ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ម្នាក់​រត់​ចូល​សភា​ម្តង​ហើយ​ម្តង​ទៀត​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនបរទេស​ស្បែក​សម្នាក់ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ក្នុង​សម្លៀក​បំពាក់​ស្អាតបាត​ទំនង​ដូច​ជា​អ្នកកីឡា បាន​ព្យាយាម​រត់​ចូល​ទៅ​ក្នុង​បរិវេណ​វិមាន​រដ្ឋសភា​ម្តង​ហើយ​ម្តងទៀត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​យាម​នៅ​ទីនោះ​ចាប់​ឃាត់ ហើយ​បណ្តើរ​ចេញ​មក​វិញ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៨ កញ្ញា នៅ​តូប​យាម​មុខ​វិមាន​រដ្ឋសភា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា បុរស​ជនបរទេស​ម្នាក់​នេះ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​ខាង​មុខ​វិមាន​រដ្ឋសភា​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ខ្លោងទ្វារ ក៏​ដើរ​ចូល​ទៅ​ក្នុង ហើយ​ត្រូវ​អ្នកយាម​នៅ​ទីនោះ​ដេញចាប់​ជាប់​នាំ​ចេញ​មក​ក្រៅ​វិញ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​សមត្ថកិច្ច​ចាប់​នាំ​មក​ក្រៅ​ហើយ ក៏​ដោះ​លែង​ទៅ​វិញ ស្រាប់តែ​ជនបរទេស​រូប​នោះ​រត់​ចូល​ទៅ​ក្នុង​បណ្ណាគារ​សន្តិភាព​ម្តង ដែល​ស្ថិត​នៅ​ទល់មុខ​វិមាន​រដ្ឋសភា​នោះ ហើយ​ក៏​ត្រូវ​បុគ្គលិក​បណ្ណាគារ​នាំ​គ្នា​បណ្តេញចេញ​មក​វិញ​ដែរ ។ ភ្លាម​នោះ ជនបរទេស​រូប​នេះ​បាន​រត់​ត្រឡប់​មក​ចូល​ក្នុង​វិមាន​រដ្ឋសភា​ម្តងទៀត តែ​ត្រូវ​សមត្ថកិច្ច​យាម​រារាំង​មិន​ឱ្យ​ចូល និង​ចាប់ដៃ​អូស​ចេញ​ប្រាប់​ឱ្យទៅ​ឱ្យ​ឆ្ងាយ ទើប​បុរស​នោះ​ដើរ​ចេញពី​មុខ​វិមាន​រដ្ឋសភា​ទៅ​បាត់​ទៅ ។

បុរស​ជនជាតិ​ស្បែក​សម្នាក់​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​ជា​ជនជាតិ​អ្វី និង​មានឈ្មោះ​អ្វី​ទេ តែបើ​មើល​តាម​ឥរិយាបថ​ដែល​ប្រព្រឹត្ត​នេះ គេ​សន្និដ្ឋាន​ថា ប្រហែលជា​មាន​សតិ​មិន​ប្រក្រតី​ហើយ​មើលទៅ ៕