ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុសម្នាក់​បាត់ខ្លួនតំាងពីរសៀល​ម្សិលមិញ ​ព្រឹកឡើង​ឃើញស្លា.ប់​អណ្តែត​ទឹករណ្តៅ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ សាកសព​​ក្មេងប្រុសម្នាក់​​បានត្រូវអ្នកភូមិ​ប្រទះឃើញ​​អណ្តែតទឹក​រណ្តៅដីមួយកន្លែង ។

ហេតុការណ៍នេះ ​បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅ​ម៉ោង៩និង២០នាទី​ព្រឹកថ្ងៃទី២៥​ សីហា​ ២០១៤ ​នៅចំណុចភូមិត្រីកី(ខ) ​សង្កាត់ពងទឹក ​ខណ្ឌដង្កោ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា​ ក្មេងប្រុសរងគ្រោះ​ឈ្មោះ ទិត្យ ឆ្អឹង​​ អាយុ១២ឆ្នាំ​​ រស់នៅជាមួយ​តាយាយក្នុង​ភូមិទួលកី​ សង្កាត់ភ្លើងឆេះរទេះ ​ខណ្ឌដង្កោ ។

បើតាមក្រុមគ្រួសារ​បានបញ្ជាក់ឲ្យដឹងថា​ ក្មេងប្រុសខាងលើ​បានបាត់ពីផ្ទះតំាងពី​ម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤​ សីហា​ មិនដឹងទៅទីណា ​លុះព្រឹកឡើង​ក៍ត្រូវបានកសិករ​ម្នាក់​ចុះទៅលាងដៃជើង​នៅរណ្តៅដីខាងលើ ​ប្រទះឃើញស្លាប់​អណ្តែត​ទឹកបង្កការ​ភ្ញាក់ផ្អើលតែម្តង ។

សមត្ថកិច្ចសន្និដ្ឋាន​ជំហានដំបូងថា ​ក្មេងប្រុសនេះ​ស្លាប់អាចបណ្តាលមកពី​លង់ទឹក ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