ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​​កូរ៉េ ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​​នៃ​ការ​យោគយល់​គ្នា ដើម្បី​ជួយ​ប្រព័ន្ធ​អប់រំ​នៅ​​កម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី១២ សីហា​ ២០១៤ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កូរ៉េ (KOICA) បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នៅ​ស្ថានទូត​អា​មេ​រិ​ក​ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មាន​ និង​បច្ចេកទេស​សារ​​គមនាគមន៍ (Information and Communication Technology ឬ​ICT)

​រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី១២ សីហា​ ២០១៤ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កូរ៉េ (KOICA) បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នៅ​ស្ថានទូត​អា​មេ​រិ​ក​ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មាន​ និង​បច្ចេកទេស​សារ​​គមនាគមន៍ (Information and Communication Technology ឬ​ICT) ដល់​សិស្សសាលា​នៅ​កម្ពុជា​ ក្នុង​ន័យ​គាំទ្រ​ផែនការ​ជា​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។

កិច្ចព្រមព្រៀង​នេះ​ នឹង​អនុញ្ញាតឱ្យ​​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ KOICA ចុះ​ទៅ​ធ្វើការ​នៅ​តាម​ទីតាំង​អប់រំ ​ដែល​ជួយ​ដោយ​ទីភ្នាក់ងារ USAID នៅ​ខេត្តសៀមរាប​ ក្រចេះ​ និង​កំពង់ចាម​ ។ អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ KOICA​ ដែល​មានបទពិសោធន៍​ផ្នែក ICT និង​បង្រៀន​ជំនាញ​កុំព្យូទ័រ​ដល់​សិស្សសាលា​នៅ​ក្នុង​បន្ទប់​កុំព្យូទ័រ​ ដែល​ជួយ​ដោយ​ទីភ្នាក់ងារ USAID ។

លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា «នៅ​កម្ពុជា​មាន​មនុស្ស​ច្រើន​ដែល​ស្ថិត​ក្នុង​វ័យក្មេង ​ដោយ​ប្រហែល​ពាក់កណ្តាល​នៃ​ប្រជាជន​ ស្ថិត​ក្នុង​អាយុ​ក្រោម២៥ឆ្នាំ​។ ដោយ​មាន​ប្រជាជន​ច្រើន​ ស្ថិត​នៅ​ក្នុង​វ័យក្មេង ​ដូច្នេះ​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​គួរតែ​ផ្តោត​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អប់រំ ​។ កិច្ចព្រមព្រៀង​នេះ​ នឹង​អនុញ្ញាត​ឱ្យ​​ទីភ្នាក់ងារ USAID និង​ទីភ្នាក់ងារ​KOICA ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់ដល់​សិស្សសាលា​នៅ​ក្នុង​ខេត្ត​ទាំង​បី» ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព