ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កា.ប់​ប្រហារ​ឆ្មាំ​យាម​ជ័រ​កៅ​ស៊ូ​ច្រើន​ពូថៅ​ពេល​កំពុង​លង់​លក់​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរលួច​ជ័រកៅស៊ូ​ចំនួន​២​នាក់ ប្រដាប់​ដោយ​ពូថៅ បាន​កា.ប់​ប្រហារ​ឆ្មាំ​ការពារ​កៅស៊ូ​ម្នាក់​ឈ្មោះ ស៊ា​ង សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ។ ហេតុការណ៍​សម្លា.ប់​ដ៏​សាហា.វ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ សីហា នៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៧១៣ ភូមិ​៦១៦ ឃុំ​គ ស្រុក​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរលួច​ជ័រកៅស៊ូ​ចំនួន​២​នាក់ ប្រដាប់​ដោយ​ពូថៅ បាន​កាប់​ប្រហារ​ឆ្មាំ​ការពារ​កៅស៊ូ​ម្នាក់​ឈ្មោះ ស៊ា​ង សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ។ ហេតុការណ៍​សម្លាប់​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ សីហា នៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៧១៣ ភូមិ​៦១៦ ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខណៈ​ឆ្មាំ​រូប​នេះ​យាម​ឱ្យ​ក្រុមហ៊ុន សុ​ភ័​ក្រ នី​កា មាន​មូលដ្ឋាន​នៅ​ឃុំ​ជប់ ។

លោក​អនុសេនីយ៍ឯក ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូង​ឃុំ ទទួល​ផែន​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា ស្ទើរតែ​រាល់​យប់ ក្រុម​ចោរ​តែងតែ​ធ្វើ​សកម្មភាព​ដើរ​លួច​ជ័រ កៅស៊ូ​នៅ​តាម​ឡូត៍​កៅស៊ូ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ធ្វើ​ឱ្យ​មានការ​បាត់បង់​ជ័រកៅស៊ូ​ជា​ច្រើន ។ ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​នាយក​ក្រុមហ៊ុន​ដាក់​ឆ្មាំ​ឱ្យ​យាម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ តាម​ទីតាំង​សំខាន់​ៗ ដើម្បី​ការពារ​ក្រែង​មាន​ចោរលួច ។ លោក​អធិការរង​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​២១ សីហា ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​ចំនួន​២​នាក់ គឺ​ឈ្មោះ ស៊ា​ង សុខា និង​ឈ្មោះ លី សុខា អាយុ​៣៤​ឆ្នាំ បាន​យាម​ប្រចាំការ​នៅ​ក្នុង​ឡូត៍​កៅស៊ូ​លេខ​៧១៣ ដោយ​ចង​អង្រឹង​ដេក​នៅ​មុខ​រោង​ទាំង​២​នាក់ ។

លុះ​នៅ​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​យប់ ស្រាប់តែ​មាន​ចោរ​២​នាក់​ប្រដាប់​ដោយ​ពូថៅ​ក្នុង​ដៃ បាន​មក​លប​កាប់​ប្រហារ​ឆ្មាំ​ម្នាក់​ឈ្មោះ ស៊ា​ង សុខា ត្រូវ​ក្បាល​ជា​ច្រើន​ពូថៅ និង​ច្របាច់ក​ទៀត​រហូត​លៀន​អណ្តាត ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយ​ពួក​ជន​ដៃដល់​ទាំងនោះ​រត់គេច​បាត់​អស់​ទៅ ។ ឯ​ឆ្មាំ​ម្នាក់​ទៀត​ដែល​មិន​បាន​ត្រូវ​របួស ភ័យ​ភ្នែក​នៅ​ក​ញ្ចឹ​ង​.​ក និង​ខំ​តាម​សម្លឹង​រក​មើល​ដែរ តែ​មិន​ច្បាស់​ថា​ជា​អ្នក​ណា​ទេ ព្រោះ​យប់​មើលឃើញ​ស្ទុង​ៗ ។

លោក​អនុសេនីយ៍ឯក ឡុ​ង សា​រិ​ន បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ស្រុក​ចុះ​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ខេត្ត ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ សីហា ក្រុម​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន និង​កំពុង​តាម​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