ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥០​ឆ្នាំ​នៃ​ទំនុកចិត្ត​ ៖ Vinamilk ជំនាញ​អាហារូបត្ថម្ភ​លំដាប់​ពិភពលោក ប្តេជ្ញា​នឹង​នាំ​យក​ផលិតផល​ស្តង់ដារ និង​គុណ​តម្លៃ សម្រាប់​ប្រជាជន​កម្ពុជា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​អបអរសាទរ​ខួប​លើក​ទី 50​ឆ្នាំ ក្រុមហ៊ុន Vinamilk បាន​ប្រារព្ធ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយនៅ​ទីក្រុងហូជីមីញ (Ho Chi Minh) ប្រទេស​វៀតណាម ដើម្បី​បង្ហាញ​ដំណើរ​ឆ្លងកាត់​ព្រឹត្តិការណ៍​សំខាន់​ៗ រឿងរ៉ាវ​របស់​មនុស្ស និង​ការ​ពិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពីក្រោយ​ផលិតផល Vinamilk ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​ផ្នែក​មួយនៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​វៀតណាម ​។

ក្នុង​ការ​តាំងពិព័រណ៍​នីមួយ​ៗ បានបង្ហាញ​ពី​ប្រវត្តិ​ និង​ដំណាក់កាល​ផ្សេង​ៗ​គ្នានៃ​ដំណើរការ​របស់ Vinamilk ក្នុង​ការ​លើកកម្ពស់​ស្តង់ដារ ដោយ​ចាប់ពី​កសិដ្ឋាន​ និង​រោងចក្រ រហូត​ដល់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុតដែល​ធ្វើ​ឱ្យ​ប្រជាជន​វៀតណាម​មានការ​ជឿ​ទុកចិត្តពី​ផលិតផល Vinamilk រហូត​ដល់​ជំនាន់​ក្រោយ​ៗ​នេះ ​។

ផលិតផលចម្រុះត្រូវបានដាក់តាំងបង្ហាញនៅលើតុនៅក្នុងកម្មវិធីពិព័រណ៍ នៃការអបអរសាទរខួប ៥០ ឆ្នាំរបស់ Vinamilk ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ពី​ធី​ដ៏​ធំគម្រប់​ខួប​ ៥០​ឆ្នាំ របស់ Vinamilk សិល្បករ​ និង​សិល្ប​ការិនី បាន​សម្តែង​នូវ​ស្នូល​សាច់​រឿង​ដ៏​គួរ​ឱ្យ​ទាក់ទាញនៃ​រឿងរ៉ាវ​ពី​ការ​ចាប់​អាជីវកម្ម​របស់ Vinamilk ដោយ​ចាប់ផ្តើម​ពី​ការ​វិនិយោគ​ដំបូង​លើ​រោងចក្រ ២ ដោយ​ប្រើ​មាស ចំនួន​ ៤​តោន ​។ ក្រុមហ៊ុន​បាន​កសាង​ឧស្សាហកម្ម​ទាំងមូល​ឡើង​វិញពី​បាតដៃ​ទទេរហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​កំពុង​ដំណើរការ​បណ្តាញកសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ និង​ហ្វូងគោ​ប្រហែល ១៣០,០០០ ក្បាល​, មាន​កសិដ្ឋាន​ជីវសាស្ត្រ​ចំនួន 15 និង​រោងចក្រ​ផលិត​ចំនួន 16 នៅ​ទូ​ទាំង​ពិភពលោក រួម​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ចែកចាយ​ផលិតផល​ក្នុង​ និង​ក្រៅ​ស្រុកជាង 65​ប្រទេស រួម​មាននៅ​ទូ​ទាំង​អាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អា​មេ​រិ​ក អូស្ត្រាលី និង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​នៅ​អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន ​។ វា​ជា​ពេលវេលា​មួយ​ដែល Vinamilk នឹង​ផ្តល់​ការ​ជឿ​ទុកចិត្ត​ដល់​ប្រជាជន​កម្ពុជា ដូច​ដែល​ប្រជាជន​វៀតណាម​ និង​បរទេស​ទុកចិត្ត Vinamilk ។

