ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ​២​ឃាតករ គឹម ម៉ា​វិន្ថា សារភាព​ត្រួសៗរឿង​សម្លា.ប់​ប្រពន្ធ កូន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឃាតករ​ពាក់​ផ្កាយ​២​យោធា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ជី អេស ធី ដឹក​អ្នកដំណើរ​ដែល​ជាប់​ពាក់​ពន្ធ​ថា បាន​សម្លា.ប់​ប្រពន្ធចុង និង​កូនស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ យក​សព​ញាត់​ក្នុង​ធុង​ទឹកកក​ដឹក​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ជ្រោះ​ពេជ្រនិល ត្រូវ​បាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​កម្ពុជា សហការ​ជាមួយ​អាជ្ញា​ប្រទេស​ថៃ​ចាប់ខ្លួន​បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ឃាតករ​ពាក់​ផ្កាយ​២​យោធា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ជី អេស ធី ដឹក​អ្នកដំណើរ​ដែល​ជាប់​ពាក់​ពន្ធ​ថា បាន​សម្លាប់​ប្រពន្ធចុង និង​កូនស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ យក​សព​ញាត់​ក្នុង​ធុង​ទឹកកក​ដឹក​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ជ្រោះ​ពេជ្រនិល ត្រូវ​បាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​កម្ពុជា សហការ​ជាមួយ​អាជ្ញា​ប្រទេស​ថៃ​ចាប់ខ្លួន​បាន​ហើយ និង​បាន​បញ្ជូន​មក​ដល់​ក្រសួងមហាផ្ទៃ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៣ កញ្ញា នេះ ។

ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​លោក គឹ​ម ម៉ា​វិ​ន្ថា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ អនុវត្ត​តាម​ដីកា​ឱ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កញ្ញា នៅ​ព្រំប្រទល់​ថៃ​-​ទ្បា​វ ខណៈ​លោក​ផ្កាយ​២​រូប​នោះ បម្រុង​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ​បន្ត​ទៀត ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ គឹ​ម ម៉ា​វិ​ន្ថា ត្រូវ​អាជ្ញាធរ​ថៃ​ជូនដំណឹង​មក​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឱ្យ​សមត្ថកិច្ច​ទៅ​ទទួលយក​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ជូនដំណឹង​ពី​ការ​ចាប់ខ្លួន​ឃាតករ​ខាងលើ​នេះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ឱ្យ​នាំ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទៅ​ទទួលយក​នៅ​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា លោក​ឧត្តមសេនីយ៍ អិ​ុ​ន បូ​រ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​លោក​វរសេនីយ៍ទោ ស៊ីវ ផល្លា ជា​ក្រុម​ឈុត​ពិសេស​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​១​ក្រុម​ចេញ​ទៅ​ទទួលយក​ឧក្រិដ្ឋ​ជនសង្ស័យ​នៅ​ច្រក​ប៉ោយ​ប៉ែ​ត តាម​ពេលវេលា​បាន​កំណត់ ។​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល កម្លាំង​របស់​លោក ស៊ីវ ផល្លា បាន​ទៅ​ដល់​ព្រំដែន​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ដោយ​រង់ចាំ​រហូត​ដល់​ម៉ោង​២​និង​១៥​នាទី ទើបបាន​សម​ភាគី​ថៃ​ប្រគល់​ជនជាប់ចោទ​ឱ្យ​ដល់​ដៃ ដែល​ឧក្រិដ្ឋជន​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​២​ភាគី​ដោះ​ដូរ​ខ្នោះដៃ​នា​ពេល​នោះ​ដែរ ។

