ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចោរ​ដក​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​CBRជិះ​គេចខ្លួន​ដោយ​សុវត្តិ​ភាព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​សង្ស័យ​ពីរ​នាក់ធ្វើ​សកម្ម​ភាព​​ដក​​កាំ​ភ្លើង​ភ្ជង់​ប្លន់​ក​ណ្តាល​ផ្លូវ​យក​បាន​ម៉ូតូ​ម៉ាក​ CBR ធុន​ធំ​​ មួយ​គ្រឿង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៣០​នាទី យប់ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​សង្ស័យ​ពីរ​នាក់ធ្វើ​សកម្ម​ភាព​​ដក​​កាំ​ភ្លើង​ភ្ជង់​ប្លន់​ក​ណ្តាល​ផ្លូវ​យក​បាន​ម៉ូតូ​ម៉ាក​ CBR ធុន​ធំ​​ មួយ​គ្រឿង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៣០​នាទី យប់ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ជនរង​គ្រោះ​បាន​ជិះ​ម៉ូតូម៉ាកCBR ធុន​ធំ​ មួយ​គ្រឿង ពណ៌​ក្រ​ហម ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1CE-9141 ជិះ​តែ​ម្នាក់​ឯង ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ត្រ​ពាំង​ក្រសាំង ត្រ​ឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់ចោម​ចៅ តាម​ផ្លូវ​បេតុង​មួយ​កន្លែង ស្រាប់តែមក​ដល់​ចំណុច​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ឈប់ និយាយ​ទូរស័ព្ទ​ដោយ​មិន​ចាប់​អារម្ម​ណ៍ថា​មាន​មនុស្ស​ជិះ​តាម​ពីក្រោយ​ឡើយ ។

បន្ទាប់​ពី​និយាយ​ទូរស័ព្ទ​ចប់ ជន​រង​គ្រោះ​ក៏​បាន​បញ្ឆេះ​ម៉ូតូបំរុង​បើក​ចេញ​ទៅ​ ខណៈនោះក៏មាន​ជន​សង្ស័យ​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មិន​ស្គាល់​ស្លាក​លេខ​ ដេញ​តាម​ពី​ក្រោយ​យូ​ហើយ​នោះ​ បាន​ជិះ​ម៉ូតូ​មក​កៀក​ជន​រង​គ្រោះ ហើយ​ជន​សង្ស័យ​ជិះ​ខាង​ក្រោយ​បាន​លើក​ជើង​ធាក់​ជន​រង​គ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​រួច​ដក​កាំ​ភ្លើង​អាមេ ភ្ជង់​ប្លន់យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ ដោយសារ​តែ​ភ័យ​ពេក​ជន​រង​គ្រោះ​បាន​និយាយ​ទៅ​ក្រុម​ជន​សង្ស័យ​ថា << យក​ម៉ូតូ​យក​ទៅ​តែ​កុំ​បាញ់​ខ្ញុំ >> ជន​រង​គ្រោះ​និយាយ​ចប់ ជន​សង្ស័យ​បាន​​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ដោយ​បន្សល់ទុក​តែ​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើត​ហេតុ​ជា​មួយនឹង​ពាក្យ​ថា​ស្តាយ​ម៉ូតូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។