ការសម្តែងពីដំណើរសាច់រឿងនៃការដំណើរការ Vinamilk ក្នុងរយៈពេល ៥០ឆ្នាំ នៅក្នុងវិធីរាត្រី Gala។

លោកស្រី Mai Kieu Lien នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vinamilk មាន​ប្រសាសន៍​ថា ​៖ «​អាហារ​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​ហើយ ប្រសិនបើ​មាន​កំហុស​បច្ចេកទេស​ហើយ នោះ​មិន​អាច​កែ​កំហុស​នោះ​បាន​ទេ នេះ​ហើយ​ហេតុផលដែល​ក្រុមហ៊ុន Vinamilk ផ្តោត​លើ​គុណភាព ដែល​មិនមែន​គ្រាន់តែ​ជា​ស្តង់ដារផលិតកម្ម​នោះ​ទេ ប៉ុន្តែ​ជា​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ចំពោះ​អ្នក​ប្រើប្រាស់ ឬ​អតិថិជន​ ។ នៅ​ក្នុង​ដំណើរ​រយៈពេល ៥០​ឆ្នាំ របស់​ក្រុមហ៊ុន​មិន​មាន​ជំនាន់​ណាដែល​មិន​ទទួល​ទំនុកចិត្ត​ដោយ​ប្រជាជន​វៀតណាម​ណាស់ គឺ​ចាប់តាំងពី​ពេល​ដែល​ចាប់ផ្តើម​អាជីវកម្ម​តូច​មួយ​រហូត​ធំ​សម្បើម​បែប​នេះ ប្រជាជន​វៀតណាម​មាន​ជំនឿ​ចិត្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​។ ឪពុក​ម្តាយ​ដែល​ធ្លាប់​បរិភោគ ​និង​ជឿ​លើ​ផលិតផល Vinamilk បាន​ជ្រើសរើស​ឱ្យ​កូនចៅ​របស់​ពួក​គាត់​បន្ត​បរិភោគ​នូវ​ផលិតផល​របស់​ពួក​យើង ​។ ការ​ផលិត​នូវ​ផ​លិ​ផលធ្វើ​ឡើង​ដោយ​ភាព​ស្មោះស្ម័គ្រ​របស់​ក្រុមហ៊ុន គឺជា​អ្វី​ដែល​ពួក​យើង​បាន​ធ្វើ​អស់​រយៈពេល​កន្លះ​សតវត្សរ៍ ហើយ​វា​ក៏​ជា​បែបបទ​ដែល​យើង​មាន​បំណង​បន្ត​ទៅ​មុខ​ទៀត​ជា​រៀង​រហូត»​ ។

ការសម្តែងបទចម្រៀង ពាណិជ្ជកម្មផលិតផលដ៏ល្បីរបស់ Vinamilk ។
ការសម្តែងដ៏ទាក់ទាញ នៅលើឆាកនៃកម្មវិធីរាត្រី Gala របស់ Vinamilk។

ដោយ​មើលឃើញ​ពី​សក្តានុពល និង​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន Vinamilk កំពុង​វិនិយោគនាំ​យក​អាហារូបត្ថម្ភ​កម្រិត​ពិភពលោកមក​ឱ្យ​កាន់​ខិត​ជិត​ដល់​ប្រជាជន​កម្ពុជា ដែល​ក្រុមហ៊ុន​បាន​បើក​សម្ពោធ​ហាង​លំដាប់​អន្តរជាតិ​ដំបូង​គេ​របស់​ក្រុមហ៊ុននៅ​កណ្តាល​រាជធានី​ភ្នំពេញ (​នៅ​លើ​មហាវិថី Jawaharlal Nehru) កាលពី​ក្នុង​ខែមីនា ឆ្នាំ​ ២០២៦ និង​ហាង​បន្ទាប់ (​ទី​ពីរ​) នៅ​ជិត​ផ្សារ​ដើម​ថ្កូវ បើក​សម្ពោធ​កាលពី​ក្នុង​ខែឧសភា ដែល​ហាង​នីមួយ​ៗ​មាន​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព ដូច​គ្នា​ដែល​ម៉ាក​យីហោ​នេះ​អនុវត្ត​នៅ​គ្រប់​ទីផ្សារ​ទូ​ទាំង​ពិភពលោក ​។ វា​គឺជា​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុនក្លាយជា​ចំណែក​មួយ​ប្រចាំ​ថ្ងៃដែល​អាច​ទុកចិត្ត​បានសម្រាប់​គ្រួសារ​កម្ពុជា ​។