ស្តាប់​ការ​រៀបរាប់​ត្រួស​ៗ​របស់​ឃាតករប្រភព​ព័ត៌មាន​បន្ត​ថា នៅ​ពេល​កម្លាំង​ភាគី​ថៃ​ប្រគល់​ឧក្រិដ្ឋជន​ដល់​ដៃ​ភាគី​កម្ពុជា​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​នាំ​ចូល​រថយន្ត​និង​បាន​នាំ​មក​កាន់​ក្រសួងមហាផ្ទៃ តាម​កង​រថយន្ត​ស៊ី​រ៉ែ​ន​បើកផ្លូវ​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ។ នៅ​ក្នុង​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​រាប់រយ​គី​ទ្បូ​ម៉ែត្រ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បាន​សាកសួរ​ឃាតករ​ពី​រឿង​ហេតុផល​ដែល​ឈាន​ទៅ​ដល់​ការ​ដាច់​ចិត្ត​សម្លាប់​ប្រពន្ធ​និង​កូន​អាយុ​៦​ឆ្នាំ ហើយ​រហូត​ដល់​យក​សព​ទៅ​ផ្លុ​ង​ចោល​នៅ​ជ្រោះ​ជើងភ្នំ​ពេជ្រនិល​នោះ ត្រូវ​បាន​លោក​ផ្កាយ​២ គឹ​ម ម៉ា​វិ​ន្ថា ឆ្លើយ​រៀបរាប់​មិន​ទាន់​ជា​ផ្លូវការ​ថា «​គាត់​ខឹង​ភរិយា​លោក​និយាយ​មិន​ស្តាប់ ដែល​មាន​ប្តី​មានកូន​ហើយ ទៅ​ស្រ​ទ្បា​ញ់​ប្រុស​ថ្មី​ដូច​ជា​ឈ្មោះ ហាក់ ម៉ៅ នោះ​ម្នាក់​ទៀត​» ។ គាត់​ថា «​នេះ​មិនមែន​ជា​ស្នេហ៍​លួចលាក់​ទេ គឺ​គេ​ដុត​ភ្លើង​នៅ​នឹង​មុខ​បែប​នេះ សួរ​ថា​អ្នក​ណា​មិន​ខឹង ហើយ​និយាយ​មិន​ស្តាប់​ទៅ​ទៀត​» ។

លោក ម៉ា​វិ​ន្ថា រៀបរាប់​ថា «​នៅ​យប់​ថ្ងៃ​កើតហេតុ លោក​នឹង​ភរិយា​បាន​ឈ្លោះ​ទាស់ទែង​វាយតប់​គ្នា​ពី​រឿង​ហ្នឹង ដែល​ពេល​នោះ​ប្រពន្ធ​ក៏​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣​ដែរ ហើយ​គេ​ចេះ​តែ​ស្រ​វេ​ស្រវា​រក​កាំភ្លើង ធ្វើ​ឱ្យ​លោក​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​ច្របាច់ក រហូត​ដល់​ស្លាប់ ។ ចំណែក​កូនស្រី​អាយុ​៦​ឆ្នាំ ពេល​គាត់​២​នាក់​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​វា​ស្រែកយំ​ខ្លាំង​ៗ គាត់​ក៏​យក​ស្បោង​ប្លា​ស្ទី​ច​ច្រក​ដើម្បី​កុំឱ្យ​យំ ភ្លេចខ្លួន​មួ​ួ​យ​សន្ទុះ​កូនស្រី​នោះ ក៏​ត្រូវ​ស្លាប់​ដែរ​» ។ ឧក្រិដ្ឋជន​រូប​នេះ បាន​និយាយ​រៀបរាប់​ទាំង​អួល​ដើម​ក ម្តង​ថា​ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​និង​កូន ម្តង​ថា​កូនប្រុស​បង្កើត​ជា​ជន​ដៃដល់ ដោយ​ទម្លាក់​កំហុស​ទៅ​លើ​កូនប្រុស​បង្កើត​របស់​ប្រពន្ធ​មុន​ជា​អ្នក​ប្រព្រឹត្ត ។ គាត់​រៀបរាប់​ថា «​ពេល​ឃើញ​ឪពុក​និង​ម្តាយចុង​ឈ្លោះ​គ្នា កូនប្រុស​ឈ្មោះ ស ធី ហៅ សែ​ម គឹ​ម​រិ​ទ្ធី អាយុ​៣៣​ឆ្នាំ បាន​ស្ទុះ​ទៅ​វាយ​និង​ច្របាច់ក​ប្រពន្ធ​គាត់​ឱ្យ​ស្លាប់ ព្រមទាំង​ច្រក​កូនស្រី​អាយុ​៦​ឆ្នាំ ក្នុង​ស្បោង​ប្លា​ស្ទី​ច​ឱ្យ​ស្លាប់​ដែរ នៅ​ពេល​វា​យំ​ខ្លាំង​» ។ និយាយ​ដល់​ត្រង់នេះ លោក ម៉ា​វិ​ន្ថា ស្រក់​ទឹកភ្នែក​និង​ប្រាប់​ថា «​បានជា​កូនប្រុស​ដាច់​ចិត្ត​ច្របាច់ក​សម្លាប់​ម្តាយចុង​នោះ ព្រោះ​វា​បាន​ឃើញនឹងភ្នែក​នូវ​ទ​ង្វើ ដែល​លោក​បាន​ធ្វើ គឺ​ត្រង់​ចំណុច​លុតជង្គង់​ថ្វាយបង្គំ​ប្រពន្ធ អង្វរ​ឈប់​ឱ្យទៅ​ស្រ​ទ្បា​ញ់​ឈ្មោះ ហាក់ ម៉ៅ គឺ​ចំណុច​នេះ​ហើយ ដែល​កូន​បាន​ឈឺចាប់​ជំនួស​ឪពុក ទើប​ឈាន​ទៅ​ដល់​ការ​លើកដៃ​ប្រហារជីវិត​ម្តាយ​និង​កូន​» ។

