ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមសន្តិសុខយាម​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវ​២០០៤ ព្រួត​គ្នា​វាយបុរស​ម្នាក់​បែកមុខបែកមាត់​ព្រោះរឿង​បើក​រឺុម៉កម៉ូតូ​ប៉ះ​ប៉ារ៉ាស​រាំង​ផ្លូវ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​រត់រឺុុម៉ក​ម៉ូតូ​ម្នាក់​ត្រូវ​ក្រុម​សន្តិសុខ​យាម​​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវ​២០០៤ ព្រួត​គ្នា​វាយ​បែក​មុខ​បែក​មាត់​ ខណៈបុរស​រូបនេះ​បើក​រឺុម៉ក​ម៉ូតូ​បញ្រ្ចាស​ផ្លូវ​ទៅបុក​ប៉ារ៉ាស​ដាក់បាំង​​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៧ និង​៤០​នាទី យប់ ថ្ងៃ​ទី​១១ តុលា ២០១៤ នៅ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​រត់រឺុុម៉ក​ម៉ូតូ​ម្នាក់​ត្រូវ​ក្រុម​សន្តិសុខ​យាម​​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវ​២០០៤ ព្រួត​គ្នា​វាយ​បែក​មុខ​បែក​មាត់​ ខណៈបុរស​រូបនេះ​បើក​រឺុម៉ក​ម៉ូតូ​បញ្រ្ចាស​ផ្លូវ​ទៅបុក​ប៉ារ៉ាស​ដាក់បាំង​​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៧ និង​៤០​នាទី យប់ ថ្ងៃ​ទី​១១ តុលា ២០១៤ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌសែប​សុខ ។

បុរស​រង​គ្រោះ​មាន​ឈ្មោះ អ៊ុន សុធា អាយុ៣៥ឆ្នាំ មុខ​របរ​រត់រឺុម៉ក​ម៉ូតូ ស្នាក់នៅ​ក្នុង​ភូមិ​ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រ​ភព​ព័ត៌មាន​ពីបុរស​រង​គ្រោះ​បាន​​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​បុរសរង​គ្រោះ​​​បានបើក​រឺុម៉ក​តាម​ផ្លូវ​២០០៤ ខណៈមក​ដល់​ចំណុច​កើតហេតុ ក៏បាន​បត់​ម៉ូតូ​ទៅទិញ​បង្អែម​ផ្ញើរប្រពន្ធកូន ហើយ​ពេល​ដែល​បត់នោះ​រឺុម៉ក​ម៉ូតូ​របស់គាត់បាន​បើក​ទៅប៉ះនឹង​ប៉ារាស់​ដាក់បាំង​នៅ​កន្លែង​ថ្លឹង​រថយន្ត​នោះ​បន្តិច​បន្តួច​​​ ក៏ស្រាប់តែ​ត្រូវសន្តិសុខ​យាម​នៅ​ទីនោះ​ចេញ​មក​ក្នុង​ឬក​ពា​ក្រអឺត​ក្រទម បាន​មក​និយាយ​ថា​ឱ្យ​បុរស​រង​គ្រោះ​ ហើយ​បុរស​រង​គ្រោះ​បាន​ដឹង​អំពីកំហុស​ថា​ខ្លួនឯង បាន​បើកបរ​ខុស​ផ្លូវ ក៏ធ្វើ​ការ​សុំទោស​ក្រុម​សន្តិសុខ នោះ​តែ​ក្រុម​សន្តិសុខ​ទាំង​នោះ​មិន​បាន​យោគ​យល់​នោះ​ទេ ដោយ​នាំ​គ្នា​យក​រឺុម៉កម៉ូតូ​បុរស​រង​គ្រោះ​ទៅចាក់សោ​ទុក ក្បែរកន្លែង​កើត​ហេតុ​នោះ ។  បន្ទាប់មក​ក៏មាន​ការ​ប្រកែក​គ្នា​កាន់តែខ្លាំង​ឡើង​ រហូត​ឈាន​ដល់​ក្រុម​សន្តិសុខ​ទាំង​នោះព្រួត​គ្នា​មក​វាយ​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​បាន​ធ្វើ​ការ​តប​ត ការពារ​ខ្លួន​ដែរ​តែមិន​អាច​ទប់ទល់​ជាប់ក៏បាន​រង​របួសបែក​មុខ​បែក​មាត់​ ដោយ​សារ​តែ​ក្រុម​សន្តិសុខ​មាន​គ្នា​ពីរនាក់ ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ដែល​យាម​ប្រចាំ​ការ​នៅ​​ទី​នោះ ផងដែរ​។ ក្រោយពេល​កើត​ហេតុ​ក្រុមសន្តិសុខ​ទាំង​នោះ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។

អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​សាក​សួរ​បុគ្គលិក​ប្រចាំ​ការ​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​តែ​ត្រូវ​បាន​បុគ្គលិក​នៅទី​នោះ​ឆ្លើយ​ថា​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់ សូម្បី​តែសន្តិសុខ​ដែល​យាម​នៅ​ទី​នោះ​ក៏មិន​ដឹង​មាន​ទី​លំនៅ​នៅ​ទីណា​នោះ​ទេ ។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​មតិ​ប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ខាង​លើ​បាន​និយាយ​រិះគន់ទៅលើ​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្តនៅ​ផ្លូវ​២០០៤​ថា មាន​ឬកពា​ក្រអឺត​ក្រទម ណាស់ ហើយពួកគាត់​​ក៏បាន​លើក​ឡើង​ផងដែរថា​គ្រាន់តែបើក​បញ្រ្ចាសផ្លូវទៅប៉ះប៉ារ៉ាស​បន្តិច​បន្តួច ណាមួយ​អ្នក​បើក​បរ​បាន​ធ្វើ​ការសុំ​ទោស​ប៉ុណ្ណឹង​ហើយ នៅ​តែព្រួត​គ្នា​វាយ​បុរស​រង​គ្រោះ​ទៀត ពិត​ជាមិន​មាន​ការ​យោគ​យល់​មែន ។

ចុង​បញ្ចប់បុរស​រង​គ្រោះ​កើត​ទុក្ខ​មិន​សុខ​ចិត្តនោះ​ទេ ដោយ​បានសុំឱ្យ​អាជ្ញាធរមូលដ្ឋាន​​ជួយ​រក​យុត្តធម៌ដល់​រូប​គាត់ផង​ហើយ​ក្នុង​នោះ​ជន​រង​គ្រោះ​ថា​នឹង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍ប៉ូលិស ។