ហាង Flagship របស់ Vinamilk ដែលមានអាសយដ្ឋាន ផ្ទះលេខ 138A មហាវិថី Jawaharlal Nehru ក្នុងទីក្រុងភ្នំពេញ។

សូម​ជម្រាប​ផង​ដែរ​ថា ក្រុមហ៊ុន Vinamilk បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣​ថ្ងៃ ដោយ​អ​ញ្ចើ​ញ​អ្នក​ម្ដាយ អ្នក​សារព័ត៌មាន និង​អ្នកឯកទេស​សុខាភិបាល ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អបអរ​ខួប​លើក​ទី 50​ឆ្នាំ របស់​ក្រុមហ៊ុន​ ។ នៅ​ថ្ងៃ​ទី​ ២០ ខែសីហា ឆ្នាំ​ ២០២៦ អ្នក​ម្ដាយ អ្នក​សារព័ត៌មាន និង​អ្នកឯកទេស​សុខាភិបាល មក​ពី​ប្រទេស​កម្ពុជា បាន​ទស្សនា​ និង​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​បន្ទាប់​ក៏​បាន​ទស្សនា​ផ្ទាំងទស្សនីយភាព​ដ៏​រស់​រវើក នៃ​ការ​សម្តែង​នានា​របស់​កម្មវិធី​ ។

ភ្ញៀវដែលមកពីប្រទេសកម្ពុជា បានស្វែងយល់ពីព័ត៌មាននានា ដែលគួរឱ្យចាប់អារម្មណ៍របស់ Vinamilk តាមរយៈដំណើរទស្សនកិច្ចនៅក្នុងពិព័រណ៍ ។

នៅ​ថ្ងៃ​បន្ទាប់ អ្នក​ម្ដាយ អ្នក​សារព័ត៌មាន និង​អ្នកឯកទេស​សុខាភិបាល បាន​បន្តដំណើរ​ទស្សនកិច្ច នៅ​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ ដែល​បាន​ផលិត​ម្សៅ​ទឹកដោះ​ច្រើន​ប្រភេទ​សម្រាប់​កុមារ​រួម​មាន​ ៖ Optimum A2 Pro+, Optimum Gold, Optimum Colors, Dielac Gold, Dielac Glow Plus, Dielac Grow, និង YokoGold ហើយ​ប​ច្ចប្ប​ន្ន នៅ​ក្នុង​ទីផ្សារ​កម្ពុជា គឺ​មាន Optimum Gold ។ នៅ​ក្នុង​ថ្ងៃ​ដដែល ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​បន្តដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់ (Vinamilk Mega factory) គឺជា​រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់​ដ៏​ធំ​មួយ ក្នុង​ចំណោម​រោងចក្រ រោងចក្រ​នេះ​គឺ​មាន​ផលិតផល​ជា​ច្រើន​មុខ​ផង​ដែរ ដែល​នាំ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ​។ នៅ​ថ្ងៃ​ដដែល​នោះ ភ្ញៀវ​កិត្តិយស​ក៏​បាន​ទៅ​ទស្សនា​រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់ (Vinamilk Mega Factory) ដែល​ជា​រោងចក្រ​ផលិត​ទឹកដោះគោ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី និង​ផលិត​ផលិតផល​ជា​ច្រើន​ប្រភេទ សម្រាប់​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ​។

ភ្ញៀវកម្ពុជាបានមកធ្វើទស្សនកិច្ចរោងចក្រផលិតម្សៅទឹកដោះគោ និងរោងចក្រផលិតទឹកដោះគោស្រស់ នៅរោងចក្រ Vinamilk។

