្បែងអាប៉ោង​អាចលេងនៅទីប្រជុំជនបានបែបនេះ ​ដោយសារតែសមត្ថកិច្ច​មូលដ្ឋានមួយចំនួន​បានដាក់ខែយកលុយ ​ហើយថាការលេងនេះ​ទៀតសោត​គឺលេងទ្រង់ទ្រាយធំ​នោះថែមទៀត ។

យ៉ាងណាក៍​ដោយនៅរសៀលថ្ងៃទី​​១៦​ តុលា ២០១៤​ កោះសន្តិភាព​មិនអាចរកការបំភ្លឺឆ្លើយតបបានភា្លមៗនៅឡើយទេ​ពីអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ឋជុំវិញការចោទ​ប្រកាន់ខាងលើនេះ ៕