រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន និងដើម្បីបង្ខិតសេវាកម្មឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ក្រុមហ៊ុន ISUZU K-Cambodia បានប្រកាសបើកដំណើរការសាខាថ្មីមួយទៀតជាផ្លូវការ ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ នេះតទៅ ។ ក្នុងនេះដែរយើងក៏មានការដាក់លក់នូវម៉ូឌែរទាំងអស់រួមមាន (SUV) Mu-X , (Pick-Up) ISUZU D-MAX V-CROSS 3.0L , ISUZU D-MAX Premium 1.9L , ISUZU D-MAX Deluxe 3.0L , ISUZU D-MAX Deluxe 1.9L , នឹង ISUZU D-Max Spark 3.0L. ។

ហើយក្នុងឱកាសដ៏អស្ចារ្យនេះ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន អ៉ីស៊ូហ៊្សុ ខេមបូឌា ក៏មានជាចំណាប់អារម្មណ៍ខ្លីផងដែរ ដោយលោក ហ៊ីរ៉ូយ៉ាស៊ុ សាតូ អគ្គនាយក ក្រុមហ៊ុន អ៉ីស៊ូហ៊្សុ ខេមបូឌា បានមានប្រសាសន៍ថា «កាលពីពីរឆ្នាំមុន យើងបានបើកសម្ពោធសាខាមួយនៅខេត្តបាត់ដំបង ហើយកាលពីឆ្នាំមុន យើងបានបើកសម្ពោធសាខាមួយទៀតនៅខេត្តកំពង់ចាម ។ ស្ថានភាពទីផ្សារកន្លងមកមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែពេញមួយរយៈពេលកន្លងមកនេះ K Cambodia និង Isuzu នៅតែបន្តឆ្ពោះទៅមុខដោយមានជំនឿចិត្តលើអនាគត និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលកាន់តែប្រសើរឡើងដល់អតិថិជនរបស់យើងនៅកម្ពុជា ។ ហើយនៅថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលយើងអាចរួមគ្នាអបអរសាទរ និងប្រារព្ធពិធីបើកសម្ពោធសាខាថ្មីមួយទៀត» ។

លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន ខេ (ខេមបូឌា) ក៏បានមានប្រសាសន៍ផងដែរថា «ថ្ងៃនេះ ក្នុងនាមក្រុមហ៊ុន ខេ (ខេមបូឌា) ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ចំពោះវត្តមានរបស់អស់លោក លោកស្រី ជាដៃគូអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តយស ជាពិសេសវត្តមានរបស់លោក ហ៊ីរ៉ូយ៉ាស៊ុ សាតុ អភិបាលក្រុមហ៊ុន Isuzu Cambodia ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Isuzu សាខាទី ២ នាពេលនេះ ដែលអាចនិយាយបានថាមកទល់ពេលនេះ ក្រុមហ៊ុនមានអគារតាំងបង្ហាញ រថយន្ត Isuzu ចំនួន ៤ អគារ នៅប្រទេសកម្ពុជា ក្នុងទិសដៅជំរុញទីផ្សាររថយន្ត Isuzu នៅកម្ពុជា ឲ្យកាន់តែមាន វិសាលភាពកាន់តែទូលំទូលាយឡើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ។ ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ជំរើសរថយន្តជាច្រើនដូចជា ថយន្ត ISUZU Pickup ម៉ូដែល D-Max មាន ៦ ជម្រើស និងរថយន្ត ISUZU លក្ខណៈគ្រួសារ ម៉ូដែល Mu-X មាន ៣ ជម្រើស ដែលជាស៊េរីឆ្នាំ ២០២៦ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទំហំ ១.៩ និងទំហំ ៣.០ មានកំលាំងថាមពលខ្លាំង ធន់ល្អ ស៊ីប្រេងម៉ាស៊ូតតិច អាយុកាលប្រើប្រាស់បានយូរ មានអប់សិនពិសេសដែលជាជម្រើសដ៏ល្អសម្រាប់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការជាក់ស្តែង» ។

បច្ចុប្បន្នអគារតាំងបង្ហាញរថយន្ត អ៉ីស៊ូហ៊្សុ មានចំនួន ៤ សាខា រួមមានសាខារាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង, សាខាខេត្តបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ ៥ ខាងជើងលោកតាដំបងគ្រញូង ចម្ងាយ ៣០០ម៉ែត្រ សាខាទី ៣ ខេត្តកំពង់ចាម ខាងលិចរង្វង់មូលស្ពានគីហ្សូណា ចម្ងាយ ៣០០ម៉ែត្រ ។ សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចយ៉ាងមមាញឹក លើផ្លូវកម្ពុជាក្រោម (ប្រហែល ២០០ ម៉ែត្រ ខាងកើតស្តុបឋានសួគ៌ ឬអតីតស្តុបណានជីង និងប្រមាណ ៨០០ ម៉ែត្រ ខាងលិចផ្សារធំថ្មី) ដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ និងការចូលទស្សនារថយន្តរបស់អតិថិជន ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខរថយន្ត អ៉ីស៊ូហ្ស៊ុ នៅកម្ពុជា ។ រថយន្ត អ៉ីស៊ូហ្ស៊ុ គឺជារថយន្តរបស់ប្រទេសជប៉ុន ជាអ្នកឯកទេស មានបទពិសោធន៍ជាង ១០០ឆ្នាំ លើការផលិតម៉ាស៊ីនម៉ាស៊ូត ដែលមានការទទួលស្គាល់លើភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ អាយុកាលប្រើប្រាស់បានយូរ ចំណាយតិចក្នុងការថែទាំ និងចរាចរណ៍លើទីផ្សារជាង ១៥០ ប្រទេសជុំវិញពិភពលោក ។