តាម​រយៈ Ms. Thao Nguyen, Global Brand Marketing Manager បានឱ្យ​ដឹង​ថា ៖ «​ពួក​យើង​បាន​អញ្ជើញ អ្នក​ម្ដាយ អ្នក​សារព័ត៌មាន និង​អ្នកឯកទេស​សុខាភិបាល មក​ពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​អ្នក​ទាំងអស់​គ្នា​បាន​ស្វែង​យល់​និង​ឃើញ​ដោយ​ផ្ទាល់ ពី​សង្វា​ក់​ផលិតកម្ម រោងចក្រ​ដ៏​ធំ​សម្បើម ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​បង្អស់ និង​ស្រប​តាម​ស្តង់ដារ​សុខភាព​ចំណីអាហារ​ពិភពលោក ដែល​មាន​ទំនុកចិត្ត​ពី​ប្រជាជន​វៀតណាម​រាប់​សិប​ឆ្នាំ​មក​ហើយ ទៅ​កាន់​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​បាន​នាំ​យក​ផលិតផល​ស្តង់ដារ​អន្តរជាតិ​នេះ មិនមែន​ត្រឹមតែ​ជា​ការ​ប្តេជ្ញា​ចិត្ត ក្នុង​លក់​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទេ តែ​វា​ជា​ការ​ប្តេជ្ញា​ថា​នាំ​អាហារូបត្ថម្ភ​របស់​ក្រុមហ៊ុន ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់​ពិ​ភ​លោក ដើម្បី​ធ្វើ​ជា​ចំណែក​មួយ​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។ ប្រជាជន​ក្នុង​ប្រទេស​វៀតណាម​ក៏​ដូច​ជា​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក ព្រមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ នឹង​ទទួល​បាន​ផលិតផល​គុណភាព​ដូច​ៗ​គ្នា​ទាំងអស់​»​ ។

មនុស្សយន្ត LGV ស្វ័យប្រវត្តិ ជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការបញ្ចេញឧស្ម័ន នៅក្នុងរោងចក្រខ្នាតធំរបស់ Vinamilk ។
ឃ្លាំងឆ្លាតវៃរបស់ Vinamilk ដំណើរការដោយស្វ័យប្រវត្តិ ១០០% ដែលមានសមត្ថភាពផ្ទុកបានជិត ៣០.០០០ ទំនិញនៃការដឹកជញ្ជូន។

Ms. Thao Nguyen បន្ត​ថា ដូចនេះ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ពេល​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន ព្រោះថា​ក្រុមហ៊ុន​មិន​មាន​អ្វី​លាក់បាំង​នៅ​ពីក្រោយ​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​ទេ ដូចនេះ​ក្រុមហ៊ុន​រីករាយ នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស ពី​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ។

ភ្ញៀវកម្ពុជា ធ្វើដំណើរនៅក្នុងរោងចក្រ និងស្វែងយល់ពីសង្វាក់ផលិតកម្មក្នុងរោងចក្រ Vinamilk។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្រុមហ៊ុន Vinamilk បង្កើត​ឡើង​ក្នុង​ឆ្នាំ 1976 ដោយ​មាន​គោលបំណង​ផ្តល់​អាហារូបត្ថម្ភ​ឱ្យ​បាន​ឆាប់រហ័ស​ដល់​កុមារ​គ្រប់​រូប ខណៈ​ដែល​កំឡុង​ពេល​នោះ ការ​កង្វះ​អាហារូបត្ថម្ភ​ទៅ​កុមារ​មាន​កាន់តែ​ច្រើន​ឡើង ក្នុង​ហេតុផល​នេះ​ហើយ​ទើប​ក្រុមហ៊ុន បាន​ផលិត​និង​កសាង​ជំនាញ ផលិត​ម្សៅ​ទឹកដោះគោ​ដំបូង​គេ ដែល​ជា​ផលិត​ក្នុងស្រុក នៅ​ក្នុង​ឆ្នាំ 1987 ​។ រូបមន្ត​ផលិតផល​របស់​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ជនជាតិ​វៀតណាម ដែល​បាន​ចំណាយពេល​រាប់​ទសវត្សរ៍ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ពី​អាហារូបត្ថម្ភ​សម្រាប់​កុមារ​។ ជំនាញ​ដ៏​ស៊ីជម្រៅ​នេះ រួម​ទាំង​កសិដ្ឋាន ការ​ស្រាវជ្រាវ និង​ធនធានមនុស្ស​ដែល​នៅ​ពីក្រោយ​បទ​ពិសោធន៍​ផលិត​ទឹកដោះគោ ​រយៈពេល ៥ ទសវត្សរ៍ ​។

