ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សម្លា.ប់ស្រី​ស្នេហ៍​នៅផ្ទះសំណាក់​អង្គរទិព្វក្នុងក្រុងសៀមរាប ​ត្រូវសមត្ថកិច្ចចាប់ខ្លួន​បានហើយ

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖​ ទីបំផុតទៅជនសង្ស័យ​ដែលច្របាច់.កសម្លា.ប់​ស្រ្តីជាគូកំណាន់របស់ខ្លួន​នៅបន្ទប់ផ្ទះសំណាក់អង្គរទិព្វ ​ក្នុងក្រុងសៀមរាប​កាលពី០៨ កក្កដានោះ ត្រូវសមត្ថកិច្ច​ចាប់ខ្លួនបានហើយ​នៅម៉ោង០៩ព្រឹកថ្ងៃទី១៣​ កក្កដា​ ២០១៤ នៅចំណុចភូមិចំការគោ ​ឃុំដា​ ស្រុកមេមត់​ ខេត្តកំពង់ចាម ។

ខេត្ត​សៀម​រាប​ ៖​ ទីបំផុតទៅជនសង្ស័យ​ដែលច្របាច់.កសម្លាប់​ស្រ្តីជាគូកំណាន់របស់ខ្លួន​នៅបន្ទប់ផ្ទះសំណាក់អង្គរទិព្វ ​ក្នុងក្រុងសៀមរាប​កាលពី០៨ កក្កដានោះ ត្រូវសមត្ថកិច្ច​ចាប់ខ្លួនបានហើយ​នៅម៉ោង០៩ព្រឹកថ្ងៃទី១៣​ កក្កដា​ ២០១៤ នៅចំណុចភូមិចំការគោ ​ឃុំដា​ ស្រុកមេមត់​ ខេត្តកំពង់ចាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីសមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យឈ្មោះ ​បា្រក់ សុផល​ អាយុ២៧ឆ្នាំ​ មុខរបរជាកសិករ​ រស់នៅភូមិក្រឡាមាឃ​ ឃុំត្នោត ​ស្រុកកញ្ចៀច ​ខេត្តព្រៃវែង ​ហើយមូលហេតុ​ដែលនំាដល់ការ​ធ្វើឃាត​ស្រីកំណាន់​របស់ខ្លួននោះ​ដោយសារការប្រចណ្ឌ ។

គួររំលឹកថា​ ស្ត្រី​ម្នាក់​​ត្រូវ​បាន​បុរស​​ម្នាក់​ដែល​គេ​មិន​​ដឹង​ថា​ ​មាន​ការ​ទាក់​ទង​ក្នុង​ស្ថានភាព​​បែបណា​នោះ​ទេ ​បាន​ច្របាច់.ក​សម្លាប់​​នាង​នៅ​ក្នុង​ផ្ទះ​សំណាក់​អង្គរទិព្វ​​ ដែល​ស្ថិត​​នៅ​​កណ្តាល​​ក្រុង​សៀម​​រាប​នៅ​ជាន់​ទី​២​​ ក្នុង​បន្ទប់​លេខ​២០៥​​ ធ្វើ​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ដល់​សមត្ថ​កិច្ច​​ កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី​០៩ ​កក្កដា​ ។