ក្នុងឱកាសអបអរសាទរការបើកសាខាថ្មី និងការចូលមកដល់នៃរដូវវស្សានេះ ក្រុមហ៊ុនបានដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេសប្រចាំរដូវកាលគឺ «GREEN SEASON PROMOTION» ជាមួយនឹងការថែមជូនកញ្ចប់កាដូពិសេសៗជាច្រើនសម្រាប់ការទិញរថយន្ត Pick-up ម៉ូឌែល ISUZU D-MAX ២០២៦ និង SUV ម៉ូឌែល ISUZU Mu-X ស៊េរីថ្មី ។

រថយន្ត ISUZU D-MAX ២០២៦ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយលើទីផ្សារអំពីភាពធន់ រឹងមាំ សមត្ថភាពចល័តគ្រប់ស្ថានភាពផ្លូវ និងលក្ខណៈពិសេសក្នុងការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ ។ បន្ថែមពីនេះ ម៉ូឌែល Mu-X និង V-Cross ជំនាន់ថ្មីត្រូវបានបំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធចង្កូតអេឡិចត្រូនិក (EPS) ដែលធ្វើឱ្យការបើកបរមានភាពរលូន ទន់ភ្លន់ ងាយស្រួលបញ្ជា និងមានកម្រិតសុវត្ថិភាពខ្ពស់បំផុត ។

កញ្ចប់កាដូ និងការផ្តល់ជូនពិសេសតាមម៉ូឌែលនីមួយៗ គឺអតិថិជនដែលធ្វើការទិញ ឬកក់រថយន្តនៅសាខាថ្មីនេះ នឹងទទួលបានកញ្ចប់ថែមជូនជាពិសេសរួមមាន ៖
- ISUZU D-Max V-Cross ២០២៦ ៖
- ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ
- ប័ណ្ណប្រេងឥន្ធនៈ (Fuel Card) តម្លៃ $430
- ការបិទស្កុតការពារថ្នាំរថយន្ត (Protective Film)
- កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision
- កញ្ចប់គ្រឿងតុបតែងរថយន្តមួយឈុតពេញ

- ISUZU D-MAX PREMIUM ២០២៦ ៖
- ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ
- ការបិទស្កុតការពារថ្នាំរថយន្ត (Protective Film)
- កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision
- ចាក់ប្រេងឥន្ធនៈជូនមួយពេញ

- ISUZU D-MAX 3.0 DELUXE ២០២៦ ៖
- ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ
- កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision
- ចាក់ប្រេងឥន្ធនៈជូនមួយពេញ

- ISUZU D-MAX 1.9 DELUXE ២០២៦ ៖
- ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ
- ចាក់ប្រេងឥន្ធនៈជូនមួយពេញ

កម្មវិធីសាកល្បងបើកបរ (Test Drive) ដោយឥតគិតថ្លៃ ៖
ដើម្បីឱ្យអតិថិជនបានសាកល្បង និងទទួលយកបទពិសោធន៍បើកបរពិតប្រាកដ ក្រុមហ៊ុន ISUZU សូមគោរពអញ្ជើញអតិថិជនទាំងអស់មកធ្វើការសាកល្បងបើកបរ (Test Drive) ដោយឥតគិតថ្លៃ នៅសាខាថ្មីផ្លូវកម្ពុជាក្រោម ចាប់ពីថ្ងៃនេះតទៅ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកដែរស្វែងរករថយន្តមានគុណភាពខ្ពស់ និងភាពជឿជាក់ពិតប្រាកដ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់រថយន្ត ការសាកល្បងបើកបរ ឬលក្ខខណ្ឌប្រូម៉ូសិនផ្សេងៗ អតិថិជនអាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទតំណាងផ្នែកលក់ ៖ 077 668 899 088 935 7925 ឬអញ្ជើញទៅកាន់ទីតាំងសាខាថ្មីដោយផ្ទាល់ ៕
បណ្ដាញសង្គមរបស់យើង ៖
គេហទំព័រ : www.isuzu-kcambodia.com
ហ្វេសប៊ុក : www.facebook.com/isuzukcambodia
តេលេក្រាម : https://t.me/ISUZUKCambodia
យូធូប : www.youtube.com/@isuzukcambodia ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