ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួ​នបុរសម្នាក់​ចោទប្រកាន់​ពីបទរំ​លោភលើសេច​ក្តីទុកចិត្ត‏

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ជាជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ២០១៤​ស្ថិត​នៅ​ក្នុង​ភូម​កសិណ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចោទ​ប្រ​កាន់ពីបទ​រមលោភ​លើ​ទំនុក​ចិត្ត​ មក​លើ​ជន​រង​គ្រោះ ឈ្មោះ ស៊ុន ប៊ុន​ទាវ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ជាជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ២០១៤​ស្ថិត​នៅ​ក្នុង​ភូម​កសិណ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចោទ​ប្រ​កាន់ពីបទ​រំ​លោភ​លើ​ទំនុក​ចិត្ត​ មក​លើ​ជន​រង​គ្រោះ ឈ្មោះ ស៊ុន ប៊ុន​ទាវ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

តាម​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ប៊ុន​ទាវ បាន​អះ​អាង​ថា​កាលពី​អំឡុងខែ​មិថុនា ឆ្នាំ ២០១៣  ឈ្មោះ​អ៊ុក ពិសិដ្ឋ ហៅ ពីន​ អាយុ​៥២ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សាគូ ដូង​ចន័្ទ​ អាយុ​៤៩​ឆ្នាំ រស់​នៅនៅ​ក្នុង​ភូម​កសិណ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាន​ជួល​គ្រឿង​ចក្រ​ប្រភេទ​អេស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ ក្នុង​តម្លៃ​២៨០០​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​យក​ទៅ​ធ្វើ​អាជី​វកម្ម ។ លុះ​មក​ដល់​ថ្ងៃទី ៩ សីហា​  ២០១៤ បាន​មក​ខ្ចី​គ្រឿង​ចក្រ​អាប៊ុល មួយ​គ្រឿង​ទៀត​ ហើយ​បាន​យក​គ្រឿង​ចក្រ​នេះ​ទៅ​បញ្ចាំក្នុង​ខេត្ត​កំពង់ធំ តម្លៃ​១៧០០​​ដុល្លារ ហើយ​រត់គេច​ខ្លួន​បាត់។​សរុប​ទឹក​ប្រាក់​ដែលជំពាក់​ថ្លៃ​ឈ្នួល​​​គ្រឿង​ចក្រ​មាន​ចំនួន​៦២០០​ដុល្លារ​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ជន​​នេះ​បាន​បោក​យក​គ្រឿង​ចក្រ​ទៅ​ប្រើ​ប្រាស់​ហើយ​នោះ​រូប​គេមិន​ព្រម​ធ្វើ​តាម​កិច្ច​សន្យា​របស់​ម្ចាស់បំណុលទេ​ ដោយ​ជន​នេះ​និយាយ​ពាក្យ​សម្តី​ភូត​ភ កុហក​និង​គេច​វេស​​​​​​រហូត​ទើប​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​ទ្រាំ​មិន​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​ជួយរក​យុត្តិធម៌តែម្តង​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​