ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​សមត្ថកិច្ច​នឹងបញ្ជូនបុរស​ពីរនាក់បងប្អូន​ដែលធ្វើទារុណកម្ម​ទៅលើក្មេងប្រុស​លួចបេះដូង​ទៅតុលាការ

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ ​បុរសពីរនាក់បងប្អូន​បង្កើតដែលធ្វើ​ទារុណកម្មវា.យដំ និងចាប់ក្បាលក្មេងប្រុស​​ម្នាក់ជ្រមុជចូលទឹកពាង​ ព្រោះតែលួចបេះដូង ​នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​ខេត្តចាត់ការ​​តាមផ្លូវច្បាប់នៅ​ព្រឹកថ្ងៃទី៣០​ សីហា ​២០១៤ ​។

ខេត្តព្រៃវែង ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ ​បុរសពីរនាក់បងប្អូន​បង្កើតដែលធ្វើ​ទារុណកម្មវាយដំ និងចាប់ក្បាលក្មេងប្រុស​​ម្នាក់ជ្រមុជចូលទឹកពាង​ ព្រោះតែលួចបេះដូង ​នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​ខេត្តចាត់ការ​​តាមផ្លូវច្បាប់នៅ​ព្រឹកថ្ងៃទី៣០​ សីហា ​២០១៤ ​។

ជន​ដៃដល់​ពីរនាក់​​ ​ដែល​ធ្វើទារុណ​កម្ម ​​ដ៏ឃោរឃៅចាប់ចង​ដៃ​ និងចាប់​ក្បាល​ជ្រមុជ​ទឹកពាង ​​ទៅលើ​​ក្មេងប្រុសម្នាក់​​​ដោយ​គ្រាន់តែ​ក្មេង​នោះ​លួច​បេះដូង​​​ បាន​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន​​បាន​​នៅ​យប់​ ថ្ងៃទី២៨ ​សីហា​​ ២០១៤​​ ​នៅក្នុង​ភូមិ-ឃុំ​កំពង់ពពិល​ ​​ស្រុក​ពារំាង ។

​ជនដៃដល់​​ទំាងពីរ​នាក់នោះ​​​ ម្នាក់ឈ្មោះ ​​​ហេង ដាណេ ​អាយុ៣៥ឆ្នាំ ​​និង​ ម្នាក់ទៀតឈ្មោះ ​​ហេង វណ្ណី​ អាយុ ​២៨ឆ្នាំ ​ទំាងពីរនាក់រស់​​ នៅក្នុងភូមិ​-​ឃុំ​កើតហេតុ​​ខាងលើ​ ។​ ចំណែកក្មេងប្រុស​​រងគ្រោះឈ្មោះ​ ម៉ុន វាសនា​ ​ហៅទិត្យ អាយុ១៤ឆ្នាំ ។

គួរបញ្ជាក់ថា ​​ការចាប់ខ្លួន​ជនដៃដល់​ទំាងពីរនាក់នេះ ​​បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ​​ បន្ទាប់ពីជនសង្ស័យ​បានធ្វើ​សកម្មភាពចាប់ធ្វើ​ទារុណកម្ម​ក្មេងប្រុសរងគ្រោះ​​នៅម៉ោង៣រសៀលថ្ងៃទី២៨ ​សីហាម្សិលមិញ​ ​និង ​​​បានបង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនងសង្គម ( Facebook )របស់ខ្លួន ហើយ​ត្រូវបានគេផ្សព្វផ្សាយបន្តគ្នា​​ និងស្នើឲ្យសមត្ថកិច្ច​​តាមចាប់ជនដៃដល់​ដែលបានប្រើ​អំពើឃោរឃៅ​​ដូចក្នុងរបបខ្មែរក្រហមរូបនោះ ៕