ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ជនជាតិអូស្ត្រាលី​ម្នាក់​ដេក​ស្លា.ប់​ក្បែរ​រថយន្ត​ក្នុង​របងផ្ទះខ្លួនឯង សង្ស័យ​ខ្យល់គរ

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរស​ជន​បរទេស​វ័យ​ចំណាស់​​ម្នាក់ ត្រូវគេ​ប្រទះ​ឃើញ​​ដេក​ស្លា.ប់​​​នៅ​ក្បែរ​​រថយន្តក្នុង​​របង​ផ្ទះ​ ដែលគេ​​សង្ស័យ​ថា ​បណ្តាល​មកពី​ខ្ស​ល់​គរ ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៦​​ព្រឹក ​ថ្ងៃ​ទី​១៣ ​សីហា ​២០១៤ នេះ ​ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសី
ហ​នុ ។

ខេត្តព្រះសីហនុ ៖ បុរស​ជន​បរទេស​វ័យ​ចំណាស់​​ម្នាក់  ត្រូវគេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​​​នៅ​ក្បែរ​​រថយន្តក្នុង​​របង​ផ្ទះ​ ដែលគេ​​សង្ស័យ​ថា ​បណ្តាល​មកពី​ខ្ស​ល់​គរ ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៦​​ព្រឹក ​ថ្ងៃ​ទី​១៣ ​សីហា ​២០១៤ នេះ ​ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសី
ហ​នុ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​​មានឈ្មោះ HEDERSON IAN PAUL​ ជនជាតិ​អូស្ត្រាលី  អាយុ​៦៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ N 3782523 ជាអ្នក​​ទេសចរ​ណ៍​រយៈ​ពេល​វែង ​មាន​ប្រ​ព​ន្ធឈ្មោះវ៉ា​ន់ ស្រីពេជ្រ  អាយុ​២៤ឆ្នាំ​ មុខរបរ​មេផ្ទះ ​មានទីលំនៅ​​កន្លែង​កើតហេតុ​ខាងលើ ។

​បើ​តាម​ប្រភព​ពីស្ត្រី​ជាប្រពន្ធ​បាន​​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ​ ប្រមា​ណ​៥​ថ្ងៃមុន​នេះ ប្តី​របស់​គាត់​រករឿង​​រូប​គាត់ ហើយ​បាន​ស្រែក​ឡូឡា​ផ្អើល​គេ​ផ្អើល​ឯង រំខាន់ដល់​ជិតខាង​​ស្ទើ​រាល់​យប់ ហើយ​នៅ​យប់ថ្ងៃ​កើតហេតុ​ នៅ​វេលា​ម៉ោងជាង​រំលង​អ​ធ្រាត្រ ​ប្តី​របស់គាត់ ​បាន​ដា​ស់​រូប​គាត់​និយាយ​​ពី​នេះ​ពី​នោះ ប៉ុន្តែ​ត្រូវ​គាត់​ប្រាប់​ឱ្យចុះ​មក​ក្រោមផ្ទះ ​ព្រោះ​គាត់​ត្រូវការ​សម្រាក ហើយ​ម្យ៉ាងទៀត​ ខ្លាច​ភ្ញាក់​កូន​តូច បន្ទាប់​មក​ប្តី​គាត់​ចុះ​មក​ក្រោម ​រហូត​ព្រឹក​ឡើង​ទើប​ដឹង​ថា ​ប្តី​គាត់​ដេក​ស្លាប់​នៅ​ក្បែរ​រថយន្ត​ទៅ​ហើយ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព