ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អាមេរិក​ម្នាក់​ដេក​ស្លា.ប់​ក្នុង​បន្ទប់​សណ្ឋា​គារ​បុប្ផា​កោះ​កុង​ ប៉ូលិស​សន្និ​ដ្ឋាន​ថា បណ្តាល​មក​ពីដួល​បោក​ក្បាលពេល​ចេញ​ពី​បន្ទប់​ទឹក

9 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ មានការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​៨ សីហា ២០១៤ នៅ​ក្នុង​សណ្ឋា​គារ​យី​ហោ​បុប្ផា​កោះ​កុង​ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ ដោយ​សារ​អ្នក​បម្រើ​ផ្នែក​អនាម័យ​របស់​សណ្ឋា​គារ​ប្រាប់​ថា មាន​ក្លិន​ស្អុយ​ចេញ​ពី​បន្ទប់​លេខ​២០៩។

បន្ទាប់​ពី​ភ្ញាក់​ផ្អើល​មាន​ក្លិន​ស្អុយ​ជះ​ចេញ​ពី​ក្នុង​បន្ទប់​នោះ​ ម្ចាស់ស​ណ្ឋា​គារ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​ មាន​ទាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ ​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ រួម​ទាំង​នាយក​ក្រឡា​បញ្ជី​តំណាង​អយ្យ​ការ​ផង​ដែរ។

តាម​ការ​បញ្ជាក់​ពី​លោក​ឈិន ឡុង នាយក​ក្រឡា​បញ្ជី​តំណាង​អយ្យ​ការ​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​សមត្ថ​កិច្ច​ចាក់​សោ​បន្ទប់​សណ្ឋា​គារ​ខាង​លើ​នេះ​ភ្លាម ក៏​ប្រទះ​ឃើញ​សព​ជន​បរទេស​ម្នាក់​ដេក​ស្លាប់​ទាំង​ននល​គក​នៅ​ពី​មុខ​ទ្វារ​បន្ទប់​ទឹក​ មាន​សភាព​ហើម​ស្អុយ​ និង​មាន​របួស​ក្បាល​។

តាម​ការ​សន្និ​ដ្ឋាន​ជា​បឋម​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា សាក​សព​ខាង​លើ​​​រអិល​ដួល​ពេល​ចេញ​ពី​បន្ទប់​ទឹក​ ហើយ​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​ស្លាប់​តែ​ម្តង​។

តាមការ​ពិនិត្យ និង​ឆែក​ឆេរ​សម្ភារ​របស់​សព​បញ្ជាក់​ថា សព​មាន​ឈ្មោះ​ SCOTT CHARLES SHOPPELL ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជន​ជាតិ​អាមេរិក​ កាន់​លិខិត​ឆ្លង​ដែន​លេខ​៤៥២០១១៥១៤ ទិដ្ឋា​ការ​EI០០៥៧៦៣០៦ ផុត​កំណត់​០៨-SEP-២០១៤ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព