ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ការពារ​តំណែង​ជើងឯក ដណ្តើម​បាន​ប្រាក់​រង្វាន់ ១០០ លាន​រៀល​ពី វើក ក្នុង «​ពានរង្វាន់​សម្តេច​ធិ​បតី រដូវ​កាល​ទី​២»

22 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡាបាល់ទះ​ដណ្ដើម «​ពានរង្វាន់​សម្តេច​ធិ​បតី រដូវ​កាល​ទី​២» បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ និង​អាច​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​បានជា​លើក​ទី​២ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ខ្លាំង​ៗ​មក​ពី​ប្រទេស​វៀតណាម និង​ម៉ា​ឡេ​ស៊ី​ព្រមទាំង​ទទួល​បានការ​គាំទ្រ​យ៉ាង​កក់ក្តៅ​ពី​មហាជន និង​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស​ ។

ដើម្បី​ចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​តាម​ការ​សន្យា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​ឧបត្ថម្ភ​ប្រាក់​រង្វាន់​ចំនួន ១០០,០០០,០០០ រៀល ជូន​ដល់​ក្រុម​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដោយ លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​អញ្ជើញ​ប្រគល់​ប្រាក់​រង្វាន់​ដោយ​ផ្ទាល់ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​ក្រុម​កីឡាករ ដែល​បាន​ប្រកួត​អស់ពី​សមត្ថភាព​រហូត​នាំ​មក​នូវ​សមិទ្ធផល​ថ្មី​ជូន​ជាតិ​ ។

ការ​រក្សា​បាន​តំណែង​ជើងឯក​ពីរ​រដូវ​កាល​ជាប់​ៗ​គ្នា​នេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​កា​រវិ​វត្ត​យ៉ាង​រឹង​មាំ​នៃ​វិស័យ​កីឡាបាល់ទះ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។ សមិទ្ធផល​នេះ​ជា​ផ្លែផ្កា​ដែល​កើត​ចេញពី​ការ​ខិតខំ​ហ្វឹកហាត់​យ៉ាង​សកម្ម​ឥត​ឈប់​ឈរ ការ​រក្សា​វិន័យ​ខ្ពស់ ស្មារតី​សាមគ្គីភាព និង​ការ​យល់ចិត្ត​គ្នា​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​ក្រុម គួប​ផ្សំ​ជាមួយនឹង​កម្លាំងចិត្ត និង​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ​គាំទ្រ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​បាន​ក្លាយជា​កម្លាំង​ជំរុញ​ឱ្យ​ក្រុម​កីឡាករ​កម្ពុជា​ប្រកួត​ដោយ​ទំនុកចិត្ត និង​ដណ្តើម​បាន​ជ័យជម្នះ​ជូន​ជាតិ​សារ​ជា​ថ្មី ​។

ទន្ទឹម​នឹង​ជោគជ័យ​នេះ​ដែរ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក នៅ​តែ​បន្ត​បង្ហាញ​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​ការ​រួម​ដំណើរ និង​ប្តេជ្ញា​ចិត្ត​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឱ្យ​កាន់តែ​ឈាន​ឡើង​ទៅ​មុខ​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​ឧបត្ថម្ភ និង​ការ​បង្កើត​ឱកាស​ឱ្យ​កីឡាករ​ខ្មែរ​បាន​ជួប​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​កម្រិត​អន្តរជាតិ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ថ្មី​ៗ ពង្រឹងសមត្ថភាព និង កម្រិត​បច្ចេកទេស​ឱ្យ​កាន់តែ​ខ្លាំងក្លា​។ វើក នឹង​បន្ត​នៅ​ក្បែរ ផ្តល់​កម្លាំងចិត្ត និង​ជំរុញ​ឱ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​បន្ត​ខិតខំ​ហ្វឹកហាត់ កំណត់​គោលដៅ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ ដើម្បី​ស្វែងរក​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ធ្វើ​ឱ្យ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​កាន់តែ​មាន​សក្តានុពល និង​ទទួល​បានការ​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ ​៕ អត្ថបទសហការ

វើក ជួយ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ខ្លាំង​ជាងគេ​!