ផ្ទះ​សំណាក់​នេះ​​មានទីតាំង​​ស្ថិត​នៅ​​ក្រុម​ទី​២​​ ភូមិ​ស្ល​ក្រោម​​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប​ ​។​ ការ​ឆោ​ឡោ​ជុំវិញ​​ហេតុ​ការណ៍​នេះ​​ បន្ទាប់​ពី​អ្នក​មើល​ការ​​ខុស​ត្រូវ​ក្នុង​ផ្ទះ​សំណាក់​​ឃើញ​ទ្វារ​បន្ទប់​​ចំហ​ ក៏​ពិនិត្យ​មើល​ឃើញ​​ស្ត្រី​រង​​គ្រោះ​ដេក​ស្លាប់​លើ​គ្រែ​ពូក​ ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ ។​ បើ​តាម​សំដី​របស់​បុរស​​អ្នក​រត់​ម៉ូតូ​ឌុប​ដែល​ផ្តល់​ព័ត៌​មាន​​ដល់​សមត្ថ​កិច្ច​ឲ្យដឹងថា​ គាត់​បាន​ឌុប​មនុស្ស​ប្រុស​ម្នាក់ ​និង​ស្ត្រី​ដែល​ស្លាប់​បាន​​ហៅ​ជិះ​ពី​ស្ពាន​ថ្ម​ខាង​ជើង​​ មក​ចូល​ផ្ទះសំណាក់​​អង្គរទិព្វ​ រួច​បា​ន​ប្រាប់​គាត់​ជាអ្នក​រត់​ម៉ូតូ​ឌុប​ថា​ ​ឱ្យ​រង់ចាំ​ឌុប​​បន្ត​ទៅ​ទៀត​ ។

​តាម​អ្នក​រត់​ម៉ូតូ​ឌុប​ថា ​ប្រហែល​​២​ម៉ោង​ក្រោយ​​មក​ ​គេ​ឃើញ​បុរស​ដែល​ខ្លួនបាន​​ឌុប​ចុះ​មក​ពី​ផ្ទះ​សំណាក់​ ​ប៉ុន្តែ​មិន​បាន​ឃើញ​ស្ត្រី​ចុះ​​មក​ជា​មួយ​ទេ​ ​ហើយ​មនុស្ស​​ប្រុស​នោះ​បាន​​ឱ្យ​ខ្លួន​ឌុប​បន្ត​​សំដៅ​មក​ទិស​ខាង​​កើត​តាម​ផ្លូវ​ជាតិ​លេខ​៦​ ​មក​ដល់​កន្លែង​បញ្ចូល​ហ្គាស​ម៉ាស៊ីន​​ត្រជាក់ ដែល​មាន​យីហោ​បាត់​ដំបង​​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ​បុរស​នោះ​ក៏​ចុះ​ពី​លើ​ម៉ូតូ​​ឱ្យ​​លុយ​គ្រប់​​ចំនួន​ ​រួច​ក៏​បែក​គ្នា​ទៅ​ ។​ លុះ​ក្រោយ​មក​នៅ​​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​​ ​ក្នុង​ថ្ងៃ​ដដែល​​​ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ពី​ម្ចាស់​​ផ្ទះ​សំណាក់​អង្គរ​ទិព្វ​ ​ដែល​បាន​ផ្តល់​​ព័ត៌​មាន​​ដល់​សមត្ថ​កិច្ច​​ថា ​មាន​មនុស្ស​ស្រី​ម្នាក់​​ស្លាប់​នៅ​ក្នុង​បន្ទប់​​ បន្ទាប់​ពី​មាន​ប្រុស​យក​​នាង​មក​ដេក ។

​លោក​វរ​សេនីយ៍​ត្រី ​នុល រ៉ុង ​នាយ​រង​ការិយា​ល័យ​​​​ព្រហ្ម​​ទណ្ឌ​​​កម្រិត​ធ្ងន់​ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ​កក្កដាថា​ស្ត្រី​រង​គ្រោះ​​ដែល​​ស្លាប់​​នៅ​ក្នុង​ផ្ទះ​សំណាក់​​អង្គរ​​ទិព្វ​​ មាន​ឈ្មោះ​​ ភា ចាន់​ទី ​អាយុ​២៦​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​ឧត្តរ​មាន​ជ័យ​​ បច្ចុប្បន្ន​ ​ស្នាក់​នៅ​ភូមិ​បន្ទាយ​ស្រី​​ ​ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយ​ស្រី​​ ខេត្ត​សៀម​រាប​​ ​។ បើ​តាម​ការ​សន្និដ្ឋាន​​​របស់​សមត្ថ​កិច្ច​ ​គឺ​ជា​ករណី​​ឃាត​កម្ម​​គិត​ទុក​ជា​​មុន​​របស់​បុរស​ជា​ដៃ​​គូ​នោះ ​ដោយ​ច្របាច់​.ក​​សម្លាប់ ៕