ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ បង្រ្កាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​២កន្លែង​ដោយ​ឡែក​ពីគ្នា

9 ឆ្នាំ មុន

ដើម្បី​ការពារ​នូវ​ពូជ​ពង្ស​មច្ឆាជាតិ​កុំ​ឲ្យ​វិនាស​ហិន​ហោច​ ដែល​បង្ក​ដោយ​ក្រុម​ជន​ល្មើស ​ហើយ​ម្យ៉ាង​នា​រដូវ​​នេះ ​ជា​រដូវ​ត្រីពង​ផង កម្លាំង​នគរ​បាល​ស្រុក​មង្គល​បូរី នៅ​ថ្ងៃ​ទី២០ ​ខែកញ្ញា ​ឆ្នាំ២០១៤​ បាន​ចេញ​ល្បាត​បង្រ្កាប​ក្រុម​ជន​ល្មើស​នេសាទ​ខុសច្បាប់ ​ចំនួន​២កន្លែង

ដើម្បី​ការពារ​នូវ​ពូជ​ពង្ស​មច្ឆាជាតិ​កុំ​ឲ្យ​វិនាស​ហិន​ហោច​ ដែល​បង្ក​ដោយ​ក្រុម​ជន​ល្មើស ​ហើយ​ម្យ៉ាង​នា​រដូវ​​នេះ ​ជា​រដូវ​ត្រីពង​ផង កម្លាំង​នគរ​បាល​ស្រុក​មង្គល​បូរី នៅ​ថ្ងៃ​ទី២០ ​ខែកញ្ញា ​ឆ្នាំ២០១៤​ បាន​ចេញ​ល្បាត​បង្រ្កាប​ក្រុម​ជន​ល្មើស​នេសាទ​ខុសច្បាប់ ​ចំនួន​២កន្លែង ១កន្លែង​ប្រើ​ឧបករណ៍​ឆក់ ​និង​១កន្លែង​ទៀតដាក់​អួន​ស្បែ​មុង​​ ។

លោក​វរសេនីយ៍ត្រី ​ហោ សំណាត់ ​អធិការ​ស្តី​ទី ​នគរបាល​ស្រុក​មង្គល​បូរី​ បាន​ឲ្យ​ដឹង​ថា ​៖ នៅ​វេលា​ម៉ោង​៤​ល្ងាច ​​ថ្ងៃ​ទី​២០ ​ខែកញ្ញា ​ឆ្នាំ​២០១៤​ កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ប្ញស្សីក្រោក ​ចុះរើ​អួន​ស្បៃ​មុង​បាន​ចំនួន១វង់​ ប្រវែង​១០ម៉ែត្រ​ ដែល​ជនល្មើស​បាន​ដាក់​នៅ​តាម​ដង​ស្ទឹង​ ស្ថិត​​ក្នុង​ភូមិ​អញ្ចាញ ​ឃុំ​ប្ញស្សី​ក្រោក​ ។ អួនស្បៃ​មុង​នោះ ​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ប្ញស្សីក្រោក​​រង​ចាំ​សុំ​គោល​ការណ៍​ពីលោក​ឧត្តម​សេនីយ៍ស្នងការ​ដុត​កំទេច​ចោល ​។

លោក​អធិការ​ស្តីទី​ ក៏​បាន​បន្ត​ថា ៖ ​នៅ​វេលា​​ម៉ោង​៨ ​និង៤០នាទី ​យប់​ថ្ងៃ​ទី​២០ ​ខែកញ្ញា ​ឆ្នាំ២០១៤​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាឡំ​ បាន​ដើរ​ល្បាត​ពេល​យប់​ ប្រទះ​ឃើញ​ជន​ល្មើស​ដែល​ប្រើ​ឧបករណ៍​ឆក់​ត្រី​ នៅ​ចំណុច​អូរ​ស្ថិត​ក្នុង​ភូមិ​បឹង​ឃ្លាំងលិច​ ឃុំ​តាឡំ ​ស្រុក​មង្គល​បូរី ​។ ពេល​ដែល​ជន​ល្មើស​កំពុង​តែ​ធ្វើ​សកម្មភាព​ ឃើញ​កម្លាំង​នគរបាល​ចុះទៅ​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​ ដោយ​បន្សល់​ទុក​តែ​វត្ថុតាង​មាន​ ម៉ូទ័រ​ឆក់​ត្រី​១ ​និង​អាគុយ​៤០​អាំពែរ​១ ​វត្ថុ​តាង​រក្សា​ទុក​នៅ​ប៉ុស្តិ៍រដ្ឋបាល​តាឡំ ​៕