រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញនៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ សម្រាប់យុវជនដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា ។

ការទទួលពាក្យចុះឈ្មោះ ត្រូវបានបើកជាផ្លូវការចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ។ អ្នកដែលស្រលាញ់ការរាំ ឬចេះរាំថ្មីថ្មោងនៅទូទាំងប្រទេស ត្រូវបានជំរុញឱ្យមកចូលរួម ដើម្បីផ្លាស់ប្តូររូបអ្នក «The Next Move» លើវិថីសិល្បៈដែលអ្នកស្រមៃ នៅក្នុងការប្រកួតដើម្បីដណ្តើម ពានជ័យលាភី និងមានឱកាសឈ្នះប្រាក់រង្វាន់សរុប រហូតដល់ ៥២,០០០,០០០ រៀល ។
- រង្វាន់ធំរួមមាន ៖
- រង្វាន់ជ័យលាភីលេខ ១ ៖ ថវិកា ២០,០០០,០០០ រៀល
- រង្វាន់លំដាប់កំពូលទី ២ ៖ ថវិកា ១២,០០០,០០០ រៀល
- រង្វាន់លំដាប់កំពូលទី ៣ ៖ ថវិកា ៦,០០០,០០០ រៀល
បន្ថែមពីលើប្រាក់រង្វាន់ជាសាច់ប្រាក់ បេក្ខជនជ័យលាភីកំពូលទាំង ៣ រូប នឹងទទួលបានកញ្ចប់រង្វាន់ពិសេសពីក្រុមហ៊ុន មិត្តហ្វូន ដែលរួមមាន ស៊ីមកាត VIP លេខពិសេស តម្លៃ ១ពាន់ដុល្លារ ព្រមទាំងសេវាអ៊ីនធឺណិត Wi-Fi តាមផ្ទះដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំពេញ ។

រដូវកាលនេះ ក៏បានប្រមូលផ្តុំទៅដោយពិធីករ គណៈកម្មការ និងគ្រូបង្វឹកល្បីៗក្នុងប្រទេសផងដែរ ។ ក្នុងនោះ លោក យ៉ារ៉ូ និងកញ្ញា បូ នីកា ដែលតារាដ៏មានប្រជាប្រិយភាព ក៏បានចូលខ្លួនធ្វើជាពិធីករនៃកម្មវិធី ខណៈដែលលោក ឆាយ (Chhay), អ៊ូរី (Woori) និង ឆោមឆាយ (Choum Chhay) ដែលគ្រប់គ្នាទទួលស្គាល់ថាជាអ្នកជំនាញរាំ និងជាគ្រូបង្វឹក និងមានបទពិសោធខ្ពស់ក្នុងវិស័យសិល្បៈរាំនេះ ក៏មានតួនាទីជាគណៈកម្មការ (Judge) និងជាគ្រូបង្វឹក (Mentors) ដើម្បីរួមដំណើរ និងដឹកដៃបេក្ខជនទាំងអស់ឱ្យលេចធ្លោក្នុងការប្រកួតនេះ ។
លោក Le Duc Anh (ឡេ ឌឹក អាញ់) ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា ៖ «កម្មវិធី Metfone STARS រដូវកាលទី 3 The Next Move នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិតរបស់យុវជនមកពីគ្រប់តំបន់ទូទាំងប្រទេស ។

លោក Le Duc Anh បានបន្ថែមទៀតថា Metfone STARS Season 3 គឺជា របត់ផ្លាស់ប្តូរទម្រង់កម្មវិធីថ្មីប្លែក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងកក្រើកក្នុងការជ្រោមជ្រែងអ្នកផលិតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលទី ១ និងទី ២ រួចមក ។ សម្រាប់រដូវកាលទី ៣ នេះ កម្មវិធីនឹងបង្វែរការផ្តោតអារម្មណ៍មកលើ «វិស័យសិល្បៈរាំ» វិញម្តង ក្រោមពាក្យស្លោកដ៏មានថាមពល #TheNextMove ។
កាន់តែពិសេសជាងនេះទៅទៀត រដូវកាលថ្មីនេះបង្កើតឡើងក្នុងគោលបំណងលើកស្ទួយភាពសម្បូរបែបនៃសិល្បៈរាំនៅកម្ពុជា ដែលរួមមានតាំងពីរបាំបុរាណខ្មែរ K-Pop និង Hip-Hop រហូតដល់ Street Dance ដ៏មានប្រជាប្រិយ ។ មិនត្រឹមតែជាការប្រកួតនោះទេ ប៉ុន្តែកម្មវិធីនេះ គឺជាទីលានដ៏ធំមួយ ដែលបើកឱកាសឱ្យសហគមន៍អ្នករាំគ្រប់ទម្រង់ អាចជួបជុំគ្នា ផ្លាស់ប្តូរពិសោធ និងរីកចម្រើនទៅមុខជាមួយគ្នា ។

តាមរយៈការប្រកួតប្រជែងនេះ ក្រុមហ៊ុនមិត្តហ្វូន ប្តេជ្ញាបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនស្រលាញ់ការរាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងផ្លូវឆ្ពោះទៅកាន់អាជីពនាពេលអនាគតរបស់ពួកគេ។ ដោយមានការគាំទ្រពីបណ្តាញឌីជីថលដ៏ទូលំទូលាយទូទាំងប្រទេសរបស់មិត្តហ្វូន និងទម្រង់ថ្មីនៃកម្មវិធី Metfone STARS ជាមួយនឹងទស្សនវិស័យភ្ជាប់ទំនាក់ទំនងទេពកោសល្យយុវជនទៅកាន់ឱកាសថ្មីៗ ព្រមទាំងផ្តល់នូវឆាកសម្តែងកម្រិតស្តង់ដាមួយ ដើម្បីបង្ហាញសមត្ថភាពលេចធ្លោរបស់ពួកគេ ជូនដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា ។
លើសពីនេះ ក្រុមហ៊ុនមិត្តហ្វូន សូមលើកទឹកចិត្តដល់យុវជនចេះរាំថ្មីថ្មោងទូទាំងប្រទេសកម្ពុជា ឱ្យចេះមកចាប់យកឱកាសមាសនេះ ក្នុងការបញ្ចេញនូវក្តីស្រឡាញ់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីរួមដំណើរជាមួយ #TheNextMove ឱ្យទៅជាពេលវេលាដ៏មានតម្លៃក្នុងការឈានទៅកាន់អនាគតចែងចាំង ។
សម្រាប់យុវជនដែលមានបំណងចូលរួមប្រកួតប្រជែងអាចដាក់ពាក្យចុះឈ្មោះតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់មិត្តហ្វូន បានចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះតទៅ ៕ អត្ថបទសហការ

អំពីក្រុមហ៊ុនមិត្តហ្វូន
ក្រុមហ៊ុនមិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ និងជាអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាភ្ជាប់ទំនាក់ទំនង ដំណោះស្រាយឌីជីថល ព្រមទាំងការបង្កើតការកម្សាន្តថ្មីជាច្រើន ដែលផ្តោតលើ ចំណង់ចំណូលចិត្តរបស់យុវជនកម្ពុជា នៅទូទាំងប្រទេស។
ចែករំលែកព័តមាននេះ