ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម២​នាក់ត្រូវចាប់ខ្លួនពីបទឆក់កាបូប​ជនបរ​ទេស

9 ឆ្នាំ មុន

ខេត្ត​ព្រះសី​ហនុ ៖ យុវជន​វ័យ​ក្មេង​ម្នាក់​ក្នុងចំណោម​២នាក់ ត្រួវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗ​បន្ទាប់​ពី​បា​ន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​របស់​ស្ត្រីជន​បរទេស​ម្នាក់​ដែលកំ​ពុងចុះ​ងូតទឹក​នៅ​ឆ្នេរពយ​តា​មូង ស្ថិត​ក្នុង​ភូមិ​៤ ស​ង្កាត់​លេខ៤​ ក្រុង​ព្រះសី​ហនុ ។

ខេត្ត​ព្រះសី​ហនុ ៖ យុវជន​វ័យ​ក្មេង​ម្នាក់​ក្នុងចំណោម​២នាក់ ត្រួវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗ​បន្ទាប់​ពី​បា​ន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​របស់​ស្ត្រីជន​បរទេស​ម្នាក់​ដែលកំ​ពុងចុះ​ងូតទឹក​នៅ​ឆ្នេរពយ​តា​មូង ស្ថិត​ក្នុង​ភូមិ​៤ ស​ង្កាត់​លេខ៤​ ក្រុង​ព្រះសី​ហនុ ។

យោង​តាម​​ការបញ្ជាក់​ពីលោក​អនុសេនីយ៍​ទោ លុយ​ ហាង​​ នាយប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​លេខ៤​ក្រុងព្រះ​សីហនុ បាន​ឱ្យ​ដឹងថា​ ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើកា​រឃាត់​ខ្លួននេះ​មាន​ឈ្មោះ​ឈុន​ ភារម្យ ​ហៅអា​ឡាក់​​គី ភេទ ប្រុស​ អាយុ១​៦ឆ្នាំ​មាន​មុខរ​បរជា​សិស្ស​ មានទីលំ​នៅសង្កាត់​លេខ២​ ក្រុងព្រះ​សីហនុ ឯជន​រង​គ្រោះ​មាន​ឈ្មោះ​JADE DUJARDIN ភេ​ទ​ស្រី អាយុ​ប្រមាណ​ជាង​២០ឆ្នាំ​ មុខរ​បរទេស​ចរណ៏។​ ប្រភព​ដ​ដែលបាន​បន្តថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង១៧​ល្ងាច​ជន​សង្ស័យ​រួមជា​មួយ​បក្សពួក​ម្នាក់​មិន​ស្គាល់​ឈ្មោះ ដើរ​តាម​មាត់​សមុ​ទ្រ​ ចំនុច​ពយ​តាមូង​ ក៏បាន​ជួបនឹង​ស្ត្រីជន​បរទេស​ម្នាក់ដែល​កំពុង​ងូត​ទឹក ដោយ​បាន​ទុក​កាបួប​ស្ពាយ​នៅ​លើ​ឆ្នេរ ​ឃើញ​ឪកាស​ដូច​​នោះ ជន​សង្ស័យ​ទាំង២​នាក់ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​នោះ​រួចរត់​ឡើង​សំដៅ​ភ្នំ​ពយ​តាមូង​ ក៏បាន​ជួបនឹង​សមត្ថកិច្ច​កំពុងពិ​និត្យ​សាកស​ពចងក​រសម្លាប់ ខណះ​ពេល​នោះ​ជន​សង្ស័យ​ទាំង​២​​នាក់ក៏មាន​ការភិត​ភ័យហើយ​បានរត់​​គេចចេញពី​សមត្ថកិច្ច​ ដោយ​ឃើញ​ស្ថានភាព​មិនល្អ កម្លាំង​របស់​លោក​ក៏បាន​ស្រែក​ឱ្យ​ឈប់​តែពួក​គេ (ជនសង្ស័យ) មិនព្រម​ឈប់​​ទើបសមត្ថកិច្ច​​តាមចាប់​ខ្លួនបាន​ម្នាក់ឯ ម្នាក់​ទៀត​រត់គេច​ខ្លួនបាត់ ។ ក្រោយ​ការឃា​ត់ខ្លួនសមត្ថ​កិច្ចបាន​រកឃើញ​ លុយចំនួ​​ន១០ដុល្លារ​ នាឡិការ​ចំនួន​១ កាមេ​រ៉ាចំ​នួន​១គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សាក​​សួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា​ដំ​បូង​ខេត្តចាត់​ការតាម​និតិវិធីច្បាប់។