ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​ដើរលេងចូលក្លឹប​ជាមួយមនុស្ស​ប្រុសជាច្រើននាក់ ទីបំផុតអ្នក​ដើរលេងជា​មួយនោះចាប់រំលោ.ភបូក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យុវជន០២នាក់​ ក្នុងចំណោម០៥នាក់ ​បានត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ប៉ុន្មាននាទី​ក្រោយធ្វើសកម្មភាព​ចាប់រំលោ.ភបូក​ទៅលើនារីវ័យ១៧ឆ្នាំ​ម្នាក់ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង០៣និង៥០នាទី​ទៀបភ្លឺ​ឈានចូលថ្ងៃទី២៥ ​សីហា​ ២០១៤ ​នៅចំណុចភូមិព្រៃធំ ​សង្កាត់ព្រៃស​ ខណ្ឌដង្កោ ។

រាជធានីភ្នំពេញ​ ៖ យុវជន០២នាក់​ ក្នុងចំណោម០៥នាក់ ​បានត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ប៉ុន្មាននាទី​ក្រោយធ្វើសកម្មភាព​ចាប់រំលោភបូក​ទៅលើនារីវ័យ១៧ឆ្នាំ​ម្នាក់ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង០៣និង៥០នាទី​ទៀបភ្លឺ​ឈានចូលថ្ងៃទី២៥ ​សីហា​ ២០១៤ ​នៅចំណុចភូមិព្រៃធំ ​សង្កាត់ព្រៃស​ ខណ្ឌដង្កោ ។

យុវជនដែលត្រូវ​ចាប់ខ្លួនម្នាក់ឈ្មោះ​ ជឹម សុខា​ (រំលោភបានសម្រេច)​ អាយុ២២ឆ្នាំ ​ជាកម្មករកាត់ដេរ ​ស្នាក់នៅផ្ទះជួលក្នុង​ភូមិរកាកុះ​ សង្កាត់ព្រៃស​ ​មានស្រុកកំណើត​នៅ​ភូមិទួលអង្គុញ​ ឃុំផ្សារដែក​ ស្រុកពញាឮ ​ខេត្តកណ្តាល​ និង ម្នាក់​ទៀត​ឈ្មោះ ​ឈឿន សុឃីម ​អាយុ១៨ឆ្នាំ​ ស្នាក់នៅក្នុងភូមិ-សង្កាត់​កើតហេតុខាងលើ ។ រីឯនារីរងគ្រោះ​មានស្រុកកំណើតនៅ​ស្រុកស្វាយជ្រំ ​ខេត្តស្វាយរៀង ​។​ ចំណែកយុវជន០៣នាក់ទៀត​ ដែលកំពុងរត់គេចខ្លួន​រួមមាន៖០១-ឈ្មោះ ធឿន រាជ អាយុ១៨ឆ្នាំ​ , ០២-ឈ្មោះ តាត់ ​អាយុ១៨ឆ្នាំ​ មុខរបរជាកម្មក​រ ទំាងពីរនាក់នេះ​ស្នាក់នៅទីតំាងកើតហេតុ ​និង០៣-ឈ្មោះ វ៉ាន់ ជុំ ​(រំលោភសម្រេច )​ អាយុ២១ឆ្នាំ ​មុខរបរកម្មករ ​ស្នាក់នៅក្នុងភូមិទួលពង្រ ​សង្កាត់ចោមចៅ​ ខណ្ឌពោធិសែន​ជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់របាយការណ៍​របស់ប៉ូលិសមូលដ្ឋាន​ឲ្យដឹងទៀតថា​ មុនពេលកើតហេតុ​ នារីរងគ្រោះនិងមិត្តភក្តិពីរនាក់ទៀត ​បានទៅដើរលេងនិង​បានចូលរំានៅក្លឹប​កម្សាន្តជាមួយ​ក្រុមយុវជនខាងលើ ។

សេចក្តីរាយការណ៍​បានបន្តថា ​លុះពេលចេញពីរំាកម្សាន្តនៅក្លឹបវិញ​​ នារីរងគ្រោះបាន​ត្រូវយុវជនពីរនាក់ក្នុង​ចំណោម០៥នាក់​ សុំជូនទៅផ្ទះ ​នាងក៍យល់ព្រម ​ប៉ុន្តែយុវជនសង្ស័យទំាងពីរនាក់​មិនបានជិះឌុបទៅផ្ទះទេ​ បែរជាទៅ​រកកន្លែង​ស្ងាត់​ធ្វើសកម្មភាព​ចាប់រំលោភតែម្តង​ ហើយយុវជន០៣នាក់​ទៀតទំនងជាជិះមក​តាមក្រោយ ក៍ធ្វើសកម្មភាពចាប់រំលោភដែរ​ តែមិនទាន់បានសម្រេចផង ​ព្រោះត្រូវនារីរងគ្រោះ​ស្រែកនិងរត់ទំាងអាក្រាតកាយ​ឲ្យ​សន្តិសុខដែល​កំពុង​យាមនៅក្រុម​ហ៊ុនឯកជនមួយ​នៅក្បែរនោះជួយ​ និងបានទូរស័ព្ទហៅ​ប៉ូលិសមូលដ្ឋាន​ចុះមកអន្តរាគមន៍ទាន់​ ហើយឃាត់ខ្លួន​បានពីរនាក់ភ្លាមៗ ។

បច្ចុប្បន្ន​យុវជនទំាងពីរនាក់​ សមត្ថកិច្ចកំពុងឃុំខ្លួន​និងសាកសួរព័ត៌មាន​ដើម្បីឈានទៅចាប់ខ្លួន​យុវជន០៣នាក់ផ្សេងទៀត ​មុនពេលកសាងសំណុំរឿង​បញ្ជូនទៅសាលា​ដំបូងរាជធានី​ភ្នំពេញចាត់ការបន្ត ៕