រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានជំហានដំបូងឱ្យដឹងថា មានឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ផ្ទុះឆេះនៅក្នុងទឹករណ្តៅដី ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៤ កក្កដា បណ្តាលឱ្យអ្នកជិះនៅក្នុងនោះ៦នាក់ ស្លាប់៥នាក់ និងរបួសម្នាក់ ខណៈកំពុងហាត់ហ្វឹកហ្វឺន។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រយោធាដែលធ្លាក់នេះ ម៉ាកZ9 ផលិតនៅប្រទេសចិន ។
មកដល់វេលាម៉ោង១០និង៤៥នាទី លោកញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាកម្លាំងបញ្ជូនអូរប័រ ដើម្បីទៅជួយសង្គ្រោះក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។
នៅកន្លែងកើតហេតុពេលនេះ គេឃើញមានលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជាន់ខ្ពស់យោធាជាច្រើននាក់ទៀត ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