រូបមន្ត​ផលិតផល​របស់ Vinamilk ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ជនជាតិ​វៀតណាម ដែល​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ក្នុង​ការ​ស្រាវជ្រាវ​អំពី​អាហារូបត្ថម្ភ​សម្រាប់​កុមារ ​។ ជំនាញ​ដ៏​ស៊ីជម្រៅ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​ប្រើ​ក្នុង​កសិដ្ឋាន និង​បច្ចេកវិទ្យា​ដែល​ទទួល​បានការ​ទទួលស្គាល់​ពី​អន្តរជាតិ ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ពិសោធន៍ ក្នុង​វិស័យ​ផលិតផល​ទឹកដោះគោ អស់​រយៈពេល​ជាង ៥ ទសវត្សរ៍​មក​ហើយ​ ។

នៅក្នុងពិព័រណ៍បានដាក់តាំងបង្ហាញនូវពានរង្វាន់ទឹកដោះគោស្រស់ របស់ Vinamilk។

ក្រុមហ៊ុន Vinamilk ដំណើរការ​កសិដ្ឋាន​ជីវសាស្ត្រ និង​កន្លែង​ផលិត ដែល​បាន​ទទួលស្គាល់​វិញ្ញាបនបត្រ​អន្តរជាតិ និង​បាន​បំពេញ​តាម​លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ និង​គុណភាព​អន្តរជាតិ យ៉ាង​តឹងរ៉ឹង​ ។ ក្រុមហ៊ុន​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន ក្នុង​ចំណោម​នោះ​មាន​ពានរង្វាន់​ដូច​ជា Clean Label Project Purity Award (​សហរដ្ឋអាមេរិក​), ពានរង្វាន់​គុណភាព Monde Selection (​បែ​ល​ហ្ស៊ិ​ក​), ពានរង្វាន់ Superior Taste Award (​វិទ្យាស្ថាន​រសជាតិ​អន្តរជាតិ ទីក្រុង​ព្រុ​ច​សែ​ល​), ពាន​កិត្តិយស​ពី World Dairy Innovation Awards ឆ្នាំ 2025, និង​ជា​ម៉ាក​យីហោ​ផលិតផល​ទឹកដោះគោ ដែល​មាន​សក្តានុពល​ខ្ពស់​បំផុត​ក្នុង​ពិភពលោក (Brand Finance, 2025)​ ។

បន្ថែម​ពី​នេះ​ម៉ាក​យីហោ Green Farm របស់​ក្រុមហ៊ុន​ក៏​បាន​ក្លាយជា​ម៉ាក​យីហោ​ដំបូង​គេ​បង្អស់ នៅ​ទូ​ទាំង​ពិភពលោក ដែល​ទទួល​បាន «​ការ​ទទួលស្គាល់​បី​ដង​»៖ ពានរង្វាន់ Clean Label Project Purity Award (​សហរដ្ឋអាមេរិក​) ពានរង្វាន់ Monde Selection Gold Quality Award និង​ពានរង្វាន់ Superior Taste Award ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ឯករាជ្យ​យ៉ាង​ម៉ត់ចត់ នៅ​ទូ​ទាំង​ស្ថាប័ន​បញ្ជាក់​អន្តរជាតិ​ចំនួន​បី ដាច់​ដោយឡែក​ពី​គ្នា​៕ អត្ថបទ​សហការ