លោក គឹ​ម ម៉ា​វិ​ន្ថា បាន​លើកដៃ​ជាប់​ខ្នោះ​អង្វរ​ទៅ​សមត្ថកិច្ច ក៏​ដូច​ជា​ស្ថាប័ន​ច្បាប់ មេត្តា​ដោះ​លែង​កូនប្រសា​ឈ្មោះ ជា សំណាង ដែល​កំពុង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នោះ​វិញ​ទៅ ព្រោះ​កូនប្រសា​គាត់​គ្មាន​កំហុស​ទេ គេ​មិន​បានដឹង​អ្វី​ទេ គ្រាន់តែ​បាន​បញ្ជា​ពី​ឪពុកក្មេក​ឱ្យ​ដឹក​ធុង​ដាក់​សព​យក​ទៅ​ចោល​ប៉ុណ្ណោះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា លោក​ឧត្តមសេនីយ៍ត្រី ទ្បឹ​ក វណ្ណៈ បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​និង​កូន ព្រមទាំង​ជនជាប់ចោទ​ក្លែង​ត្រា និង​ហត្ថលេខា​លើ​ឯកសារ​ក្លែង​៣​នាក់​ផង​ដែរ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជូន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ។ គួរ​បញ្ជាក់​ថា សំណុំរឿង​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​និង​កូនស្រី​អាយុ​៦​ឆ្នាំ​ខាងលើ​នេះ បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​មធ្យោបាយ ពី​សំណាក់​អង្គភាព​ការពារ​កុមារ (CPU) នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ផង​ដែរ ។ គួរ​កត់​សម្គាល់ថា ការ​ចេញ​ដីកាចាប់ខ្លួន​បាន​កើតឡើង​បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក វណ្ណៈ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​នាំ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ ជា សំណាង ជា​កូនប្រសា​របស់​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា នាំ​ទៅ​ឆែកឆេរ​បន្ទប់​ឪពុកក្មេក ដើម្បី​ពិនិត្យ​ទីកន្លែង​ដែល​សង្ស័យ​ថា​ឃាតករ​ធ្វើ​សកម្មភាព​ក្នុង​បន្ទប់
នោះ ។

ការ​នាំ​ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា​ទៅ​ពិនិត្យ​បន្ទប់​ឪពុកក្មេក​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ សីហា ក្រោម​ការ​ចូលរួម​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។ ការ​ពិនិត្យ​កន្លែង​ធ្វើឃាត​លើ​អ្នកស្រី វ៉ា ដា​រី និង​កូនស្រី អាយុ​៦​ឆ្នាំ ឈ្មោះ គឹ​ម ថា​វិ​ច្ច​ដា ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ ជា សំណាង នៅ​តែ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ផ្ទាល់​ដៃ​ទេ ដូច្នេះ​ខ្លួន​មិន​បានដឹង​អ្វី​ទាំងអស់ ខ្លួន​គ្រាន់តែ​ដឹក​សព​យក​ទៅ​បោះចោល​នៅ​ជ្រោះ​ពេជ្រនិល​តែ​ប៉ុណ្ណោះ ដែល​ពេល​នោះ​មិន​បានដឹង​ថា ក្នុង​ធុង​ទឹកកក​មាន​សាកសព​មនុស្ស​ផង ។ សមត្ថកិច្ច​បាន​ពិនិត្យ​បន្ទប់​លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា បាន​រក​ឃើញ​ថង់​បា្ល​ស្ទិ​ក​ដែល​នៅ​សល់​ពី​ការ​វេច​ខ្ចប់​សាកសព​ប្រពន្ធ​និង​កូន ដែល​នោះ​ជា​វត្ថុ​តាង​រឹង​មាំ​មួយទៀត ហើយ​ត្រូវ​សមត្ថកិច្ច​កំណត់​ពិតប្រាកដ​ថា បន្ទប់​នោះ​ជា​កន្លែង​ធ្វើឃាត​ប្រពន្ធ និង​កូន ។ គួរ​បញ្ជាក់​ថា ប្តី​ប្រពន្ធ​២​នាក់​នេះ មិន​បាន​រៀប​ការ​នឹង​គ្នា​ត្រឹមត្រូវ​ទេ បាន​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​ហើយ តែ​បាន​ចុះ​អេ​តា​ស៊ី​វិល និង​មានកូន​ស្រី​មួយ​ជាមួយ​គ្នា ។ ស្ត្រី​រង​គ្រោះជា​ទាសី​ស្នេហា​ម្នាក់ ក្នុង​ចំណោម​ទាសី​ស្នេហា​ជា​ច្រើន​នាក់​ទៀត​របស់​ឧត្តមសេនីយ៍​រូប​នោះ ។

មុន​ការ​សម្លាប់​ផង​ដែរ គឺ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ប្តី​ប្រពន្ធ​និង​កូនស្រី បាន​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​នៅ​ខេត្តកំពង់ចាម ដោយ​មានឈ្មោះ វ៉ា ភា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ប្អូនប្រុស​ជន​រង​គ្រោះ​ទៅ​ជាមួយ​ដែរ ។ ពេល​ទៅ​ដល់​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ គឹ​ម ម៉ា​វិ​ន្ថា បាន​យក​ទូរស័ព្ទ​ដៃ​បើក​សំឡេង ចាក់​រូបភាព​ឱ្យ​ឪពុក​ម្តាយ​មើល​ពី​រឿង​ប្រពន្ធ​មាន​ស្នេហា​ជាមួយ​បុរស​ឈ្មោះ ហាក់ ម៉ៅ ដើម្បី​ជា​ភស្តុ​តាង​ឱ្យ​ម្តាយ​ឪពុក​ដឹង​ថា ប្រពន្ធ​មាន​ប្រុស​ថ្មី ។ លុះដល់​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ ទី​១៥ កុម្ភៈ ពួក​គេ​បាន​វិល​មក​ភ្នំពេញ ។ ដោយឡែក​ឈ្មោះ វ៉ា ភារា​៉ មិន​បាន​មក​ជាមួយ​ទេ ។ ពេល​មក​ដល់​ភ្នំពេញ​ប្រពន្ធ​ប្រាប់​ប្តី​ថា នាំ​កូន​ទៅ​ផ្សារ​សុ​វ​ណ្ណា រក​ទិញ​វ៉ែនតា បន្ទាប់​មក​ទៀត ប្រពន្ធ​និង​កូន​បាន​ទៅ​ផ្សារ​សូ​រិ​យារ​ហូត​យប់​ទើបបាន​វិល​ចូល​ផ្ទះ​វិញ ។

ស្រាប់តែ​នៅ​វេលា​រសៀល​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២១ មីនា ស្ត្រី​ជា​ប្រពន្ធ​និង​កូនស្រី​ត្រូវ​គេ​ប្រទះ​ឃើញ​សព​ត្រូវ​ឃាតករ​សម្លាប់​ច្រក​ថង់​ប្លា​ស្ទិ​ក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ពេជ្រនិល​ចម្ងាយ​៦០​ម៉ែត្រ​ពី​អាស្រម​លោកយាយ​ម៉ៅ ។ សមត្ថកិច្ច​បាន​ពិនិត្យ​សព ពេល​នោះ​រក​ឃើញ​កាបូបដៃ​មួយ​មាន​អត្ត​សញ្ញា​ជន​រង​គ្រោះ​ក៏​បាន​ផ្តល់​ដំណឹង​ដល់​សាច់ញាតិ ហើយ​អ្វី​កាន់តែ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចាប់អារម្មណ៍​នោះ​ត្រង់​ថា នៅ​ក្នុង​ខោ​ទ្រនាប់​ជន​រង​គ្រោះ​មាន​ផ្ការំយោល​ស្រស់​២.៣​សន្លឹក ដែល​ផ្កា​នោះ ឃើញ​មាននៅ​ក្នុង​បន្ទប់​លោក​ឧត្តមសេនីយ៍ គឹ​ម មា​៉​វិ​ន្ថា ដែល​អាច​ឱ្យ​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​មុន​ដាច់ខ្យល់​ស្លាប់ស្រ​វេ​ស្រវា​ទាញ​បោច​ផ្កា​នោះ​ញ៉ុ​ក​ចូល​ក្នុង​ខោ​ទ្រនាប់​ទុកជា​ភស្តុ​តាង​ដល់​ការ​សើ​ុ​ប​អង្កេត ។

តាំងពី​ថ្ងៃ​កើតហេតុ លោក​ឧត្តមសេនីយ៍ គឹ​ម មា​៉​វិ​ន្ថា នាំ​ស្រី​ក្មេង​ម្នាក់​ចេញ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រៅប្រទេស​បាត់​រហូត ដែល​តាម​ដំណឹង​ពេល​នោះ​ថា គឹ​ម ម៉ា​វិ​ន្ថា ទៅ​ស្នាក់​នៅ​លួចលាក់​ក្នុង​ប្រទេស​ថៃ ៕